អត្ថបទពាណិជ្ជកម្ម
Galaxy A9 2018 នឹង​មកដល់​កម្ពុជា​ក្នុងពេល​ឆាប់ៗ​នេះ​
14, Nov 2018 , 10:03 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ពាក់កណ្តាល​ខែតុលា​កន្លង​ទៅនេះ ក្រុមហ៊ុន​សាម​សុង បានដាក់​បង្ហាញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់ខ្លួន​ដែលមាន​រូប​សម្រស់ និង​រូបរាង​ដ៏​គួរ​ឲ្យ​ទាក់ទាញ គឺ Galaxy A7 & A9 នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​។ ក្នុងចំណោម​ទូរ​សព្ទ​ដ៏​ស្រស់ស្អាត​ទាំងពីរ​ម៉ូ​ឌែ​ល Galaxy A7 បាន​មកដល់​កម្ពុជា​ហើយ​មួយរយៈ​ហើយ និង​ទទួល​បានការ​គ្រាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន​ផងដែរ​។ ដោយឡែក Galaxy A9 ដែល​អតិថិជន​ជាច្រើន ទន្ទឹងរង់ចាំ​នោះ​នឹង​បង្ហាញខ្លួន​ក្នុងប្រទេស​កម្ពុជា នៅ​ខែវិច្ឆិកា​នេះ​។​
 
​តាម​ប្រភព​ពត៌មាន​ពី​ក្រុមហ៊ុន​សាម​សុង Galaxy A9 មាន​សមត្ថភាព​អស្ចារ្យ​ជាច្រើន មាន​កាមេរ៉ា​ខាងក្រោយ​រហូតដល់​ទៅ​៤​គ្រាប់ ផ្សំ​នឹង​រូបរាង​ស្លី​ម ស្អាត និង​កាលី​ប​ទាន់សម័យ សមជា​មួយ​អ្នកប្រើប្រាស់​សម័យ​ឌីជីថល ជាពិសេស​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ថតរូប​តែម្តង ព្រោះថា​សមត្ថភាព​របស់​វា ប្រៀបបាន​ដូចជា​អ្នក​កំពុង​មានកា​ម៉េ​រា​មួយ​ដ៏​ឆ្នើម នៅក្នុង​ដៃ​អីចឹង​ដែរ​។ 


 
​ដូច្នេះ​អតិថិជន​ដែលជា​ហ្វេ​ន​ស្មា​ត​ហ្វូ​ន​ត្រកូល Galaxy A ទាំងអស់ នឹង​ទទួលបាន​បទពិសោធន៍​ថ្មី​សន្លាង​មួយទៀត ក្នុងពេល​ឆាប់ៗ ជាមួយ Galaxy A9 ដែល​ល្បី​ថា មាន​សមត្ថភាព​ដ៏​អស្ចារ្យ និង​ទាន់សម័យ​នោះ​៕


 
 (​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com