ជាតិ
នគរបាល​ឃាត់ខ្លួន​ស្ត្រី​១១​នាក់​ដែល​ស៊ីឈ្នួល​ពពោះ​
11, Nov 2018 , 8:59 pm        
រូបភាព
រូបពីអគ្គស្នងការនគរបាលជាតិ
រូបពីអគ្គស្នងការនគរបាលជាតិ
​ភ្នំពេញ​៖ កម្លាំង​នគរបាល បាន​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ​ករណី​ស៊ីឈ្នួល​ពពោះ​ជំនួស ចំនួន​១៥​រូប ក្នុងនោះ​ស្ត្រី​កំពុង​ពពោះ​មាន​១១​រូប​។ នេះ​បើ​យោងតាម យោងតាម​គេហទំព័រ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ​។


 
​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៨​ខែវិច្ឆិកា បាន​ចុះបង្ក្រាប​ទីតាំង​មួយកន្លែង​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ស៊ីឈ្នួល​ពពោះ​ជំនួស ដោយ​ឃាត់ខ្លួន​បាន​មនុស្ស​១៥​នាក់ ក្នុងនោះ​មាន​ស្ត្រី​កំពុង​ពពោះ​១១​នាក់ ប្រុស​២​នាក់ និង​ចុងភៅ​២​នាក់​ទៀត ដែលមាន​ទីតាំងនៅ​ខណ្ឌ​សែ​កន​សុខ​។​
 
​បើតាម​លោក ទូច សា​រ៉េ​ន នាយករង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អ​និតិ​ជន ករណី​ខាងលើនេះ​កំពុង​ស្ថិតក្រោម​ការសួរនាំ​របស់​សមត្ថកិច្ច​ជំនាញ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​៕
 

Tag:
 ស្ត្រី​ស៊ីឈ្នួល​ពពោះ​
© រក្សាសិទ្ធិដោយ thmeythmey.com