អន្តរជាតិ
បុរស​អាមេរិក​ម្នាក់​ចាក់​ឆ្នោត​លេខ​ដដែលៗ​២៥​ឆ្នាំ​រហូតដល់​ឈ្នះ​រង្វាន់ Jackpot
25, Nov 2018 , 8:29 am        
រូបភាព
ដោយ: ធីតា
​និវត្តជន​អាមេរិក​វ័យ​៦៧​ឆ្នាំ​ម្នាក់ បាន​ចាក់​ឆ្នោត​លេខ​ដដែលៗ​អស់​រយៈពេល​ជាង​២៥​ឆ្នាំ រហូតដល់​ឈ្នះ​រង្វាន់ Jackpot ដ៏​ធំ​ប្រចាំ​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ដែលមាន​ទឹកប្រាក់រ​ហូ​តដល់​ទៅ​៣៤៣,៨​លាន​ដុល្លារ​អាមេរិក​។​

 
​លោក Robert Bailey ដែល​រស់នៅក្នុង​ក្រុង​ញូវយ៉ក អះអាងថា កាលពី​ជាង​២៥​ឆ្នាំ សាច់ញាតិ​ម្នាក់​របស់លោក​បាន​ប្រាប់​ឆ្នោត​៦​លេខ​ដល់​លោក​។ ចាប់តាំងពី​ពេលនោះ មក លោក​តែងតែ​ព្យាយាម​យក​លេខ​ទាំងនេះ​ទៅ​ចាក់  ជាពិសេស​ក្នុង​កម្មវិធី​ឆ្នោត «Powerball»​។​
 
​លោក​បាន​ចាក់​លេខ​សំណាង​នេះ នៅ​ហាង​មួយ​ក្នុង​តំបន់ West Harlem Deli ដោយ​ក្រោយពី​ការ​កាត់​ពន្ធ​រួច លោក Bailey ត្រូវ​ទទួល​ប្រាក់សុទ្ធ​ចំនួន​១២៥​លាន​ដុល្លារ​អាមេរិក​។ យោងតាម​ការផ្សាយ​រប​ស់ CNN រង្វាន់ Jackpot របស់​ឆ្នោត «Powerball» នោះ បាន​ឡើងដល់​៦៨៧​លាន​ដុល្លារ​អាមេរិក ដោយ​ក្រៅពី​លោក Bailey មាន​អ្នកឈ្នះ​រង្វាន់​ម្នាក់ទៀត​ពីរ​ដ្ឋ Iowa​។​
 
​បុរស​វ័យ​៦៧​ឆ្នាំ​រូបនេះ បាន​អះអាងថា លោក​តែងតែ​ជំនឿ​លើ​សំណាង​របស់ខ្លួន បន្ទាប់ពី​ទទួលបាន​លេខ​ពី​សាច់ញាតិ​ម្នាក់​របស់ខ្លួន​។ បើទោះបីជា​លោក​បានឈ្នះ​រង្វាន់ Jackpot ក៏ដោយ ប៉ុន្តែ​លោក​នៅតែ​បន្ត​យក​លេខ​ដដែល​ទៅ​ចាក់​បន្តទៀត​។​
 
​ក្រោយ​ឈ្នះ​រង្វាន់ លោក Bailey រៀបចំ​គម្រោង​ដំណើរ​កម្សាន្ត​ទៅកាន់​តំបន់​ផ្សេងៗ និង​ទិញ​ផ្ទះមួយ​ខ្នង​ជូន​ម្តាយ រួមទាំង​ត្រៀម​រៀបចំ​គម្រោង​ហិរញ្ញវត្ថុ​ផ្សេងៗ​៕

Tag:
 ឆ្នោត​
  Jackpot
© រក្សាសិទ្ធិដោយ thmeythmey.com