ជាតិ
Google អបអរ​ខួប​លើក​ទី​៦៥​នៃ​ទិវា​បុណ្យ​ឯករាជ្យ​កម្ពុជា​
09, Nov 2018 , 7:24 am        
រូបភាព
ដោយ: ថ្មីៗ
​តាមរយៈ​កម្មវិធី doodle របស់ខ្លួន ក្រុមហ៊ុន Google ចូលរួម​អបអរ​ខួប​លើក​ទី​៦៥​នៃ​ទិវា​បុណ្យ​ឯករាជ្យ​កម្ពុជា​។ ជាមួយនឹង​ការអបអរ​ឯករាជ្យ​ដែល​កម្ពុជា​ទទួល​បានកា​លពី​ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ក្រុមហ៊ុន Google បាន​រចនា​រូប​យ៉ាង​ស្អាត​ដែលមាន​វិមានឯករាជ្យ​នៅ​ចំ​កណ្តាល​។​





ពេល​ចុច​ទៅលើ​ផ្ទាំង​នៃ​កម្មវិធី Doodle នោះ យើង​នឹង​ឃើញ​ព័ត៌មាន​នានា​ទាក់ទង​នឹង​បុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា (Cambodia Independence Day)​។ ជាមួយគ្នានេះ យើង​ក៏​អាច​ចែករំលែក​ទាក់ទង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​នេះ ចេញពី Doodle ទៅកាន់ Google+, Facebook, Twitter និង Email ផងដែរ​៕



Tag:
 ឯករាជ្យ
© រក្សាសិទ្ធិដោយ thmeythmey.com