អត្ថបទពាណិជ្ជកម្ម
រដូវ​កាល​រៀប​អាពាហ៍ពិពាហ៍ ហាង​នំ​«​នាឡិ​»​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​នំ​ប្រពៃណី​
03, Dec 2018 , 10:55 am        
រូបភាព
ដោយ:
​នាឡិ គឺជា​ហាង​នំ​ខ្មែរ ដែល​ផលិត​នំ​ខ្មែរ​ជាច្រើន​ប្រភេទ ដែលមាន​ស្តង់ដារ ជាពិសេស​នៅតាម​កម្មវិធី​សំខាន់ៗ​ក្នុងប្រទេស​កម្ពុជា​។ នាឡិ​បាន​ផលិត​នំ​កែ​ច្នែ​បែប​បុរាណ ដោយមាន​ប្រមាណ​ជាង​៦០​ប្រភេទ ទៅតាម​តម្រូវការ​របស់​អតិថិជន​ចង់បាន និង​តាម​កម្មវិធី​នីមួយៗ ថែមទាំង​មានការ​ផលិត​នំ ប្រមាណ​៦០០០​នំ​ក្នុង​មួយថ្ងៃ ក្នុងនោះ​មាន​ការបញ្ជាទិញ និង​តាម​តាម​សាខា​ហាង​នានា​ក្នុង​រាជធានី​ភ្នំពេញ​។ 
 
​យើង​គ្រប់គ្នា​មិន​ពិបាក​ក្នុង​ការរក​នំ​ខ្មែរ ដើម្បី​រៀបចំ​កម្មវិធី​នីមួយៗ​ឡើយ គឺ នាឡិ មាន​សេវាកម្ម និង​ផ្គត់ផ្គង់​នំ​ជាច្រើន​នៅក្នុង​កម្មវិធី​ដូចជា​៖
 
១. នំ​ខ្មែរ​សម្រាប់​កម្មវិធី​សិក្ខាសាលា​ឬ ប្រជុំ​
២. នំ​ខ្មែរ​សម្រាប់​កម្មវិធី​សែនព្រេន​ផ្សេងៗ​
៣. នំ​ខ្មែរ​សម្រាប់​ខ្ចប់​ជា​កាដូ​អនុស្សាវរីយ៍​
៤. នំ​ខ្មែរ​សម្រាប់​អាពាហ៍ពិពាហ៍​
៥. នំ​ខ្មែរ​សម្រាប់​កម្មវិធី​បុណ្យទាន​ផ្សេងៗ​។​
 






​នាឡិ ផ្តល់ជូន​អស់លោក លោកស្រី នូវ​គុណភាព អនាម័យ ព្រមជាមួយ​សុវត្ថិភាព​ចំណីអាហារ ក្នុងន័យនេះ គឺ​ចង់​បញ្ជាក់ថា នំ​ខ្មែរ គឺ​ពិតជា​ស្ថិតនៅក្នុង​ការចងចាំរ​បស់​ស្រទាប់​ប្រជាជន យើង​ពិតប្រាកដ​មែន​។ ហាង​នំ​នាឡិ តែងតែ​គិតពី​សុខភាព និង​សុវត្ថិភាព​របស់​អតិថិជន ជាពិសេស​អនាម័យ​ចំពោះ​ភ្ញៀវកិត្តិយស ដែល​បាន​អញ្ជើញ​ចូលរួម​នៅក្នុង​កម្មវិធី​។ 






 
​នាឡិ គឺ​នៅ​ជិត​អ្នក​គ្រប់ពេលវេលា លោកអ្នក​អាច​កក់​ទុក ឬ​ការ​ម្ម៉​ង់​ទិញ​នំ​ប្រពៃណី​ខ្មែរ​តាម​បាន​គ្រប់ពេល​ពីសា​ខា​របស់​នា​ឡិ​។ ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​តាម​លេខ​ទូរ​សព្ទ ០៧០ ៩៨៥៧៥៨ / ០៧៧ ២៦២៦១៥/ ០២៣ ៩៨៥៧៥៨៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com