អត្ថបទពាណិជ្ជកម្ម
Samsung Galaxy J6+ លក់ដាច់​ខ្លាំង​ក្នុងអំឡុង​ពិធីបុណ្យ​អុំទូក​
29, Nov 2018 , 9:16 am        
រូបភាព
សព្វថ្ងៃ ទីផ្សារ​ផលិតផល​បច្ចេកវិទ្យា ត្រូវបាន​គេ​កត់សម្គាល់ថា​មានការ​ប្រកួតប្រជែង​យ៉ាងខ្លាំង ជាពិសេស​នោះ គឺ​ការ​ជឿនលឿន​ផ្នែក​បច្ចេកវិទ្យា​ទូរស័ព្ទ​នេះ​តែម្ដង​។ ជាក់ស្តែង ទីផ្សារ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ថ្នាក់កណ្តាល កំពុងតែ​វាយលុក​យ៉ាង​សម្បើម ក្នុងប្រទេស​កម្ពុជា​ផងដែរ​។ ដូច្នេះ​ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​សាម​សុង បាន​ខិតខំ​ប្រឹងប្រែង​ផលិត​បាន​នូវ​សមិទ្ធផល​មួយ គួរ​ជាទី​គាប់ចិត្ត​សម្រាប់​អតិថិជន​ដែលជា​គោលដៅ​របស់ខ្លួន​។
 
​ជាក់ស្តែង​ស្មា​ត​ហ្វូ​ន​ថ្នាក់កណ្តាល​របស់​សាម​សុង Galaxy J6+ កំពុងតែ​ទទួលបាន​ជោគជ័យ​ខ្លាំង​ក្នុង​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា សម្រាប់​ឆ្នាំ​២០១៨​។ បើ​យោងតាម​ព័ត៌មាន ដែល​ទទួលបាន​ពី​ក្រុមហ៊ុន Galaxy J6+ មានការ​គាំទ្រ​យ៉ាងច្រើន​បំផុត ពី​សំណាក់​អតិថិជន​ក្នុងប្រទេស​កម្ពុជា ជាពិសេស​Galaxy J6+ ទទួលបាន​ការលក់​កើនឡើង​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ ក្នុងអំឡុងពេល​ពិធីបុណ្យ​អុំទូក​កន្លងទៅ​នេះ​។ មូលហេតុ​ដែល Galaxy J6+ ទទួលបាន​ប្រជាប្រិយភាព​ជាង​ស្មា​ត​ហ្វូ​ន​ដទៃ ដែល​ស្ថិតនៅក្នុង​កម្រិត​ដូចគ្នា​នោះ ព្រោះ​វា​មាន​សមត្ថភាព​ខ្ពស់​ហួស​ពី​តម្លៃ  (​តម្លៃ​ត្រឹមតែ ២០៩​ដុល្លារ ប៉ុណ្ណោះ​)​។ ឯ​ពណ៌​វិញ សុទ្ធតែជា​ពណ៌​ដ៏​ពេញនិយម ដូចជា​ពណ៌​ក្រហម ពណ៌​ខ្មៅ និង​ពណ៌​ប្រផេះ​។ លើសពីនេះ​ទៀត Galaxy J6+ ផ្តល់នូវ​បទពិសោធន៍​ការកម្សាន្ត​គ្មាន​ដែន​កំណត់ ជាមួយ Emoji បែប​សប្បាយៗ​។ បើ​និយាយ​ពី​កម្លាំង​ម៉ាស៊ីន​វិញ វា​មាន​ល្បឿន​លឿន​កប់ ការ​រចនា​រូបរាង​បែប​ប្រណិត កាលី​ប ទាន់សម័យ​។ 


 
​សូម​រំលឹកថា Galaxy  J6+ វា​មាន​អេក្រង់​ដ៏​ធំ​ទំហំ 6-inch កម្រិត​បង្ហាញ​ភាពច្បាស់ 720 x 1480 pixels ប្រភេទ HD+ និង​បំពាក់​នូវ​កាមេរ៉ា​ក្រោយ​ភ្លោះ ទំហំ​13 MP f/1.9 សម្រាប់​ថតរូប​ចាប់​ប្លង់​ទូលាយ និង​មួយ​គ្រាប់​ទៀត​ទំហំ 5 MP f/2.2 សម្រាប់​ថតរូប​ព្រិល​ផ្ទៃ​ខាងក្រោយ​, កាមេរ៉ា​មុខ​ទំហំ 8MP f/1.9​រួមជាមួយ​មុខងារ Live Focus , Bokeh Effects ផងដែរ​។ ចំណុច​ដ៏​ទាក់ទាញ​មួយទៀត របស់ Galaxy J6+ គឺ​បាន​បំពាក់​នូវ​សេន​សឺ​ស្គេ​ន​ក្រយៅដៃ ស្ថិតនៅ​ចំហៀង​នៃ​ទូរស័ព្ទ ដែល​ផ្តល់​ភាពងាយស្រួល និង សុ​វត្តិភាព​ខ្ពស់​។ 
 
​លោកអ្នក​អាច​រក​ជាវ Galaxy J6+ បាន​គ្រប់​ដេប៉ូ​ចែកចាយ​ទូរស័ព្ទដៃ​សាម​សុង នៅក្នុង​ប្រទេស​កម្ពុជា​។ សម្រាប់​ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​ទៅកាន់​លេខ 1800 203 232៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com