ជាតិ
ក្រោយទះកំផ្លៀងប្រពន្ធ អធិការក្រុងដូនកែវ ត្រូវបញ្ឈរជើង
× ភ្នំពេញ៖ វរសេនីយ៍ឯក ឆាយ សាវុធ អធិការស្រុកដូនកែវ ខេត្តតាកែវ ត្រូវបានផ្អាកកាងារជាបណ្តោះអាសន្ន ក្រោយពីប្រើប្រាស់អំពើហិង្សាលើភរិយា។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា។
ការផ្អាកការងាររបស់អធិការរូបនេះ គឺជាបញ្ជារបស់លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ វិធានការនេះ ធ្វើឡើងបន្ទាប់ពីអ្នកស្រី ពៅ សុភាព ជាភរិយា បានបង្ហោះរូបភាពលើបណ្តាញសង្គមហ្វេសប៊ុក ពីអំពើហិង្សារបស់លោក ឆាយ សាវុធ ជាស្វាមី បានវាយអ្នកស្រី ក្នុងពេលអ្នកស្រី ទៅទាន់ស្វាមី នៅជាមួយស្រីកំណាន់ កាលពីយប់ម៉ោង១០ ថ្ងៃទី១៥ វិច្ឆិកា។
អគ្គស្នងការនគរបាលជាតិ បានចុះផ្សាយយ៉ាងដូច្នេះថា៖«លោក ឆាយ សាវុធ បានទះកំភ្លៀងភរិយា នៅចំពោះមុខស្រីស្នេហ៍ បណ្តាលឲ្យមានស្នាមរបួសនៅលើមុខ។ លោក បានសារភាពថា លោកពិតជាបានទះកំភ្លៀងភរិយាមែន ដោយលើកហេតុផលថា ដោយសារតែភរិយារបស់លោក បានបើករថយន្ត បុករថយន្តរបស់លោកពីក្រោយ បណ្តាលឲ្យមានការខូចខាត»៕
© រក្សាសិទ្ធិដោយ thmeythmey.com