ពីនេះ ពីនោះ
សៀវភៅ មិត្ត​ដែល​មិនចេះ​រើសអើង​!
04, Nov 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​បទ ពាក្យ​៧

-​សៀវភៅ ជា​មិត្ត​បណ្ឌិត​ជន​
​សៀវភៅ ជា​មន្ត​ស្រោប​ចិត្ត​កាយ​
​សៀវភៅ ផ្ទុក​រឿង​ទាំង​ជិត​ឆ្ងាយ​
​សៀវភៅ ដៅ​ត្រាយ​ត្រើយ​មង្គល​។​


 
-​សៀវភៅ មិន​ឆ្មើង​ប្រកាន់​ជាតិ​
​សៀវភៅ អ្នក​ឆ្លៀត​អាន​អាច​យល់​
​សៀវភៅ ជួយ​ស្រាយ​រឿង​អំពល់​
​សៀវភៅ មិត្ត​យល់ចិត្ត​គ្រប់​កាល​។​
 
-​សៀវភៅ ជា​គ្រាប់ពូជ​បញ្ញា​
​សៀវភៅ ផ្តល់​សារ​អាច​ព្យាបាល​
​សៀវភៅ នាំ​ចិត្តធ្ងន់​មិន​ស្រាល​
​សៀវភៅ គ្រប់​ក្បាល​ដូចជា​គ្រូ​។​
 
-​សៀវភៅ បង្ហាញ​នូវ​អត្ត​
​សៀវភៅ ចារ​ឆ្លា​ក់រឿង​ផ្អែម​ជូរ​
​សៀវភៅ មានរឿង​ទាំង​ឆាប់​យូរ​
​សៀវភៅ ជា​គូ​អភិវឌ្ឍន៍​។​
 
-​សៀវភៅ អាន​ច្រើន​កើន​ចំណេះ​
​សៀវភៅ អាន​ចេះ​មិន​ងាយ​ភ្លាត់​
​សៀវភៅ នាំ​ថ្កើង​ទាំង​រាស្ត្រ​រដ្ឋ​
​សៀវភៅ ពាំង​ព័ទ្ធ​ឃាត់​សត្រូវ​។​
 
-​សៀវភៅ កំចាយ​អវិជ្ជា​
​សៀវភៅ ពិតជា​អាច​នាំ​ផ្លូវ​
​សៀវភៅ ប្រទីប​នាំ​គិត​ត្រូវ​
​សៀវភៅ យើង​ត្រូវ​អាន​ប្រចាំ​៕
​ប៉ាកកា​ខ្មៅ​!
 

© រក្សាសិទ្ធិដោយ thmeythmey.com