អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​នៅ​អាមេរិក ចំណាយ​ប្រមាណ​១០០​ពាន់​លាន​ដុល្លារ​ប្រចាំឆ្នាំ​លើ​ការបណ្តុះបណ្តាល​បុគ្គលិក​
08, Nov 2018 , 5:28 pm        
រូបភាព
​យោងតាម​របាយការណ៍​ទស្សនា​វ​ត្តី Training Magazine  ការចំណាយ​សរុប​នៃ​ការបណ្ដុះបណ្ដាល​របស់​ក្រុមហ៊ុន​របស់​សហរដ្ឋអាមេរិក​នៅ​ឆ្នាំ ២០១៧ បាន​កើនឡើង​គួរឱ្យកត់សម្គាល់​ដោយ​កើនឡើង 32,5 ភាគរយ​ដល់ 90,6 ពាន់​លាន​ដុល្លារ​។
 
​ជាការ​ពិតណាស់ គោលបំណង​រួម​នៃ​ការធ្វើផែនការ​យុទ្ធសាស្ត្រ​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស គឺ​ដើម្បី​ធានាបាន​នូវ​ធនធានមនុស្ស​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​បំពេញ​តាម​គោលដៅ​ជា​យុទ្ធសាស្ត្រ និង​ផែនការ​ប្រតិ​ប​តិ្ត​ការ​របស់​ក្រុមហ៊ុន និង​ភាពបត់បែន​ដើម្បីឱ្យ​ក្រុមហ៊ុន​មួយ​អាច​គ្រប់គ្រង​ការផ្លាស់ប្តូរ​បាន ប្រសិនបើ​អនាគត​ខុសពី​អ្វីដែល​បាន​រំពឹងទុក​។​


 
Association for Talent Development (ATD) បាន​ប៉ាន់ប្រមាណ​ថា ក្រុមហ៊ុន​នៅ​សហរដ្ឋអាមេរិក បាន​ចំណាយ​ប្រាក់​ប្រមាណ​ជាង ១, ២៧៣​ដុល្លារ​លើ​ការចំណាយ​ការសិក្សា​សម្រាប់​បុគ្គលិក​ម្នាក់​។ បន្ថែម​ពីលើ​ការចំណាយ លើ​ការបណ្តុះបណ្តាល ក្រុមហ៊ុន​បាន​បង្កើន​ការបណ្តុះបណ្តាល​ច្រើន​ម៉ោងជាង​មុន​ក្នុង​ឆ្នាំ​២០១៧​។ ជា​មធ្យម​បុគ្គលិក​ម្នាក់​ទទួល​បានកា​រ​ហ្វឹកហ្វឺន​ចំនួន ៤៧.៦ ម៉ោង​ក្នុង​មួយឆ្នាំ ជិត ៤​ម៉ោង​ច្រើនជាង​កាលពី​ឆ្នាំ​២០១៦​។​
 
​វា​មាន​សារៈសំខាន់​ចាំបាច់​ណាស់​ដើម្បី​ដឹងថា​ហេតុអ្វី​បាន​ជាការ​ការបណ្តុះបណ្តាល មាន​សារៈសំខាន់​សម្រាប់​បុគ្គលិក​
១. ធ្វើអោយ​ប្រសើរឡើង​នូវ​ប្រសិទ្ធភាព​ការងារ​របស់​បុគ្គលិក​
២. បង្កើន​ការចូលរួម​របស់​បុគ្គ​លិ​ក​
៣. ធ្វើអោយ​ប្រសើរឡើង​នូវ​ការរក្សា​បុគ្គលិក​ល្អៗ​
៤. ដោះស្រាយ​ភាពទន់ខ្សោយ​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន​
៥. ធ្វើ​ឲ្យ​អតិថិជន​កាន់តែ​សប្បាយចិត្ត​
 
​សម្រាប់​លោកអ្នក​ដែល​កំពុង​រៀបចំ​គំរោង​អភិវឌ្ឍ​បុគ្គលិក​សម្រាប់​ឆ្នាំ​២០១៩ និង​កំពុង​ត្រូវការ​ដំណោះស្រាយ​បញ្ហា​បុគ្គលិក និង​ការ​ភិ​វ​ឌ្ឍ​ធនធានមនុស្ស ដើម្បី​សម្រេចបាន​នូវ​គោលដៅ​អាជីវកម្ម​ឆ្នាំ​២០១៩ លោកអ្នក​អាច​ទំនាក់ទំនង​មកកាន់​
 
CAM-ASEAN Corporate Training  បាន​តាមរយះ​លេខ​ទូរ​សព្ទ  ០២៣ ៩៧៦ ៩៩៩/ ០៩៣/០៦១ ៩០០ ៨៩៣ 
​អាសយដ្ឋាន​នៅ​អគារ​លេខ ១៨B ផ្លូវ ២០៥ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ 

© រក្សាសិទ្ធិដោយ thmeythmey.com