ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រុម​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​៖ លោក មាស សុ​ភ័​ណ្ឌ ប្រធាន លោក ផុស សុវណ្ណ អនុប្រធាន
29, Nov 2018 , 12:20 pm        
រូបភាព
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មានចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្តីពីការប្រឆាំង Fake News ដែលរៀបចំដោយសារព័ត៌មានថ្មីៗ កាលពីថ្ងៃទី២៥ ខែតុលា។ ថតដោយ ប៉ាន់ បូនី
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មានចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្តីពីការប្រឆាំង Fake News ដែលរៀបចំដោយសារព័ត៌មានថ្មីៗ កាលពីថ្ងៃទី២៥ ខែតុលា។ ថតដោយ ប៉ាន់ បូនី
ដោយ: ថ្មីៗ
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា បានសម្រេច​បង្កើត​សមាសភាព​ក្រុម​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន ដើម្បី​ទំនាក់ទំនង និង​ឆ្លើយឆ្លង​ព័ត៌មាន​ផ្លូវការ​ជាមួយ​សាធារណជន និង​អ្នកសារព័ត៌មាន​។​


​សមាជិក​នៃ​ក្រុម​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន មាន​ចំនួន៥​នាក់ ដោយ​លោក មាស សុ​ភ័​ណ្ឌ អនុរដ្ឋលេខាធិការ មាន​តួនាទី​ជា​ប្រធាន រីឯ​លោក ផុស សុវណ្ណ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ព័ត៌មាន និង​សោតទស្សន៍ ជា​អនុប្រធាន​។​

​សមាជិក​ក្រុម​អ្នកនាំពាក្យ​៣​នាក់​ទៀត​រួមមាន លោក​អនុរដ្ឋលេខាធិការ អ៊ុក គឹម​សេង លោក​អនុរដ្ឋលេខាធិការ ងឿ​ន ច័ន្ទ​លីន​ប៉ូ​ឡែ​ន និង​លោក ស៊ី ច័ន្ទ​តារា អគ្គនាយករង​ទូរទស្សន៍​ជាតិ​កម្ពុជា​៕
 

Tag:
 ​អ្នកនាំពាក្យ​
  ក្រសួង​ព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com