អន្តរជាតិ
អាមេរិក​មើល​វ៉ិ​ប​សាយ​អាសអាភាស​ច្រើនជាងគេ ខណៈ​ហ្វីលីពីន​ចំណាយពេល​មើល​យូរ​ជាងគេ​
04, Nov 2018 , 10:39 pm        
រូបភាព
ដោយ: ធីតា
​វ៉ិ​ប​សាយ​អាសអាភាស Pornhub បានធ្វើ​របាយការណ៍​ឆ្នាំ​ទី​៥​របស់ខ្លួន ទាក់ទង​នឹង​ចំនួន​អ្នក​ចូល​មើល​កាលពី​ឆ្នាំ​២០១៧ ដែលមាន​រហូតដល់​ទៅ ២៨,៥​ពាន់​លាន​នាក់ និង​មានការ​ស្រាវជ្រាវ​រក​ប្រមាណ​៥០ ០០០​ដង​ក្នុង​១​នាទី​។

 
​ប្រទេស​ចំនួន​២០ ដែល​មើល Pornhub ច្រើនជាងគេ មាន​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស ឥណ្ឌា ជប៉ុន កាណាដា បារាំង អាល្លឺម៉ង់ អូស្ត្រាលី អ៊ីតាលី ប្រេ​ស៊ី​ល ម៉ិ​ក​ស៊ិ​ក អេ​ស្ប៉ា​ញ ហ្វីលីពីន ហូ​ឡង់ ប៉ូឡូញ ស៊ុយអែត អា​ហ្ស​ង់​ទីន រុស្ស៊ី អាហ្វ្រិក​ខាងត្បូង និង​បែលហ្ស៊ិក​។​
 
​ជាមួយគ្នានេះ​ផងដែរ ប្រទេស​ដែលមាន​កំណើន​អ្នកមើល​រឿង​អាសអាភាស​ដែល​គួរ​ឲ្យ​កត់សម្គាល់ មានដូចជា អេ​ត្យូ​ពី ស្រីលង្កា លី​ប៊ី កូរ៉េខាងត្បូង ប៉ា​គី​ស្ថាន និង​សិង្ហ​បុរី​។​
 
 
​ហ្វីលីពីន ជាប់​ជា​ប្រទេស​ដែល​ចំណាយពេល​មើល Pornhub យូរ​ជាងគេ ដែល​មធ្យម​មាន​រយៈពេល​១៣​នាទី និង​២៨​វិនាទី​ក្នុង​១​លើក បន្ទាប់មក គឺ​អាហ្វ្រិក​ខាងត្បូង (​ជាង​១១​នាទី​)​។ អាមេរិក កាណាដា អា​ហ្ស​ង់​ទីន អង់គ្លេស និង​បារាំង​ប្រើពេល​ជាង​១០​នាទី ខណៈ អូស្ត្រាលី ហូ​ឡង់ ប៉ូឡូញ ស៊ុយអែត ម៉ិចស៊ិក អាល្លឺម៉ង់ អ៊ីតាលី បែលហ្ស៊ិក ប្រេ​ស៊ី​ល អេ​ស្ប៉ា​ញ ឥណ្ឌា ជប៉ុន និង​រុស្ស៊ី ចំណាយពេល​ចន្លោះ​ពី​ជាង​៩​នាទី ចុះមក​ជាង​៧​នាទី​។​
 
​កូរ៉េខាងត្បូង អ៊ុយ​ក្រែ​ន កូ​ឡុំ​ប៊ី ថៃ អេ​ត្យូ​ពី វៀតណាម បេឡា​រុស ស្រីលង្កា ប៉េ​រូ និង​តៃវ៉ាន់ ចំណាយពេល​កាន់តែច្រើន​នៅ​ឆ្នាំ​២០១៧​ដើម្បី​មើល​រឿង​អាសអាភាស​ក្នុង Pornhub ខណៈ​រយៈពេល​មធ្យម​គឺ ៩​នាទី និង​៥៩​វិនាទី​។​
 
 
​ស្ត្រី​ចូល​មើល​ដែលមាន​កំណើន​ច្រើន មាននៅ​ហ្វីលីពីន ប្រេ​ស៊ី​ល អាហ្វ្រិក​ខាងត្បូង ឥណ្ឌា និង​ស៊ុយអែត ខណៈ​បុរស​មាននៅ​ជប៉ុន អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស និង​កាណាដា​។​
 
​តារា​ស្រី​ដែល​គេ​ស្រាវជ្រាវ​រក​ច្រើនជាងគេ មាន Riley Reid, Mia Khalifa, Lisa Ann, Kim Kardashian, Sunny Leone, Brandi Love, August Ames, Dillion Harper, Alexis Texas និង Asa Akira ជាដើម​។​
 
​ចំណែក​តួ​ប្រុស​វិញ តារា​ដែល​គេ​ចូលចិត្ត​ស្រាវជ្រាវ​រក​ច្រើនជាងគេ​មាន Jordi El Nino Polla, Mandingo, Jonhnny Sins, Rocco Siffredi, James Deen, Danny D, Shane Diesel, Manuel Ferrara, Rico Strong និង Julio Gomez​។​
 
 
​របាយការណ៍​បានបង្ហាញ​ផងដែរ​ថា ពេលវេលា​ដែល​មនុស្ស​ចូលចិត្ត​មើល​រឿង​អាសអាភាស​បំផុត​នោះ គឺ​ពាក់កណ្តាល​អា​ធ្រា​ត្រ បន្ទាប់មក​គឺ​វេលា​ម៉ោង​១​យប់ ម៉ោង​១​យប់ ម៉ោង​១០​យប់ ម៉ោង​៤​រសៀល ម៉ោង​២​រសៀល  និង​ម៉ោង​៩​យប់​។​
 
​ថ្ងៃអាទិត្យ គឺជា​ជម្រើស​ដ៏​ពេញនិយម​បំផុត​សម្រាប់​មនុស្ស​ដែល​មើល​រឿង​អាសអាភាស ខណៈ​ថ្ងៃ​សុក្រ មាន​ចំនួន​តិចជាងគេ​។​
 
​បើតាម Pornhub អ្នកមើល​ភាគច្រើន ចូលចិត្ត​ស្រាវជ្រាវ​រក​វីដេអូ​អាសអាភាស​ដែល​ទាក់ទង​នឹង​ប្រទេស​របស់ខ្លួន ច្រើនជាងគេ​បំផុត​៕
 

 

Tag:
 អាសអាភាស​
  Pornhub
© រក្សាសិទ្ធិដោយ thmeythmey.com