ការលេង​ឆាត​មុនពេល​ចូល​គេង​អាចជួយ​ឲ្យ​គេង​លក់​ស្រួល​បាន​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ការលេង​ឆាត​មុនពេល​ចូល​គេង​អាចជួយ​ឲ្យ​គេង​លក់​ស្រួល​បាន​
08, Nov 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
ការនិយាយ​សន្ទនា​គ្នា​តិចតួច​នៅ​ម៉ោង​គេង​អាច​គ្រាន់តែ​ជា​អ្វីដែល​គូរ​សង្សារ​ជាច្រើន​ត្រូវការ​ដើម្បី​ជួបគ្នា និង​មាន​ពេលវេលា​ស្ងៀមស្ងាត់​ខ្លះ​នៅ​ជាមួយគ្នា​ដែរ ប៉ុន្តែ​ចូរ​ប្រាកដថា វា​នឹងមិន​រំខាន​ដល់​ការ​គេង​ឡើយ​។



ខាងក្រោម​នេះ​គឺជា​ការណែនាំ​ខ្លះៗ​អំពី​ការលេង​ឆាត​មុនពេល​គេង​៖

•​ ​ចូរ​ចៀសវាង​បច្ចេកវិទ្យា​ទាំងអស់​រួមទាំង ទូរទស្សន៍ ទូរស័ព្ទ​ឆ្លាត​វៃ និង​ថា​ប្លេ​ត​នៅក្នុង​បន្ទប់​គេង​។ វា​អាចធ្វើ​ឲ្យ​អ្នក​មិន​ងងុយគេង ហើយក៏​មិនអាច​ប្រើពេល​វេលា​ដ៏​មានតម្លៃ​នេះ​នៅ​ជាមួយគ្នា​បានដែរ​
•​ ​ចូរ​និយាយ​អំពី​រឿង​ដែល​អ្នក​ឆ្លងកាត់​ពេញ​មួយថ្ងៃ ឬ​ប្រធានបទ​គួរ​ឲ្យ​ចាប់អារម្មណ៍​ផ្សេងៗ​ទៀត​។ ចូរ​ចៀសវាង​ការសន្ទនា​ដែល​ស៊ី​អារម្មណ៍ ព្រោះ​វា​នឹងធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់បាន​
•​ ​ចូរ​ពន្យា​ពេល​ការមិន​យល់ព្រម​រហូត​ដល់​ថ្ងៃ​បន្ទាប់​បើសិនជា​អ្នក​ចាប់ផ្តើម​ឈ្លោះ​គ្នា​រឿង​អ្វីមួយ​ហើយ​។ វា​មិនមែនជា​រឿង​ល្អ​ឡើយ​ក្នុងការ​ពិភាក្សាគ្នា​នៅពេល​អស់កម្លាំង ដូច្នេះ​ចូរ​យល់ស្រប​ទៅលើ​អ្វីៗ​ដែល​លើក​ឡើងវិញ​ល្អ​ជាង​
•​ ​កុំ​បារម្ភ​ថា អ្នក​មិនមាន​អារម្មណ៍​ចង់​និយាយ​អី​។ ពេលខ្លះ គ្រាន់តែ​គេង​ដោយ​ស្ងៀមស្ងាត់​នៅ​ជិតគ្នា និង​ថ្នាក់ថ្នម​គ្នា ក៏​អាច​ផ្តល់នូវ​អារម្មណ៍​មាន​សុវត្ថិភាព​ដែល​អ្នកត្រូវការ​ក្នុងការ​គេង​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 70992 [1] => 61,32 [2] => ការលេង​ឆាត​មុនពេល​ចូល​គេង​អាចជួយ​ឲ្យ​គេង​លក់​ស្រួល​បាន​ [3] => content [4] => [5] => [6] => 0 [7] => 0 [8] => )