សង្គមអន្តរជាតិ​
អន្តរជាតិ
អាមេរិក​៖ ១០០​ដុល្លារ​ក្នុង​១​ម៉ោង​សម្រាប់​ការមើល​ឆ្កែ​ឲ្យ​ភ្ញៀវ​នៅក្នុង​ហាង​មួយ​
04, Nov 2018 , 8:39 pm        
រូបភាព
ដោយ: ធីតា
​ភោជនីយដ្ឋាន​មួយ​នៅ​រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក ផ្តល់ឱកាស​ការងារ​ស​ម្រា​ប់​អ្នក​ដែល​ស្រឡាញ់​ចូលចិត្ត​ឆ្កែ ដោយ​ផ្តល់​ប្រាក់បៀវត្ស ១០០​ដុល្លារ​អាមេរិក ក្នុង​១​ម៉ោង សម្រាប់​ការមើល​ថែទាំ​សុនខ​របស់​ភ្ញៀវ​។​

 
MUTTS Canine Cantina ទើប​បើក​សាខា​ថ្មី​របស់ខ្លួន​នៅ​ក្រុង Fort Worth រដ្ឋ​តិច​សាស់​។ ហាង​មួយ​នេះ ស្វាគមន៍​អតិថិជន​ដែល​នាំ​សុនខ​ទៅជា​មួយ​។ ដើម្បី​សម្រួល​ដល់​អតិថិជន​ក្នុង​បរិភោគ​អាហារ និង​ជជែក​គ្នា​ដោយ​គ្មាន​ការរំខាន ហាង​ថ្មី​នេះ ក៏មាន​សេវាកម្ម​មើលថែទាំ​ឆ្កែ​របស់​អតិថិជន​ទាំងនោះ​ផងដែរ​។​
 
​តាមរយៈ​សេចក្តីជូនដំណឹង​នៅលើ​គណនី Instagram របស់ខ្លួន ហាង MUTTS Canine Cantina បានប្រកាស​រក​បុគ្គលិក​ជំនាញ​ផ្នែក​មើលថែទាំ​ឆ្កែ តាមរយៈ​ការផ្តល់ប្រាក់​ចំនួន​១០០​អាមេរិក​ក្នុង​១​ម៉ោង​។ បុគ្គ​ជន​ដែលមាន​ចំណាប់អារម្មណ៍​អាច​បង្ហោះ​រូបថត ឬ​វីដេអូ នៅលើ Instagram ផ្ទាល់ ដើម្បី​បង្ហាញ​ពី​សកម្មភាព និង​ជំនាញ​មើលថែទាំ​ឆ្កែ​របស់​ពួកគេ​។​
 
 
​ជាមួយគ្នានេះ ហាង MUTTS Canine Cantina បាន​តម្រូវ​ឲ្យ​បេក្ខជន​ដែល​ចាប់អារម្មណ៍ សរសេរ​ពាក្យ #MUTTSpuptern និង Tag ទៅកាន់ @muttscantina ។ ហាង​នឹង​ទាក់ទាញ​ទៅកាន់​បេក្ខជន ប្រសិនបើ​គេ​មើលឃើញថា អ្នកនោះ ពិតជា​សក្តិសម និង​មាន​សមត្ថភាព​មើលថែទាំ​ឆ្កែ​ពិតប្រាកដ​មែន​។​
 
​យោងតាម ABC News លោក Kyle Noonan ដែលជា​ម្ចាស់​ហាង ចង់​បង្កើត​ភាព​ទាក់ទាញ​ដល់​អតិថិជន​។ បើទោះបីជា​ពួកគេ​ស្រឡាញ់​យ៉ាងណាក្តី ប៉ុន្តែ​ពួកគេ​មិនអាច​នៅ​ជាមួយ​វា​គ្រប់​វិនាទី​នោះឡើយ ជាពិសេស​ពេល​ចូល​ហាង ដូច្នេះ​ពួកគេ​ត្រូវការ​អ្នកជំនាញ​ថែទាំ​ដើម្បី​ឲ្យ​ពួកគេ​បរិភោគ និង​ជជែក​គ្នា​ដោយ​គ្មាន​ការរំខាន​។​
 
 
​ទោះបីជា​យ៉ាងណាក៏ដោយ ដើម្បី​បាន​១០០​ដុល្លារ​ក្នុង​១​ម៉ោង អ្នក​ថែទាំ​ត្រូវតែមាន​សមត្ថភាព​ប្រឡែង​លេង​ជាមួយ​ឆ្កែ ពោលគឺ​មិនត្រូវ​ទុក​វា​ចោល ឬ​បណ្តោយ​ឲ្យ​វា​ធ្វើ​អ្វី​ស្រេច​តែ​នឹង​ចិត្ត​នោះឡើយ​៕
 


Tag:
 ឆ្កែ​
  ភោជនីយដ្ឋាន
© រក្សាសិទ្ធិដោយ thmeythmey.com