អត្ថបទពាណិជ្ជកម្ម
អាជ្ញាធរ​ទេសចរណ៍​ថៃ ចាប់ផ្តើម​ប្រូ​ម៉ូ​សិន​ពិសេស ដែល​ជួយ​ឲ្យ​ទេសចរ​ខ្មែរ​សន្សំ​បាន​កាន់តែច្រើន​
30, Nov 2018 , 3:40 pm        
រូបភាព
ដោយ:
បាងកក ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៨៖ អាជ្ញាធរ​ទេសចរណ៍​ថៃ (TAT) បានចាប់ផ្ដើម​លក់​ប្រ​ម៉ូ​សិន​បញ្ចុះតម្លៃ​ពិសេស ក្រោម​កម្មវិធី Amazing Thailand Grand Sale ដើម្បី​អបអរ​ដំណាច់ឆ្នាំ តាមរយៈ​ការប្រើប្រាស់​«​លិខិតឆ្លងដែន​ឯកសិទ្ធិ​»​។ កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ ផ្ដោតលើ​ភ្ញៀវទេសចរ​មកពី​ប្រទេស​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់ ដែល​ទៅលេង​កម្សាន្ត​នៅ​ប្រទេស​ថៃ​។
 
​ភ្ញៀវទេសចរ​ទាំងនេះ នឹង​អាច​កាត់បន្ថយ​ចំណាយ និង​សន្សំសំចៃ​បាន​ច្រើន សម្រាប់​ការ​ជាវ​សេវាកម្ម និង​ទំនិញ​ពេញនិយម​នានា ដែលមាន​នៅតាម​ទីកន្លែង​ដៃគូ​សហការ​ផ្សេងៗ ដូចជា​ផ្សារ​ទំនើប​ស្យាម​ផា​រ៉ា​ហ្គ​ន​ដ៏​ល្បីឈ្មោះ ផ្សារ​ទំនើប​ប៊ី​ក​ស៊ី មន្ទីរពេទ្យ​បាងកក ហាង​ស្ប៉ា និង​ហាង​លក់​គ្រឿងអលង្ការ ព្រមទាំង​ទីកន្លែង​ទេសចរណ៍​ផ្សេងៗ​ទៀត រួមមាន​វិទ្យាស្ថាន​វិទ្យាសាស្ត្រ     សមុទ្រ និង​ទីក្រុង​ឧទ្យាន​ស្យាម​ជាដើម​។​
 
​កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ ផ្ដល់ជូន​នូវ​ការបញ្ចុះ​តម្លៃ​បន្ថែមទៀត លើ​កម្មវិធី​បញ្ចុះតម្លៃ​ដែលមាន​ស្រាប់​ពី​ផ្សារ​ទំនើប និង​ហាង​ដៃគូ​សហការ ក្នុង​បណ្ដា​ទីក្រុង​នានា​ក្នុងប្រទេស​ថៃ ដូចជា​ទីក្រុង​បាងកក ភូ​កេ​ត តាក់ ឧ​ដុន​ថា​នី និង​ណង​ខាយ  ព្រមទាំង​ខេត្ត​សុរិន្ទ ដែល​នៅជាប់​ព្រំដែន​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​ផងដែរ​។ 
 
​ភ្ញៀវទេសចរ ដែល​ធ្វើដំណើរ​ទៅ​ប្រទេស​ថៃ នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ និង​ការផ្ដល់ជូន​ពិសេសៗ​ភ្លាមៗ​តែម្ដង នៅពេល​ទិញ​ទំនិញ និង​ប្រើប្រាស់​សេវាកម្ម​នានា នៅតាម​ហាង​ដែល​ចូលរួម ក្នុង​កម្មវិធី​បញ្ចុះតម្លៃ​ពិសេស ក្រោម​កម្មវិធី Amazing Thailand Grand Sale ដោយ​គ្រាន់តែ​បង្ហាញ​លិខិតឆ្លងដែន ទៅ​បុគ្គលិក​ប្រចាំការ នៅតាម​ហាង​ទាំងនោះ​តែប៉ុណ្ណោះ​។​
 
