មនុស្ស​១៦0​នាក់ ពុល​ចំណី​នៅ​ខេត្ត​រតនគិរី ធូរស្បើយ​អស់ហើយ​
ជាតិ
សង្គមជាតិ
មនុស្ស​១៦0​នាក់ ពុល​ចំណី​នៅ​ខេត្ត​រតនគិរី ធូរស្បើយ​អស់ហើយ​
09, Nov 2018 , 10:34 am        
រូបភាព
រូបពីទូរទស្សន៍ខេត្តរតនគីរី
រូបពីទូរទស្សន៍ខេត្តរតនគីរី
ដោយ: ថ្មីៗ
​រតនគិរី​៖ មនុស្ស​១៦០​នាក់ ក្អួតចង្អោរ ដោយសារតែ​បរិភោគ​អាហារ​ដែល​មិនមាន​អនាម័យ នៅក្នុង​កម្មវិធី​បុណ្យ​មួយ កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា​។​ករណី​ពុល​ចំណី​នេះ មិនបាន​បណ្ដាល​ឲ្យ​មាន​អ្នក​បាត់បង់​ជីវិត​ឡើយ​។ នេះ​បើតាម លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ដែល​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​។


 
​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ប្រាប់ថា មូលហេតុ​ដែល​នាំ​ឲ្យ​ពុល​ចំណី​បែបនេះ ដោយសារតែ​ពួកគេ​បរិភោគ​សាច់សត្វ​ក្របី ដែល​មិន​សម្អាត​ឲ្យ​បាន​ស្អាត នៅក្នុង​ពិធី​បុណ្យសព​របស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ទីនោះ​។ លោក ថង សាវុន បញ្ជាក់ថា​៖« ពលរដ្ឋ​ដែល​បាន​ពុល​ចំណី​នោះ ពុំមាន​អ្នកណាម្នាក់​ប៉ះពាល់​ដល់​អាយុជីវិត​ឡើយ ពួកគេ​ធូរស្បើយ​អស់ហើយ​»​។ 


រូបពីទូរទស្សន៍ខេត្តរតនគិរី

​កាលពី​តុលា​កន្លងទៅនេះ ក៏មាន​មនុស្ស​ម្នាក់​ស្លាប់ និង​៩​នាក់​ទៀត​ក្អួតចង្អោរ​ដោយសារ​ពុល​ត្រី​ក្រពត នៅ​ខេត្ត​ព្រះសីហនុ ។ ចំណែក​សិស្សានុសិស្ស​ចំនួន​៤៨ នាក់​ពុល​ចំណី​នៅ​ខេត្តកំពង់ធំ កាលពីពេល​ថ្មីៗ​នេះ ៕ 
 


រូបពីទូរទស្សន៍ខេត្តរតនគិរី


Tag:
 ​ចំណី​
 ​ថង សាវុន​
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 71029 [1] => 9,16 [2] => មនុស្ស​១៦0​នាក់ ពុល​ចំណី​នៅ​ខេត្ត​រតនគិរី ធូរស្បើយ​អស់ហើយ​ [3] => content [4] => [5] => ​ចំណី​,​ថង សាវុន​ [6] => 0 [7] => 0 [8] => )