ជាតិ
បុណ្យអុំទូក
ទេសចរកាន់តែច្រើនទៅកម្សាន្តនៅមណ្ឌលគិរី ក្នុងអំឡុងបុណ្យអុំទូក
× ភ្នំពេញ៖ ក្នុងអំឡុងព្រះរាជពិធីបុណ្យអុំទូក ខេត្តមណ្ឌលគិរី ទទួលបានភ្ញៀវទេសចរសរុបចំនួន ២២.៦៤១នាក់ ខណៈឆ្នាំ២០១៧ មានត្រឹម១៣.៧៧២នាក់ប៉ុណ្ណោះ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) ដែលបានស្រង់សម្តីលោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ដែលបញ្ជាក់បន្តថា ចំនួននេះកើនឡើង ៦៤.៣៩ភាគរយ បើធៀបនឹងឆ្នាំ២០១៧។
អាកាសធាតុត្រជាក់ និងទេសភាពស្រស់ស្អាត បានធ្វើឲ្យខេត្តមណ្ឌលគិរី ដែលស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាច្រើនទៅកម្សាន្ត។ បើតាម AKP ដែលដកស្រង់សម្ដី ប្រធានមន្ទីរទេសចរណ៍ខេត្ដមណ្ឌលគិរី ភ្ញៀវទេសចរក្នុងរយៈពេលបីថ្ងៃនេះ មានចំនួនសរុប ២២.៦៤១នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិចំនួន ២២.២៣៣នាក់ និងអន្តរជាតិចំនួន៤០៨នាក់ បើធៀបទៅនឹងបុណ្យអុំទូកឆ្នាំ២០១៧ កើនសរុប ៦៤.៣៩ភាគរយ។
លោក ងិន សុវិមាន បញ្ជាក់ថា ចំនួនភ្ញៀវទេសចរ មានការកើនឡើងលើសពីក្តីរំពឹងទុក ហើយស្របពេលដែលខេត្តមណ្ឌលគិរី ពុំទាន់មានបន្ទប់ស្នាក់នៅគ្រប់តាមតម្រូវការភ្ញៀវទេសចរនៅឡើយ។ បន្ថែមលើនេះ ក្នុងរយៈពេល៣ថ្ងៃនេះ ភ្ញៀវទេសចរខ្លះដែលមិនបានកក់បន្ទប់ស្នាក់នៅ ត្រូវបានសម្រាកនៅតាមតង់, ឡាន និងតាមផ្ទះប្រជាពលរដ្ឋមួយចំនួនផងដែរ៕
Tag:
ភ្ញៀវទេសចរ
មណ្ឌលគិរី
© រក្សាសិទ្ធិដោយ thmeythmey.com