អន្តរជាតិ
សិង្ហ​បុរី​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣​នៅ​ថ្ងៃទី​១១​ខែវិច្ឆិកា​នេះ
11, Nov 2018 , 5:59 pm        
រូបភាព
​សិង្ហ​បុរី​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ ចាប់ពី​ថ្ងៃទី​១១ រហូតដល់​ថ្ងៃទី​១៥​ខែវិច្ឆិកា​ឆ្នាំនេះ​។ កិច្ចប្រជុំ​ថ្នាក់​តំបន់​ប្រចាំ​ឆ្នាំនេះ​នឹងត្រូវ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល Suntec Singapore Convention

 
​កិច្ចប្រជុំ​នេះ​នឹង​ការចូលរួម​ពី​សំណាក់​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​នៃ​បណ្តា​សមាជិក​អាស៊ាន​ទាំង​ដប់ និង​បណ្តា​មេដឹកនាំ​ប្រទេស​ជា​ដៃគូ​សន្ទនា​ផងដែរ​។ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លោក លី សៀន​ឡុង នឹង​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​រាល់​ប្រតិភូ​ជាន់ខ្ពស់​បរទេស​ទាំងនេះ​ដែរ​។​
 
​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia បាន​ស្រង់​សម្តី​អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ​នឹងមាន​ការជជែក​វែកញែក​អំពី​ការអភិវឌ្ឍ​ទីក្រុង​ឆ្លាត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​ពឹងផ្អែក​សំខាន់​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប រួមជាមួយ​ការពិភាក្សា​ដោះស្រាយ​បញ្ហា​ប្រឈម​សេដ្ឋកិច្ច និង​ភូមិសាស្ត្រ​នយោបាយ​តំបន់ និង​ពិភពលោក​ផងដែរ​។​
 
​ក្រៅពី​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​អាស៊ាន​លើក​ទី​៣៣  វា​នឹងមាន​កិច្ចប្រជុំ​កំពូល​ផ្សេងទៀត​ដូចជា​កិច្ចប្រជុំ​អាស៊ាន​បូក​បី​លើក​ទី​២១ និង​កិច្ចប្រជុំ​ប្រទេស​អាស៊ី​បូព៌ា​លើក​ទី​១៣​។ 
 
​ជំនួប​ដ៏​សំខាន់​មួយ​នេះ​ក៏​នឹងមាន​វត្តមាន​មេដឹកនាំ​ប្រទេស​ម​ហ​អំណាច​ពិភពលោក និង​តំបន់ ជាច្រើន​ទៀត​ដូចជា ប្រទេស​ជប៉ុន ចិន កូរ៉េខាងត្បូង រុស្សី ចិន និង​សហរដ្ឋអាមេរិក​ផងដែរ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ឆ្នាំ ២០១៨​នេះ អនុ​ប្រ​ធា​ធិបតី​អាមេរិក​លោក ម៉ៃ ផេ​ន នឹង​តំណាង​លោក ដូ​ណា​ល់ ត្រាំ ដើម្បី​មក​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​នៅ​សិង្ហ​បុរី​នេះ​៕ 

Tag:
 ​អាស៊ាន​
  សិង្ហ​បុរី​
© រក្សាសិទ្ធិដោយ thmeythmey.com