កីឡាជាតិ
ជាតិ
AFF Futsal៖ ជម្រើសជាតិ​កម្ពុជា​បន្ត​ចាញ់​មី​យ៉ាន់​ម៉ា ១១-២
06, Nov 2018 , 1:44 pm        
រូបភាព
កីឡាករកម្ពុជាក្រោយជំនួបជាមួយម៉ាឡេស៊ី កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា
កីឡាករកម្ពុជាក្រោយជំនួបជាមួយម៉ាឡេស៊ី កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​ហ្វូ​ត​សាល​ជម្រើសជាតិ​កម្ពុជា បាន​រង​បរាជ័យ​ជា​លើក​ទី​ពីរ​ក្នុង​ពូ​ល A នៃ​ព្រឹត្តិការណ៍ AFF Futsal Championship ឆ្នាំ​២០១៨ នៅ​ទីលាន GOR UNY ក្រុង Yogyakarta ប្រទេស​ឥណ្ឌូណេស៊ី​។ នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ ពួកគេ​បាន​ចាញ់​មី​យ៉ាន់​ម៉ា ១១-២ បន្ទាប់ពី​ចាញ់​ម៉ាឡេស៊ី ១០-០ ។​

 
​បរាជ័យ​ផ្ទួនៗ​នេះ បាន​រារាំង​ក្រុម​កម្ពុជា ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​ពួកគេ​នៅសល់​ការប្រកួត​មួយទៀត​ក្នុង​ដៃ ដោយ​ត្រូវ​ប៉ះ​ជាមួយ​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី នា​រសៀល​ថ្ងៃ​ពុធ ទី​៧ ខែវិច្ឆិកា​៕

Tag:
 AFF Futsal
© រក្សាសិទ្ធិដោយ thmeythmey.com