ជាតិ
វីដេអូ
២៥ខេត្ត/រាជធានី
ក្រុមហ៊ុនរថយន្ត Jaguar Land Rover នាំអតិថិជនទៅគាំទ្រសមាគមអភិរក្សដំរីអៃរាវត្តា នៅរតនគិរី
× រតនគិរី៖ នៅថ្ងៃទី ២-៤ ខែធ្នូខាងមុខនេះ ក្រុមហ៊ុនរថយន្ត Jaguar Land Rover Cambodia នឹងធ្វើដំណើរទៅស្នាក់នៅរីស៊តរ៉ាយ៉ាបុរី និងសណ្ឋាគារទែរូ។ នៅក្នុងដំណើរកម្សាន្តរបស់អតិថិជនក្រុមហ៊ុន Jaguar Land Rover Cambodia នឹងទៅទស្សនានៅក្នុងសមាគមអភិរក្សដំរីអៃរាវត្តាក្នុងខេត្តរតនគិរី។
លោកស្រី ខៃ ចិន្តា ម្ចាស់សណ្ឋាគារទែរូ និងជាប្រធានសមាគមអភិរក្សដំរីអៃរាវត្តា បានលើកឡើងថា៖ «ខ្ញុំមានមោទកភាព ដែលក្រុមហ៊ុន Jaguar Land Rover Cambodia ជ្រើសរើសសណ្ឋាគារទែរូ នៅរតនគិរី និងរីស៊តរ៉ាយ៉ាបុរី នៅកោះទ្រង់ ខេត្តក្រចេះ សម្រាប់ដំណើរកម្សាន្តនាពេលខាងមុខនេះ។ ជាពិសេស អតិថិជនរបស់គាត់ នឹងចូលរួមគាំទ្រសមាគមអភិរក្សដំរីអៃរាវត្តា»។ ម្ចាស់សណ្ឋាគាររូបនេះ បញ្ជាក់ថា ក្រុមការងារ Jaguar Land Rover Cambodia បានចុះមកពិនិត្យ ហើយក៏ពេញចិត្តចំពោះសេវាកម្ម ដែលលើកស្ទួយវប្បធម៌ និងប្រពៃណីខ្មែរ នាខេត្តរតនគិរី នៅភូមិឦសាននៃប្រទេសកម្ពុជាផងដែរ។
សូមអញ្ជើញទស្សនាវីដេអូដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com