ONE Championship
កីឡាជាតិ
ជាតិ
មាស ម៉ើ ត្រូវ​ប្រជែង​ជាមួយ​កីឡាករ​កូនកាត់​ឥណ្ឌូណេស៊ី​-​ហូ​ឡង់ នៅ​សិង្ហ​បុរី​ថ្ងៃនេះ​
09, Nov 2018 , 2:04 pm        
រូបភាព
ដោយ:
​មាស ម៉ើ ជា​កីឡាករ​កម្ពុជា​តែ​ម្នាក់​គត់ ដែលមាន​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ក្បាច់គុន​ចម្រុះ​លំដាប់​ពិភពលោក NOE: Heart of the Lion ដែល​រៀបចំ​នៅ​កីឡដ្ឋាន Singapore Indoor Stadium ប្រទេស​សិង្ហ​បុរី នា​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ​។ កីឡាករ​មកពី​ខេត្តកំពង់ឆ្នាំង​រូបនេះ ត្រូវ​ប្រជែង​តទល់​ជាមួយ​កីឡាករ​កូនកាត់​ហ្វីលីពីន​-​ហូ​ឡង់ Anthony Engelen​។ 

 
 
 
​ក្រោយ​ការប្រកួត​របស់​កីឡាករ ចាន់ រតនា ត្រូវបាន​លប់ចោល​ប៉ុន្មាន​ថ្ងៃមុន​ការប្រកួត​ដោយសារ​ដៃគូ​មាន​របួស ធ្វើ​ឲ្យ មាស ម៉ើ ក្លាយជា​កីឡាករ​កម្ពុជា​តែ​ម្នាក់​គត់ ដែល​បានបង្ហាញ​វត្តមាន និង​បង្ហាញ​ទង់ជាតិ​កម្ពុជា​មុខ​អ្នក​គាំ​ត្រ​អន្តរជាតិ​ក្នុង​ព្រឹត្តិការណ៍​ពិភពលោក​នៅ​សិង្ហ​បុរី របស់​ស្ថាប័ន​ប្រដាល់ ONE Championship​។ 
 
​ម្ចាស់​ជើងឯក​ប្រចាំ​កម្មវិធី Khmer Warrior Challenge រដូវ​កាល​ទី​២​រូបនេះ ត្រូវ​តតាំង​ជាមួយ​អតីត​ម្ចាស់​ជើងឯក​ពីរ​សាសន៍​ឥណ្ឌូណេស៊ី​-​ហូ​ឡង់ Anthony Engelen លើ​ប្រភេទ​ទម្ងន់​ស្រាល Bantamweight ក្នុង​ព្រឹត្តិការណ៍ ONE: Heart of the Lion​។ ការប្រកួត​នេះ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ម៉ោង​៤:៣០​នាទី​រសៀល​(​ម៉ោង​នៅ​កម្ពុជា​)​ថ្ងៃទី​៩ ខែវិច្ឆិកា នៅ​កីឡដ្ឋាន Singapore Indoor Stadium​។​
 
​នេះ​ជាការ​បង្ហាញ​ក្នុង​ការប្រកួត​ក្បាច់គុន​ចម្រុះ MMA លើក​ទី​១២​របស់​កីឡាករ​មកពី​ខេត្តកំពង់ធំ​រូបនេះ​។ សម្រាប់​ការប្រកួត​១១​លើក​កន្លងមក​អ្នកលេង​គុន​ខ្មែរ​រូបនេះ បាន​យកឈ្នះ​គូប្រកួត​៩​ដង និង​ចាញ់​២​ដង​។ ប៉ុន្តែ​ប្រជាប្រិយភាព​របស់គេ ហាក់​ធ្លាក់ចុះ​បន្តិច​នៅ​ឆ្នាំ​២០១៨​នេះ ដូច្នេះ មាស ម៉ើ ត្រូវការ​ឈ្នះ​នៅថ្ងៃនេះ ដើម្បី​ស្តារ​ប្រជាប្រិយភាព​ឡើងវិញ​។    
 
​មុន​ការប្រកួត​មកដល់​ប៉ុន្មាន​ថ្ងៃ អ្នកលេង​យូ​ដូ​វ័យ​២៨​ឆ្នាំ​រូបនេះ ស្នើ​រក​ការគាំទ្រ​និង​លើកទឹកចិត្ត​ពី​អ្នកគាំទ្រ​កម្ពុជា ដើម្បី​ជំរុញ​ទឹកចិត្ត​ក្នុងការ​ប្រកួត​ឲ្យ​កាន់តែខ្លាំង​ថែមទៀត​។ ជាមួយគ្នានេះ រូបគេ​បាន​ប្តេជ្ញា​នឹង​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ស្វែងរក​លទ្ធផល​ល្អប្រសើរ​ណាមួយ​ជូន​អ្នកគាំទ្រ​។ 
 
​ក្រៅពី​គូ​ខាងលើ ក៏មាន​ការប្រកួត​ដ៏​ស្វិតស្វាញ និង​ជក់ចិត្ត​ចំនួន​១៣​គូ​ទៀត​ផងដែរ ពិសេស​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ទម្ងន់​ស្រាល​រវាង​ម្ចាស់​ខ្សែក្រវ៉ាត់​ប្រេ​ស៊ី​ល Bibiano Fernandes ជាមួយ​ម្ចាស់​ខ្សែក្រវាត់​មកពី​ហ្វីលីពីន Kevin Belingon​។ កីឡាករ​ទាំងពីរ​ធ្លាប់​ជួបគ្នា​ម្តង​រួចមកហើយ​នៅ​ខែមករា ដើមឆ្នាំ​២០១៦ ដោយ​កាលនោះ​កីឡាករ Bibiano Fernandes ជា​អ្នកឈ្នះ​។ ដូច្នេះ​ការជួបគ្នា​លើក​នេះ វា​ជា​ឱកាស​សងសឹក​សម្រាប់ Kevin Belingon ដើម្បី​ជម្រះបញ្ជី​ចាស់​៕    
 

Tag:
 MMA
  មាស ម៉ើ​
  សិង្ហ​បុរី​
© រក្សាសិទ្ធិដោយ thmeythmey.com