ជាតិ
បទសម្ភាសន៍
សេដ្ឋកិច្ច
រៀន​ចប់​ផ្នែក​មេកា​និក លោក ស៊ិ​ង សុង មក​បើកហាង​កាហ្វេ​សរីរាង្គ ជាមួយ​យុវជន ៨​នាក់​ទៀត​
10, Nov 2018 , 3:04 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក ស៊ិ​ង សុង បាន​ចូល​ទុន​ជាមួយ​យុវជន​៨​រូប​ផ្សេងទៀត បើកហាង​កាហ្វេ​សរីរាង្គ​យីហោ​«Bousra Café (​ប៊ូ​ស្រា​កាហ្វេ​)» ដែល​ទើប​សម្ពោធ​ក្នុងពេល​ថ្មីៗ​នេះ​។ យុវជន​រូបនេះ ជឿជាក់ថា ហាង​នេះ​នឹង​ឈរជើង​នៅ​ភ្នំពេញ ដោយសារ​សាធារណជន​នាពេល​បច្ចុប្បន្ន មាន​និន្នាការ​បរិភោគ​ផលិតផល​សរីរាង្គ​។ 


 
​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ស៊ិ​ង សុង សហ​ស្ថាបនិក និង​ជា​អ្នកគ្រប់គ្រង​ទូទៅ​ហាង ប៊ូ​ស្រា​កាហ្វេ ដូចតទៅ​នេះ​៖ 


 
 
លោក ស៊ិ​ង សុង អះអាងថា ហាង​ប៊ូ​ស្រា​កាហ្វេ​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​ស្ថាបនិក​ច្រើន​គ្នា ព្រោះ​ពួកគេ​ទើប​បញ្ចប់​ការសិក្សា​មាន​ថវិកា​ស្ដួចស្ដើង ដោយ​ត្រូវ​ការចូល​ទុន​គ្នាច្រើន និង​គំនិត​ច្រើន​។ យុវជន​រូបនេះ ជឿជាក់ថា កាហ្វេ​របស់ខ្លួន នឹង​ទទួល​ការគាំទ្រ​ច្រើន ស្របតាម​និ​ន្នា​បរិភោគ​ផលិតផល​សរីរាង្គ​នាពេល​សព្វថ្ងៃ និង​ការគាំទ្រ​ផលិតផល​ក្នុងស្រុក​។​


 
​យុវជន ស៊ិ​ង សុង បានបញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​ផ្នែក​មេកា​និក​។ ក្រោយ​បញ្ចប់​ការសិក្សា​ភ្លាម យុវជន​រូបនេះ​បាន​បម្រើ​ការងារ​សាកល្បង​នៅ​ក្រុមហ៊ុន​មួយ​អស់​រយៈពេល​៦​ខែ មុន​មក​បើកហាង​កាហ្វេ​មួយ​នេះ​។ ទោះ​គ្មាន​បទពិសោធន៍​រកស៊ី តែ​លោក ស៊ិ​ង សុង អះអាងថា​រូបគេ​បាន​រៀនសូត្រ​ពី​សៀវភៅ សិក្ខាសាលា អ្នកជំនួញ និង​ចូលរួម​ប្រឡូក​ក្នុង​កម្មវិធី​ផ្សេងៗ​ទៀត ដើម្បី​ក្រេប​យកចំណេះ​ដឹង​ពី​របៀប​ធ្វើ​អាជីវកម្ម​៕

Tag:
 កាហ្វេ​
  ស៊ិ​ង សុង​
  startup
© រក្សាសិទ្ធិដោយ thmeythmey.com