កីឡាអន្តរជាតិ
អន្តរជាតិ
Europa League៖ Arsenal កក់​កៅអី​ទៅ​វគ្គ​បន្ត តែ Welbeck របួស​កជើង​ធ្ងន់ធ្ងរ​
09, Nov 2018 , 11:34 am        
រូបភាព
Danny Welbeck រងរបួស​កជើង​ធ្ងន់ធ្ងរ​ក្នុងអំឡុង​ការប្រកួត​ដែល Arsenal ស្មើគ្នា​ជាមួយ Sporting Lisbon ក្នុង​លទ្ធផល ០-០ នៃ​ពានរង្វាន់ UEFA Europa League នៅ​រាត្រី​ថ្ងៃទី​៨ ខែ​វ​ច្ឆិ​កា​។​

 
Welbeck ត្រូវបាន​សង្គ្រោះ​ភ្លាមៗ​នៅលើ​ទីលាន​ដោយ​ក្រុម​វេជ្ជបណ្ឌិត បន្ទាប់ពី​រូបគេ​ដួល​បត់​កជើង​ពេល​ប្រជែង​បាល់​ជាមួយ​ខ្សែការពារ​គូប្រជែង​នៅមុខ​ទី​របស់ Sporting​។ អ្នកចាត់ការ​ទូទៅ​ក្រុម​កាំភ្លើង​ធំ​លោក Unai Emery បាន​បញ្ជាក់ថា ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស វ័យ​២៧​ឆ្នាំនេះ​បាន​បាក់​កជើង​ធ្ងន់ធ្ងរ​។​


 
 លទ្ធផល​ស្មើគ្នា ០-០ ជាមួយ​ក្រុម​ពី​ព័រ​ទុយ​ហ្គា​ល់​នៅ​ទឹកដី Emirates យប់មិញ​នេះ នាំ​ឲ្យ Arsenal បាន​កៅអី​ទៅ​វគ្គ​៣២​ក្រុម​ចុងក្រោយ​ដោយ​ស្វ័យប្រវត្តិ​ទោះ​សល់​២​ប្រកួត​ទៀត​។ ឆ្លងកាត់​ការប្រកួត ៤​លើក​កន្លងមក កាំភ្លើង​ធំ​រកបាន​១០​ពិន្ទុ ឈរ​នៅ​ចំណាត់ថ្នាក់​ទី​១ ពូ​ល E តាម​ពីក្រោយ​ដោយ Sporting ដែលមាន​៧​ពិន្ទុ ហើយ Vorskla និង​Qarabag FK មាន​៣​ពិន្ទុ​ដូចគ្នា​។​


 
​ជុំវិញ​បញ្ហា​របួស​របស់ Welbeck លោក Emery លើកឡើង​ពី​ការព្រួយបារម្ភ​ថា​៖« រូបគេ​កំពុង​ស្ថិតនៅ​មន្ទីរពេទ្យ​នៅឡើយ ហើយ​យើង​កំពុង​រង់ចាំ​ព័ត៌មាន​។ ប៉ុន្តែ​យើង​គិតថា​វា​ពិតជា​របួស​ធ្ងន់ធ្ងរ ហើយ​នេះ​ជា​របួស​កជើង​ថែមទៀត​ដែល​អាច​នឹងត្រូវ​សម្រាក​រយៈពេល​វែង​»​។​




​លទ្ធផល​គូប្រកួត​ដទៃទៀត​ដើម្បី​ប្រជែង​ពាន​លំដាប់​ទី​២​អឺរ៉ុប​នេះ​មានដូចជា​៖
 
- Group A 
 
Bayer Leverkusen ១ - ០ FC Zuerich
Ludogorets Razgrad ០ - ០ AEK Larnaca
 
- Group B 
 
Celtic ២ - ១ RasenBallsport Leipzig
Rosenborg ២ - ៥ Salzburg
 
- Group C 

Bordeaux ១ - ១ Zenit St. Petersburg
Slavia Prague ០ - ០ FC Koebenhavn

- Group D 
 
Fenerbahce ២ - ០ Anderlecht
Dinamo Zagreb ៣ - ១ Spartak Trnava
 
- Group E 
 
Arsenal ០ - ០ Sporting CP
Vorskla ០ - ១ Qarabag FK
 
- Group F 
 
Olympiacos ៥ - ១ F91 Dudelange
Real Betis ១ - ១ Milan
 
- Group G 
 
Rapid Wien ០ - ០ Villarreal
Spartak Moscow ៤ - ៣ Rangers
 
- Group H 
 
Apollon Limassol ២ - ៣ Eintracht Frankfurt
Lazio ២ - ១ Marseille
 
- Group I 
 
Genk ១ - ១ Besiktas
Malmoe FF ១ - ១ Sarpsborg 08

- Group J 
 
Akhisarspor ២ - ៣ Sevilla
FC Krasnodar ២ - ១ Standard Liege
 
- Group K 
 
FC Astana ២ - ១ Jablonec
Dynamo Kyiv ៣ - ១ Rennes

- Group L 
 
BATE Borisov ០ - ១ Chelsea
Vidi FC ១ - ០ PAOK Thessaloniki FC
 

Tag:
 ​បាល់ទាត់​
  Danny Welbeck
  UEFA Europa League
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com