ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វិធី​សាមញ្ញ​ជួយ​ឲ្យ​រាង​ស្អាត ក្រោយ​សម្រាលកូន​រួច​
23, Nov 2018 , 9:16 am        
រូបភាព
ដោយ: ថ្មីៗ
​មាន​ស្ត្រី​ភាគច្រើន​មិន​ហ៊ាន​សម្រាលកូន​ទេ ព្រោះ​ខ្លាច​ខូច​រូបរាង​ដ៏​ស្អាត​របស់ខ្លួន​។ ប៉ុន្តែ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​របៀប​ធ្វើយ៉ាងណា​ឲ្យ​អ្នកមាន​រូបរាង​ស្អាត​ដូច​ពីមុន ទោះ​សម្រាលកូន​រួច​ក៏ដោយ​។ តើ​មាន​អ្វី​ខ្លះទៅ​?

 
​អ្នក​មិនត្រូវ​បរិភោគ​ប្រៃ​ពេក​ក្រោយពេល​សម្រាលកូន​រួច​៤​អាទិត្យ​ឡើយ​។ ហើយ​មិនត្រូវ​បរិភោគ​ទឹក​ស៊ី​អៀវ ទឹកខ្មេះ​ឬ​ទឹក​ប៉េងប៉ោះ​ជាដើម ព្រោះ​សុទ្ធតែ​អាចធ្វើ​ឲ្យ​រាង​អ្នក​មិន​ងាយ​ត្រឡប់មកវិញ​។​
 
​អ្នក​មិនត្រូវ​ផឹកទឹក​ច្រើនពេក​ក្រោយពេល​កើត​១​អាទិត្យ​ទេ ព្រោះ​អ្នកត្រូវការ​បញ្ចេញ​ជាតិ​ទឹក​មក​ក្រៅ​ដើម្បី​ឲ្យ​អ្នក​អាច​ស្រក​ទម្ងន់​បាន​។​
 
​អ្នក​មិនត្រូវ​បរិភោគ​របស់​ប៉ូវ​ពេក​នៅក្រោយពេល​កើត​បាន​មួយអាទិត្យ​ឡើយ ព្រោះ​អ្នកត្រូវការ​បញ្ចេញ​ជាតិពុល​ឲ្យ​អស់​សិន​ទើប​ប៉ូវ​ក្រោយ​។ ការធ្វើ​បែបនេះ អាចធ្វើ​ឲ្យ​អ្នក​អាច​ចៀស​ពី​ការ​ធាត់​បាន​។​
 
​អ្នក​មិនត្រូវ​បរិភោគ​អាហារ​ដែល​ខ្លាញ់​ពេក​ទេ ត្រូវ​បរិភោគ​បន្លែ​ច្រើន ទើប​អាច​រកបាន​រាង​ពីមុន​របស់​អ្នក​មកវិញ​។ ដូចនេះ​អ្នក​ម្តាយ​ទាំងអស់​គួរតែ​ធ្វើតាម​វិធី​ខាងលើ​ដើម្បី​រក្សា​រាង​ដ៏​ស្អា​តរបស់​អ្នក​។ ប៉ុន្តែ​អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន​មុននឹង​អនុវត្ត ដើម្បី​ចៀសវាង​ពី​គ្រោះថ្នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com