កាហ្វេ​សរីរាង្គ​មណ្ឌលគិរី មិន​ខ្វះ​ទីផ្សារ​, ជប៉ុន​, កូរ៉េ និង​តៃវ៉ាន់ ចាំតែ​ទទួល​ទិញ​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កាហ្វេ​សរីរាង្គ​មណ្ឌលគិរី មិន​ខ្វះ​ទីផ្សារ​, ជប៉ុន​, កូរ៉េ និង​តៃវ៉ាន់ ចាំតែ​ទទួល​ទិញ​
17, Nov 2018 , 9:00 am        
រូបភាព
មណ្ឌលគិរី​៖ កាហ្វេ​មណ្ឌលគិរី (​ប៊ូ​ស្រា​) ត្រូវបាន​ក្រុមហ៊ុន​បរទេស​ជាច្រើន ដូចជា ជប៉ុន​, កូរ៉េ និង​តៃវ៉ាន់ បញ្ជា​ទិញ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ដោយសារតែ​គុណភាព​កាហ្វេ​នេះ មិន​ចាញ់​កាហ្វេ​ផលិត​នៅ​ប្រទេស​ដទៃ​។ ក្នុង​ឆ្នាំ​២០១៨​នេះ កាហ្វេ​មណ្ឌលគិរី (​ប៊ូ​ស្រា​) អាច​ប្រមូល​ផល​ក្នុង​ចន្លោះ​ពី​២៥ ទៅ ៣០​តោន ដោយ​ក្នុងនោះ​ជប៉ុន បាន​បញ្ជា​ទិញ​ចំនួន ១២ តោន និង​កូរ៉េ​ចំនួន ១០​តោន​ផងដែរ​។ នេះ​បើតាម​ប្រធាន​ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ​។​



លោក យស ចាន់ថា ជា​នាយក​ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ និង​ជា​អ្នកសម្របសម្រួល​ការដាំ​របស់​ជនជាតិដើម​ភាគតិច បានចាប់ផ្ដើម​ដាំ​កាហ្វេ​ជាមួយ​ជនជាតិដើម​ភាគតិច តាំងពី​ឆ្នាំ​២០១៥​។ បច្ចុប្បន្ន​លោក ចាន់ថា ជួយ​សម្របសម្រួល​ដល់​កសិករ​ប្រមាណ ៤០​គ្រួសារ ក្នុង​ការដាំ​កាហ្វេ​សរីរាង្គ​ក្នុង​ឆ្នាំ​២០១៨​នេះ ។ លោក យស ចាន់ថា លើកឡើងថា​៖ «​កាហ្វេ​ដែល​ប្រមូល​ផល​នេះ ត្រូវបាន​លក់​នៅក្នុង​ស្រុក និង​ក្រៅប្រទេស (​ជប៉ុន​, កូរ៉េ និង​តៃវ៉ាន់​)​។ កាហ្វេ​សរីរាង្គ​ដែល​ដាំ​ដោយ​ជនជាតិដើម​ភាគតិច​នៅ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រ​ចិន្តា ខេត្តមណ្ឌលគិរី លក់​ទៅ​ទីផ្សារ​បរទេស មានតម្លៃ ៥​ដុល្លារ និង​ក្នុងស្រុក​ត្រឹមតែ ៤.៥​ដុល្លារ​ក្នុងមួយគីឡូក្រាម»​។

សូម​អញ្ជើញ​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក Thmeythmey.com និង​លោក យស ចាន់ថា នាយក​ក្រុមហ៊ុន​ទី​ម័​រកា​ហ្វេ និង​ជា​អ្នកសម្របសម្រួល​ការដាំ​របស់​ជនជាតិដើម​ភាគតិច ដូចតទៅ​៖




បើតាម​លោក ចាន់ថា បច្ចុប្បន្ននេះ​កាហ្វេ​មណ្ឌលគិរី (​ប៊ូ​ស្រា​) មាន​ទីផ្សារ​ច្រើន ខណៈដែល​ទំហំ​នៃ​ផលិតផល​នៅមាន​ការខ្វះខាត​នៅឡើយ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​។ ដោយសារ​មើលឃើញ​សក្ដានុពល​ទីផ្សារ​នេះ ក្រុមហ៊ុន​លោក នឹង​ជំរុញ​ឲ្យ​មាន​ការដាំដុះ​កាហ្វេ​សរីរាង្គ​នេះ​ថែមទៀត ដោយ​រំពឹងថា អាច​ប្រមូល​ពី​៥០​ទៅ​៦០​តោន នាពេលខាងមុខ​។​



​លោក យស ចាន់ថា រៀបរាប់​យ៉ាង​ដូច្នេះ​ថា ៖ «​ខ្ញុំ​ខ្លួនឯង​ផ្ទាល់ ចង់​លក់​ក្នុងស្រុក​ច្រើនជាង ក្រៅប្រទេស​។ ខាងក្រៅ​ប្រទេស គាត់​បញ្ជា​ទិញ ប៉ុន្តែ​ខ្ញុំ​ឲ្យ​គាត់​បានតែ​ពាក់កណ្ដាល​»​។  ក្នុង​ឆ្នាំ​២០១៨​នេះ មាន​ប្រទេស​ជប៉ុន​, កូរ៉េ និង​តៃវ៉ាន់ បាន​បញ្ជា​ទិញ​កាហ្វេ​របស់លោក ដោយ​ក្នុងនោះ ជប៉ុន បាន​បញ្ជា​ទិញ​ចំនួន ១២ តោន និង​កូរ៉េ​ចំនួន ១០ តោន​។

អត្ថបទទាក់ទង




​ដើម្បី​ទទួលបាន​ព័ត៌មាន​ផលិតផល​អត្តសញ្ញាណ​ប្រចាំខេត្ត និង​ផលិតផល​កសិកម្ម​ទូទាំង​២៥​រាជធានី​-​ខេត្ត សូមមេត្តា​ចុច Download for iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv




Tag:
 កាហ្វេ​
  មណ្ឌលគិរី​
  សរីរាង្គ​
  ជប៉ុន​
  កូរ៉េ​
  តៃវ៉ាន​
  កសិកម្ម
  ThmeyThmey25
 
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម