កីឡាអន្តរជាតិ
អន្តរជាតិ
Mane បន្ត​រយៈពេល​វែង​ជាមួយ Liverpool ខណៈ Kante បន្ថែម​៥​ឆ្នាំ​ទៀត​នៅ Chelsea
23, Nov 2018 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ខ្សែប្រយុទ្ធ​អន្តរជាតិ​សេ​ណេ​ហ្គា​ល់ Sadio Mane បាន​បន្ត​កិច្ចសន្យា​រយៈពេល​វែង​នៅ Liverpool ខណៈដែល​ខ្សែបម្រើ​អន្តរជាតិ​បារាំង N’Golo Kante ពន្យា​កិច្ចសន្យា​៥​ឆ្នាំ​ទៀត​ជាមួយ Chelsea​។​

 
Sadio Mane បាន​ផ្ទេរ​ពី Southampton ទៅកាន់​ទឹកដី Anfield កាលពី​ឆ្នាំ​២០១៦ ក្នុង​កិច្ចសន្យា​៥​ឆ្នាំ ជាមួយ​តម្លៃ​៣៤​លាន​ផោន​។ ខ្សែប្រយុទ្ធ​សេ​ណេ​ហ្គា​ល់វ័យ​២៦​ឆ្នាំ​រូបនេះ បានបង្ហាញ​ឲ្យ​៨៩​លើក​ឲ្យ​ក្រុម​លោក Jurgen Klopp ហើយ​រកបាន​គ្រាប់​បាល់​បញ្ចូល​ទី​៤០​គ្រាប់​។​
 
 
Mane បាន​លើកឡើងថា​៖ «​ខ្ញុំ​រីករាយ​ខ្លាំងណាស់​ដែល​បាន​ពន្យា​ពេលវេលា​របស់ខ្ញុំ​នៅ Liverpool​។ នេះ​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​របស់ខ្ញុំ ហើយ​និយាយ​រួម ខ្ញុំ​បានសម្រេច​ចិត្ត​ដ៏​ល្អ​បំផុត​ក្នុង​អាជីព​របស់ខ្ញុំ​»​។ កិច្ចសន្យា​ថ្មី​របស់ Mane ជាមួយ Liverpool មិនមាន​រយៈពេល​កំណ​ត់​ឡើយ ដែល​ត្រូវបាន​គេ​ជឿថា​យ៉ាងហោចណាស់​រហូតដល់​ដំណាច់ឆ្នាំ​២០២៣ មុនពេល​បើ​ការចរចា​ថ្មី​បន្ថែមទៀត​។​
 
​ស្របពេល​ជាមួយគ្នានេះដែរ ខ្សែបម្រើ​អន្តរជាតិ​បារាំង N’Golo Kante បាន​បន្ត​កិច្ចសន្យា​ជាមួយ Chelsea ៥​ឆ្នាំ​បន្ថែមទៀត ពោលគឺ​រហូតដល់​ឆ្នាំ​២០២៣​។ ខ្សែបម្រើ​វ័យ​២៧​ឆ្នាំ​រូបនេះ បានបង្ហាញ​ខ្លួន​៨១​លើក​ក្នុង Premier League សម្រាប់​តោ​ខៀវ ក្រោយ​ផ្ទេរ​ពី Leicester City នៅ​ឆ្នាំ​២០១៦​។​


 
«​ខ្ញុំ​បាន​ឆ្លងកាត់​ពីរ​រដូវ​កាល​ដ៏​អស្ចារ្យ​នៅ Stamford Bridge ហើយ​ខ្ញុំ​រំពឹងថា​នឹង​ទទួលបាន​ជោគជ័យ​បន្ថែមទៀត​»​។ នេះ​ជាការ​អះអាង​របស់ Kante ដែល​បាន​ជាប់​កីឡាករ Professional Footballers' Association Player of the Year ក្រោយ​ជួយ Chelsea លើក​ពាន Premier League៕
 

© រក្សាសិទ្ធិដោយ thmeythmey.com