អត្ថបទពាណិជ្ជកម្ម
បឺ​ហ្គឺ​កូរ៉េ LOTTERIA សម្ពោធ​សាខា​ថ្មី​នៅ The Park Community Mall និង​ប្រកាស​ដៃគូ​ជា​ផ្លូវការ​ជាមួយ True Money
09, Nov 2018 , 1:42 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​: ឡូ​តេ​រៀ​បឺ​ហ្គឺ បានរៀបចំ​កម្ម​វី​ធី​សម្ពោធ​សាខា​ថ្មី នៅ​ថ្ងៃទី​០៨ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៨ នៅ​The Park Community mall និង​អបអរសាទរ​ដល់​ការចុះហត្ថលេខា​កិច្ចព្រមព្រៀង​សហការ​ជា​ផ្លូវការ​រវាង​ក្រុមហ៊ុន​Yinkok Food Corp និង TrueMoney លើ​សេវា​ចាយលុយ​តាម កម្មវិធី​ទ្រូ​ម៉ាន់​នី​។
 
​សាខា​ថ្មី​របស់ LOTTERIA នៅ The Park Community mall ចាប់ផ្ដើម​បើក​ដំណើរការ​ជា​ផ្លូវការ ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ម្ដុំ​បឹង​ស្នោ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្សារ​ច្បារអំពៅ​។ 
 
LOTTERIA គឺជា​ហាង​បឺ​ហ្គឺ​លេខ​១ មកពី​ប្រទេស​កូរ៉េ ដែល​នាំមក​ជូន​នូវ​ប៊ឺ​ហ្គឺ និង​មាន់​បំពង​រសជាតិ​ឈ្ងុយឆ្ងាញ់​ប្លែក​ពិសេស ព្រមជាមួយ​នឹង​ការ​រចនា​ស្រស់ស្អាត ទីតាំង​ធំ​ទូលាយ និង​មាន​ផាសុខភាព​ល្អ មិនតែប៉ុណ្ណោះ​បុគ្គលិក​មាន​ភាពរ​សរាយ​រាក់ទាក់ និង​យកចិត្តទុកដាក់​ចំពោះ​ការបម្រើ​សេវាកម្ម​ដល់​អ​តិ​ថិ​ជន​។ 


 
​គួរបញ្ជាក់​ផង​ដែលថា LOTTERIA ត្រូវបាន​នាំយកមក​កាន់​ប្រទេស​កម្ពុជា​ដោយ​ក្រុមហ៊ុន Yinkok Food Corp. ដែល​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ខាង​ម្ហូបអាហារ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​ដែលមាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជាច្រើន​ដូចជា TOUS les JOURS , Domino’s Pizza, LOTTERIA, The Asian Kitchen និង​T&C​។​
 
 ដោយសា​តែ​ហាង​បឺ​ហ្គឺ LOTTERIA មាន​កំណើន​គាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​អតិថិជន​ពីមួយថ្ងៃ​ទៅមួយថ្ងៃ  ដូច្នេះហើយ​ទើប​ធ្វើអោយ​ក្រុមហ៊ុន ធ្វើ​ការបើក​សាខា​ថ្មី​បន្ថែមទៀត​ដើម្បី​បំពេញ​តាម​តម្រូវការ​អតិថិជន និង​កាន់តែ​ផ្ដល់នូវ​ភាពងាយស្រួល​។​


 
​លោក​គួច សុខលី ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន Yinkok Food Corp បាន​មានប្រសាសន៍​នៅក្នុង​កម្មវិធី​បើក​សម្ភោ​ធ​នោះ​ថា “​គោលដៅ​របស់​យើង គឺ​ដើម្បី​បន្ត​អភិវឌ្ឍន៍​អតិថិជន​ស្មោះត្រង់​តាមរយះ​ការផ្ដល់​នូវ​ការ​សេវា​ល្អ រសជាតិ​ឆ្ងាញ់ ដែល​ប្រកបដោយ​គុណភាព និង​ស្ដង់ដា​ខ្ពស់ ព្រមទាំង​ការដឹកជញ្ជូន​រហ័ស​ទា​ន់​ចិត្ត​ដល់ទី​កន្លែង​របស់​អតិថិជន​ផងដែរ​” ។​
 
​លោក​ក៏បាន​បន្ដទៀតថា ស្របគ្នា​ទៅ​និង​ទំនោរ​ការចូល​ចិត្ត  និង តម្រូវការ​ខ្ពស់​លើ​អាហា​បែប Fast Food មកពី​បរទេស​ដែលមាន​ស្ដង់ដា​ខ្ពស់ និង​រសជាតិ​ឈ្ងុយឆ្ងាញ់ ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា សាខា​ថ្មី​របស់ LOTTERIA នៅ the Park នេះ​និង​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​អតិថិជន​បន្ថែមទៀត​។ 
 
​អ្វីដែល​រឹតតែ​ពិសេស​ជាងនេះទៅទៀត ដើម្បី​អបអរសាទរ​ការបើក​សម្ភោ​ធ​សាខា​ថ្មី ហាង​បឺ​ហ្គឺ LOTTERIA មានការ​ផ្ដល់ជូន​ប្រ​ម៉ូ​សិន​ដល់​អតិថិជន​ផង​ដែល រាល់​ការចំណាយ​ចាប់ពី​៥​ដុល្លា​ឡើងទៅ​នឹងមាន​ឱកាស​ក្នុងការ​បង្វិល​កង​ដើម្បី​ឈ្នះ​រង្វាន់​ជា​មី​នុយ​ប្រចាំ​ហាង​ជាច្រើន​មុខ​ពី​LOTTERIA​។ 
 


​គួរបញ្ជាក់​ផងដែរ​ថា ការសហការ​ទៅលើ​សេវា​ចាយលុយ​តាម កម្មវិធី​ទ្រូ​ម៉ាន់​នី សម្រាប់​អតិថិជន​ដែល​ធ្វើ​ការចំណាយ​ទូទាត់​ប្រាក់​នៅតាម​បណ្តា​ហាង ដែលជា​សាខា​របស់​ក្រុមហ៊ុន យីន​កុក ហ្វ៊ូ​ដ ខ​ប​ទាំងអស់ គឺអាច​ធ្វើការ​ទូរ​ទាត់​តាម​កម្មវិធី​ទ្រូ​ម៉ាន់​នី​បាន ជាពិសេស​ទៅទៀត​រាល់​ការចំណាយ​តាម​កម្ម​វី​ធី TrueMoney ចាប់ពី 2.5$ ឡើងទៅ​និង​ទទួលបាន​កា​តប​ញ្ជូ​ល​ទូរ​សព្ទ​ដោយ​ឥតគិតថ្លៃ​ថែមទៀត​។ 
 
​សម្រាប់​អ្នក​ដែលមាន​កម្ម​វី​ធី TrueMoney ទាំងអស់​អាចធ្វើ​កា​រប​ញ្ជូ​ល​លុយ​ក្នុង​គណនី​តាមរយៈ​ភ្នាក់ងារ​ទ្រូ​ម៉ាន់​នី​ទូទាំងប្រទេស​ដែលមាន​ជាង 7000 កន្លែង​៕
 
​ព័ត៌មាន​បន្ថែម​សូម​តាមដាន​ជាមួយ​ទំព័រ Facebook ផ្លូវការ​របស់ LOTTERIA  និង​វេបសាយ www.lotteriacambodia.com
 
អត្ថបទពាណិជ្ជកម្ម

© រក្សាសិទ្ធិដោយ thmeythmey.com