ជាតិ
សេដ្ឋកិច្ច
ជប៉ុន​រៀបចំ​ពិព័រណ៍​ទេសចរណ៍​ក្នុង​ខែវិច្ឆិកា​នេះ ខណៈ​ខ្មែរ​ទៅលេង​ជប៉ុន​កាន់តែច្រើន​
10, Nov 2018 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ពិព័រណ៍​ទេសចរណ៍​ជប៉ុន នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃទី​១០ និង​ថ្ងៃទី​១១​ខែវិច្ឆិកា នៅ​ផ្សារ​ទំនើប​អ៊ី​អន​សែន​សុខ​ស៊ី​ធី​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។​


 
​ពិព័រណ៍​ទេសចរណ៍​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​ស្ថាប័ន​ជាតិ​ទេសចរណ៍​ជប៉ុន សហការ​ជាមួយ​ស្ថានទូត​ជប៉ុន ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ និង​ប្រពៃណី​ជប៉ុន​នៅ​កម្ពុជា និង​ពង្រឹង​ចំណងទាក់ទង​លើ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើនេះ​។ ពិ​ព័រ​ណ៌​ដែលមាន​រយៈពេល​២​ថ្ងៃនេះ នឹងមាន​សកម្មភាព​បង្ហាញ​សិល្បៈ និង​វប្បធម៌​ជប៉ុន​ជាច្រើន​។ 
 
​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៧ ពិព័រណ៍​ទេសចរណ៍​ជប៉ុន បាន​ប្រព្រឹត្ត​ទៅជា​លើកដំបូង​នៅ​កម្ពុជា​។ 
 
​ការរៀបចំ​ពិ​ព័រ​ណ៌​ទេសចរណ៍​ជប៉ុន​នេះ​ឡើង ស្របពេល​ប្រជាជន​កម្ពុជា​ដើរ​កម្សាន្ត​នៅ​ជប៉ុន​កាន់តែច្រើន​។ នៅ​ឆ្នាំ​២០១៧ កន្លងទៅ ខ្មែរ​ទៅលេង​ប្រទេស​ជប៉ុន​មាន​ចំនួន ១៨០០០​នាក់ ធៀប​នឹង​ចំនួន ៣​ពាន់​នាក់​នៅ​ឆ្នាំ​២០១០ ៕
 

Tag:
 ខ្មែរ​ទៅ​ក្រៅប្រទេស​
  ទេសចរណ៍​ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com