ជាតិ
​​​ន​យោ​បាយ​ជាតិ​
តំណាង​សភា​កម្ពុជា ទៅ​ចូលរួម​ប្រជុំ​សភា​តំបន់​អាស៊ី ក្រោម​ប្រធានបទ «​ការអភិវឌ្ឍ​សេដ្ឋកិច្ច​»
27, Nov 2018 , 7:59 am        
រូបភាព
លោក ងួន ញ៉ិល ឡើងថ្លែងសារ ក្នុងកិច្ចប្រជុំ APA កាលពីឆ្នាំ២០១៦ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ
លោក ងួន ញ៉ិល ឡើងថ្លែងសារ ក្នុងកិច្ចប្រជុំ APA កាលពីឆ្នាំ២០១៦ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ
ដោយ: ថ្មីៗ
​លោក ងួន ញ៉ិល អនុប្រធាន​ទីមួយ​នៃ​រដ្ឋសភា​កម្ពុជា ទៅ​ចូលរួម​មហាសន្និបាត​សភា​តំបន់​អាស៊ី (APA) លើក​ទី​១១ ពីថ្ងៃ​ទី​២៧ ខែវិច្ឆិកា ដល់​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៨ ដោយ​ប្រទេស​តួ​ក​គី ជា​ម្ខា​ស់​ផ្ទះ​។ ប្រធានបទ​នៃ​កិច្ចប្រជុំ​នេះ គឺ «​ការជំរុញ​ឲ្យ​មានការ​រីកចម្រើន​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី​»​។


​បើតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋសភា​កម្ពុជា មហាសន្និបាត​នេះ នឹងមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​រដ្ឋសភា​និង​ព្រឹទ្ធសភា ពី​បណ្តា​ប្រទេស​ជាង​៤០ ដែលជា​សមាជិក រួមទាំង​ក្រុម​អង្គការ​-​សង្គម​ស៊ីវិល​អន្តរជាតិ ពី​បណ្តា​ប្រទេស​ជាង​២០​ទៀត ដែល​ចាត់ទុកជា​ដៃគូ​អភិវឌ្ឍ​។ 
 
​រដ្ឋសភា​កម្ពុជា ធ្លាប់​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​មហា​សន្និបាតសភា​តំបន់​អាស៊ី​ចំនួន​ពីរលើក​រួចមកហើយ គឺ​នៅ​ឆ្នាំ​២០១៥​និង​នៅ​ឆ្នាំ​២០១៦​។ 
 
​សភា​តំបន់​អាស៊ី ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​២០០៦ ហើយ​កម្ពុជា ក៏​ជា​ស្ថាបនិក​ផងដែរ​។ បេសកកម្ម​និង​គោលបំណង​ចម្បង​នៃ​ស្ថាប័ន​នីតិបញ្ញត្តិ​អន្តរជាតិ​មួយ​នេះ គឺ​ដើម្បី​ជំរុញ​ឲ្យ​មាន​សន្តិភាព​និង​សមាហរណកម្ម​សម្រាប់​តំបន់​អាស៊ី​ទាំងមូល​៕ 
 

Tag:
 APA
  ងួន ញ៉ិល
© រក្សាសិទ្ធិដោយ thmeythmey.com