ONE Championship
កីឡាជាតិ
ជាតិ
មាស ម៉ើ នឹង​ឡើង​វាយ​អ្នក​ប្រដាល់​ហូ​ឡង់ នៅ​សិង្ហ​បុរី​
04, Nov 2018 , 3:34 pm        
រូបភាព
ដោយ: ថ្មីៗ
​អ្នកលេង​ក្បាច់គុន​ចម្រុះ​មាស ម៉ើ ប្តេជ្ញា​ថា​នឹង​យកជ័យ​ជ​ន្នះ​លើ​កីឡាករ​ហូ​ឡង់ Anthony Engelen ឲ្យ​បាន ក្នុងការ​ប្រកួត​ប្រភេទ​ទម្ងន់​ស្រាល​នៃ​ព្រឹត្តិការណ៍ ONE: HEART OF THE LION នៅ​ទឹកដី​សិង្ហ​បុរី នា​ថ្ងៃទី​៩ ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

 
​កីឡាករ​ឆ្នើម​របស់​ក្រុម Cambodian Top Team (CTT) និង​ជា​អ្នក​ប្រដាល់​ប្រចាំ ONE Championship រូបនេះ បានចាប់ផ្តើម​អាជីព​ជា​អ្នក​ប្រដាល់​ក្បាច់គុន​ចម្រុះ​នៅ​ឆ្នាំ​២០១៤​។ ជា​អតីត​ជើងឯក Khmer Warrior Challenge​មាស ម៉ើ មាន​ប្រ​វ​តិ្ត​ប្រកួត​ក្បាច់គុន​ប្រដាល់ បោកចំបាប់ ក្បាច់គុន​យូ​ដូ និង​ក្បាច់គុន​ខ្មែរ​ដែល​គូប្រកួត​នីមួយៗ​លឺ​ហើយ​មានការ​ញញើត​ពេល​ជួប​ប្រកួត​ក្នុង​ទ្រុង​ជាមួយ​ម្តងៗ​។​
 
​កីឡាករ​ប្រដាល់​របស់​កម្ពុជា​ដ៏​មាន​ទេពកោសល្យ​ម្នាក់នេះ បាន​ចូលរួមចំណែក​លើកស្ទួយ​កេរ្តិ៍ឈ្មោះ​ក្បាច់គុន​ខ្មែរ​នៅលើ​ឆាក​អន្តរជាតិ​ ​ក៏ដូចជា​កីឡាករ​ខ្លាំងៗ​ជាច្រើន​នាក់​ទៀត​ដែល​រួមមាន រិ​ន សារ​ត្ន័ និង ស សី ជាដើម​​ដែល​បច្ចុប្បន្នកំពុង​ហ្វឹកហាត់​នៅក្នុង​ក្លិប​កីឡា CTT ដែល​ល្បីឈ្មោះ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។​
 
​មាស ម៉ើ មានការ​កោតសរសើរ​ច្រើន​ពី​សំណាក់​អ្នកគាំទ្រ​ក្នុងស្រុក លើ​សមត្ថភាព​វាយ​គូប្រកួត​មិន​ដក​ដៃ ហើយ​ភាគច្រើន​រូបគេ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់​តែម្តង​។​
 
​ដោយឡែក​កីឡាករ​ជើង​ខ្លាំង​របស់​ហូ​ឡង់ Engelen វិញ​ក៏មាន​ម​ហិ​ច្ច​តា​យកឈ្នះ​លើ​ការប្រកួត​នេះ​ដូចគ្នា​ដើម្បី​បង្អួត​ដល់​ជនរួមជាតិ​របស់គេ​ដែរ​។ តាមរយៈ​បទពិសោធន៍ នឹង​ម​ហិ​ច្ច​តា​របស់​កីឡាករ​ទាំងពីរ​នឹងធ្វើ​ឲ្យ​ការប្រកួត​នេះ​ទាក់ចិត្ត​អ្នក​ទ្សនា​មិន​ខាន​។​
 
​សូមបញ្ជាក់​ផងដែរ​ថា ក្នុង​ព្រឹត្តិការណ៍ ONE: HEART OF THE LION ខែក្រោយ​នេះ​ នឹងមាន​ជើងឯក​ពិភពលោក​ចំនួន​២​គូរ​ទៀត ដែល​ពិភពលោក​កំពុង​រំជើបរំជួល​រង់ចាំ​ទស្សនា​។​
​ក្នុងនោះ​មាន​កីឡា​ការ​នី​ជើងឯក​សញ្ជាតិ​អាមេរិក Angela Leeដែល​នឹង​វាយ​ដណ្តើម​ខ្សែក្រវាត់​ក្នុងការ​ប្រកួត​ទម្ងន់​ស្រា​លពី​កីឡា​ការ​នី​ជន​ជាតិចិន Xiong Jing Nan​។​ ​ស្របពេល​ជាមួយគ្នា​ដែរ ក៏​នឹងមាន​កីឡាករ​ជើងឯក​ពិភពលោក​មកពី​ប្រេ​ស៊ី​ល Bibiano Fernandes ​ដែល​ត្រូវ​ឡើង​សង្វៀន​ជាមួយ​ជើងឯក​ពិភពលោក​មកពី​ប្រទេស​ហ្វីលីពីន Kevin Belingon ក្នុងការ​ប្រកួត​ប្រភេទ​ទម្ងន់​ Bantamweight​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com