​លោក យុទ្ធ​ថា​ស័ក្តិ ស៊ូផា​សន ប្រធាន​អាជ្ញាធរ​ទេសចរណ៍​ថៃ មានប្រសាសន៍ថា កម្មវិធី​ថ្មី​នេះ នឹង​បន្ត​រហូតដល់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៩ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អំពី​ប្រទេស​ថៃ ឲ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍ សម្រាប់​ការដើរ​ផ្សារ​ទិញ​ទំនិញ ទេសចរណ៍​វេជ្ជសាស្ត្រ និង​ទី​លំហែកាយ សម្រាប់​ប្រជាជន​ដែល​រស់នៅក្នុង​បណ្ដា​ប្រទេស​ក្នុង​តំបន់​។ 
 
​លោក យុទ្ធ​ថា​ស័ក្តិ បាន​ថ្លែងថា​៖«​អាជ្ញាធរ​ទេសចរណ៍​ថៃ កំពុង​សហការ​ជាមួយ​ដៃគូ​របស់​យើង ដែលមាន​ទាំង​រោងចក្រ​ផលិត មាន​ទាំង​ម៉ាក​យីហោ​ល្បីៗ ផ្សារ​ទំនើប ហាង​ទំនិញ ទីកន្លែង​ទេសចរណ៍​ផ្សេងៗ និង​ក្រុមហ៊ុន​ផ្ដល់​សេវា​បណ្ណ​ឥណទាន  ដើម្បី​ផ្ដល់​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ដែល​មកដល់​ប្រទេស​ថៃ​នូវ​«​លិខិតឆ្លងដែន​ឯកសិទ្ធិ​»​។ ភ្ញៀវ​ទេសចរណ៍ នឹង​បាន​រីករាយ ជាមួយនឹង​ការបញ្ចុះ​តម្លៃ​យ៉ាង​អស្ចារ្យ សម្រាប់​ប្រូ​ម៉ូ​សិន​ពិសេស​ពី​កម្មវិធី Amazing Thailand Grand Sale ដែល​ប្រព្រឹត្តទៅ​ចំពេល​ល្អ សមស្រប​ក្នុងការ​មកលេង​ប្រទេស​ថៃ និង​ទិញ​ទំនិញ និង​ប្រើប្រាស់​សេវាកម្ម​នានា នៅមុន​ឱ​កា​រដូវ​បុណ្យ​ដែល​ចូល​មកដល់​នៅ​ខែធ្នូ​នេះ​»​។​
 
​អាជ្ញាធរ​ទេសចរណ៍​ថៃ ក៏​កំពុង​ផ្សព្វផ្សាយ​ជំរុញ​ការលក់ទំនិញ​ពេញនិយម ក្នុងចំណោម​ភ្ញៀវ​ទេសចរណ៍ ដែលមាន​ដូចជា​ក្រណាត់​ថៃ​ល្អ​បំផុត គ្រឿងសម្អាង និង​ឧបករណ៍ប្រើប្រាស់​ក្នុងផ្ទះ​ជាដើម​។ ម្យ៉ាងទៀត អាជ្ញាធរ​ទេសចរណ៍​ថៃ ក៏​ផ្សព្វផ្សាយ និង​បង្កើត​«​ព្រឹត្តិការណ៍​ទិញ​ទំនិញ​» បែប​ភ្ញាក់ផ្អើល នៅតាម​ផ្សារ​ទំនើប និង​ហាង​ទំនិញ​នានា ក្នុង​បណ្ដា​ទីក្រុង​ធំៗ ដើម្បី​ផ្ដល់​ជា​អនុស្សាវរីយ៍​ពិសេសៗ សម្រាប់​ភ្ញៀវទេសចរ​ដែល​បានមក​លេង​។ 
 
​ខិត​បណ្ណ​នានា រួមជាមួយ​ព័ត៌មាន​លម្អិត​អំពី​«​លិខិតឆ្លងដែន​ឯកសិទ្ធិ​» និង​ដៃគូ​សហការ នឹងត្រូវ​បានផ្ដល់​ឲ្យ​ទៅ​ភ្ញៀវទេសចរ នៅពេលដែល​ពួកគេ​បានមក​ដល់​អាកាសយានដ្ឋាន​នានា​របស់​ប្រទេស​ថៃ ឬ​ចូលទៅ​មើល​ក្នុង​គេហទំព័រ https://passportprivileges.tourismthailand.org/ ដើម្បី​បាន​ស្វែងយល់​បន្ថែម​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)  
 

© រក្សាសិទ្ធិដោយ thmeythmey.com