អន្តរជាតិ
ប្រទេស​១៧​ដែល​ផ្តល់​បៀវត្ស​ខ្ពស់​សម្រាប់​គ្រូបង្រៀន​! គ្រូ​នៅ​លុច​សំបួរ​បាន​១​ឆ្នាំ​ជិត​៧៩០០០​ដុល្លារ​!
25, Nov 2018 , 9:39 pm        
រូបភាព
ដោយ: ធីតា
​បារាំង​ស្ថិត​ក្នុងចំណោម​ប្រទេស​អភិវឌ្ឍន៍ ប៉ុន្តែ​ប្រាក់ខែ​គ្រូបង្រៀន​មិនទាន់មាន​ភាពលេច​ធ្លោ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នោះឡើយ​។ នេះ​បើតាម​របាយការណ៍​មួយ​របស់​ធនាគារពិភពលោក ហើយ​ត្រូវបាន​ដកស្រង់​ដោយ Business Insider ជា​ភាសា​បារាំង​។ ទោះបីជា​យ៉ាងណាក៏ដោយ លោក Jean-Michel Blanquer រដ្ឋមន្ត្រីក្រសួង​អប់រំ បាន​អះអាង ពី​កំណើន​នៃ​ប្រាក់​លើកទឹកចិត្ត​ផ្សេងៗ​ទៅតាម​កម្មវិធីសិក្សា​អាទិភាព​នានា​។​

 
​ជា​មធ្យម គ្រូបង្រៀន​ថ្នាក់​វិទ្យាល័យ​នៅ​បារាំង បាន​ប្រាក់បៀវត្ស​ជាង​២៧ ០០០​អឺរ៉ូ (​ជាង​៣​ម៉ឺន​ដុល្លារ​អាមេរិក​) ក្នុង​១​ឆ្នាំ ឬ​ជិត​២៦០០​ដុល្លារ​ក្នុង​១​ខែ​។ តួលេខ​នេះ បង្ហាញថា ប្រាក់ខែ​គ្រូបង្រៀន​បារាំង​ដែលជា​ប្រទេស​អភិវឌ្ឍន៍​នៅមានកម្រិត​ទាប​នៅឡើយ​។​


 
Business Insider បាន​លើកយក​ពី​ប្រទេស​ចំនួន​១៧​នៅលើ​ពិភពលោក ដែល​បានផ្តល់​ប្រាក់បៀវត្ស​ជាទី​គាប់ចិត្ត​សម្រាប់​គ្រូបង្រៀន​ថ្នាក់​វិទ្យាល័យ ដែល​ចាប់ផ្តើម​អាជីព​ដំបូង និង​មាន​អតីតភាព​ការងារ​តិចជាង​១០​ឆ្នាំ ដោយ​បារាំង​ស្ថិតនៅ​លេខ​រៀង​ទី​១៧​។​
 
​ប្រទេស​ទាំង​១៧​នោះ​រួមមាន [​សារព័ត៌មាន​ប្តូរ​រូបិយ​បណ្ណ​ពី​អឺរ៉ូ មក​ដុល្លារ​អាមេរិក​]៖
១. លុច​សំបួរ​៖ ជិត​៧៩ ០០០​ដុល្លារ​ក្នុង​១​ឆ្នាំ​
២. ស្វ៊ី​ស​៖ ជិត​៦៩ ០០០​ដុល្លារ​ក្នុង​១​ឆ្នាំ​
៣. អាល្លឺម៉ង់​៖ ជាង​៦​ម៉ឺន​ដុល្លារ​ក្នុង​១​ឆ្នាំ​
៤. ន័​រ​វែ​ស​៖ ជិត​៤៧០០០​ដុល្លារ​ក្នុង​១​ឆ្នាំ​
៥. ដា​ណឺ​ម៉ាក​៖ ជិត​៤៧០០០​ដុល្លារ​ក្នុង​ឆ្នាំ​
៦. អាមេរិក​៖ ជិត​៤៣០០០​ដុល្លារ​ក្នុង​ឆ្នាំ​
៧. ម៉ិ​ក​ស៊ិ​ក​៖ ជាង​៤២០០០​ដុល្លារ​ក្នុង​ឆ្នាំ​
៨. អេ​ស្ប៉ា​ញ​៖ ជាង​៤១០០០​ដុល្លារ​ក្នុង​១​ឆ្នាំ​
៩. អូស្ត្រាលី​៖ ជាង​៤​ម៉ឺន​ដុល្លារ​ក្នុង​១​ឆ្នាំ​
១០. ហូ​ឡង់​៖ ជាង​៣៩០០០​ដុល្លារ​ក្នុង​១​ឆ្នាំ​
១១. កាណាដា​៖ ជិត​៣៩០០០​ដុល្លារ​ក្នុង​១​ឆ្នាំ​
១២. ហ្វាំ​ង​ឡង់​៖ ជាង​៣៧០០០​ដុល្លារ​ក្នុង​១​ឆ្នាំ​
១៣. អូទ្រីស​៖ ជិត​៣៧០០០​ដុល្លារ​ក្នុង​១​ឆ្នាំ​
១៤. ស៊ុយអែត​៖ ជាង​៣៦០០០​ដុល្លារ​ក្នុង​១​ឆ្នាំ​
១៥. កូ​ស្តា​រី​កា​៖ ជាង​៣៣០០០​ដុល្លារ​ក្នុង​១​ឆ្នាំ​
១៦. ព័រ​ទុយ​ហ្គា​ល់​៖ ជាង​៣២០០០​ដុល្លារ​ក្នុង​១​ឆ្នាំ​
១៧. បារាំង​៖ ជាង​៣​ម៉ឺន​ដុល្លារ​ក្នុង​១​ឆ្នាំ​៕
 

Tag:
 អប់រំ​
  គ្រូបង្រៀន​
© រក្សាសិទ្ធិដោយ thmeythmey.com