«​អា​!»​សម្រាប់​ប្រើ​នៅពេលណា ហើយ​ប្រើ​ដូចម្តេច​?
ពីនេះ ពីនោះ / មិនយល់...!
«​អា​!»​សម្រាប់​ប្រើ​នៅពេលណា ហើយ​ប្រើ​ដូចម្តេច​?
09, Nov 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​ពាក្យ «​អា​!»​ដែល​ប្រើ​នៅ​ខាងដើម​ពាក្យ​ដទៃ ចង់​សំដៅលើ​អ្វី​?



«​អា​!»​សម្រាប់​ហៅ​ឈ្មោះ​នរណាម្នាក់​ដែល​ស្និទ្ធ​សា្ន​ល ឬ​ប្រើ​ទៅលើ​អ្នក​ដែលមាន​ឋានៈ​ទាប​ជាង​ខ្លួន ដូចជា អានេះ​, អា​ភ្លើ​, អាចោរ​,​អា​ខ្ពស់​, អា​ខ្មៅ ជាដើម​។ 
 
​វចនានុក្រម​របស់​ស​ម្តេច​ព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា «​អា​!» មិន​គ្រាន់តែ​សំដៅលើ​ពាក្យ​ឥត​គួរសម​តែមួយ​មុខ​ប៉ុណ្ណោះ​ទេ​។ «​អា​!»​នេះដែរ​ជា​ពាក្យ​លាន់មាត់ សម្រាប់​សម្គាល់​ដោយ​ការងឿងឆ្ងល់​, ភ័ន្តច្រឡំ​, ភ័យ​ស្លន់​, ភ្ញាក់ផ្អើល​, ឬ​ការយល់​នូវ​សេចក្តី​ច្បាស់លាស់​។ ឧទាហរណ៍​៖ អា​! អ្វី​ទៅ​ហ៎​? អា​! ដូច្នោះ​ទេ​ឬ​? អា​! អញ្ជើញ​មក​! អា​! មិនទាន់​ទៅ​ទេ​?
 
​ដោយឡែក ជនជាតិ​ចិន និយាយ​ពាក្យ «​អា​» សម្រាប់​ហៅ​ឈ្មោះ​ទៅ​កូន ឬ​នរណាម្នាក់​។ ពួកគេ​និយម​ប្រើពាក្យ «​អា​» នៅ​ពីមុខ​ឈ្មោះ ដើម្បី​ងាយស្រួល​ហៅ​។ បច្ចុប្បន្ន ពលរដ្ឋ​ខ្មែរ ក៏​កំពុងតែ​ប្រើពាក្យ​នេះ​ផងដែរ​។ ឧទាហរណ៍​៖ អា​មួយ​,​អា​ហ៊ា​, អា​ចែ​, អា​បង​, អាប្អូន​, អា​រ័ត្ន ជាដើម​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 71003 [1] => 61 [2] => «​អា​!»​សម្រាប់​ប្រើ​នៅពេលណា ហើយ​ប្រើ​ដូចម្តេច​? [3] => content [4] => [5] => ពន្យល់​ពាក្យ​ [6] => 0 [7] => 0 [8] => )