អត្ថបទពាណិជ្ជកម្ម
Starbucks និង​អង្គការ​មូលនិធិ​អាស៊ី រួមគ្នា​បោះពុម្ព​សៀវភៅ​រឿងនិទាន ដើម្បី​បង្កើន​ភាព​រីករាយ​ក្នុង​ការអាន​ដល់​កុមារ​កម្ពុជា​
03, Dec 2018 , 5:36 pm        
រូបភាព
​ភ្នំពេញ ៣០ វិច្ឆិកា ២០១៨៖ ក្រុមហ៊ុន​កាហ្វេ Starbucks កម្ពុជា និង​អង្គការ​មូលនិធិ​អាស៊ី​កម្ពុជា សហការគ្នា បោះផ្សាយ​សៀវភៅ​រឿងនិទាន​សម្រាប់​កុមារ​ដែលមាន​ចំណងជើង​ថា «​ខាល់​ឌី និង​ពពែ​រាំរែក​»​។ សៀវភៅ​នេះ ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​សប្បុរសធម៌ (Give Good)​ឆ្នាំ​២០១៨ របស់​Starbucks ដែលមាន​បំណង​បង្កើន​ភាព​រីករាយ​ក្នុង​ការអាន​សម្រាប់​កុមារ នៅ​កម្ពុជា​។ តាមរយៈ​យុទ្ធនាការ​នេះ Starbucks​កម្ពុជា គាំទ្រ​ដល់​គម្រោង​តោះ​អាន (Let’s Read!) របស់​អង្គការ​មូលនិធិ​អាស៊ី ដែលមាន​គោលដៅ​ពង្រីក​ធនធាន​សៀវភៅ​កុមារ ដែលមាន​ភាសា សាច់រឿង តួអង្គ នៅតាម​ប្រទេស​ក្នុង​តំបន់​អាស៊ី ដែល​ងាយស្រួល​សម្រាប់​កុមារ​ស្រមៃ​ឃើញ​។
 
​ដោយឡែក​នៅ​ឆ្នាំនេះ យុទ្ធនាការ​នេះ ផ្តល់ឱកាស​ដល់​អ្នកនិពន្ធ និង​វិចិត្រករ​កម្ពុជា សហការ​ជាមួយ​អ្នកជំនាញ ផ្នែក​ឆុង​កាហ្វេ​របស់ Starbucks ដើម្បី​ផលិត​សៀវភៅ​រឿង ខាល់​ឌី និង​ពពែ​រាំរែក ដែលជា​រឿងព្រេង​និទាន ពី​ការរកឃើញ​កាហ្វេ​ដំបូង​។​


 
​កាលពី​ឆ្នាំមុន Starbucks កម្ពុជា បាន​គាំទ្រ​ដល់​យុទ្ធនាការ​នេះ ដោយ​ជួយ​បោះពុម្ព​សៀវភៅ​កុមារ​ចំនួន ៥០០​ក្បាល​។ លោក ប៉ោ លីម អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Starbucks កម្ពុជា ថ្លែងថា​៖«​យើង​ពិត​មាន​សេចក្តី​រីករាយ​មែនទែន ចំពោះ​លទ្ធផល​នៃ​កិច្ចសហការ​វាង​យើង និង​អង្គការ​មូលនិធិ​អាស៊ី កាលពី​ឆ្នាំមុន ហើយ​យើង រំពឹងថា នឹង​បន្តការងារ​នេះ ជាមួយគ្នា​បន្តទៅទៀត​»​។​


 
​ដៃគូ​ឆុង​កាហ្វេ​របស់ Starbucks កញ្ញា មាស មធុ​រ៉ា ដែល​បាន​ចូលរួម​ផលិត​សៀវភៅ ខាល់​ឌី និង​ពពែ​រាំរែក និយាយថា​៖ «​ខ្ញុំ​ត្រេកអរ ដែល​បាន​ចូលរួម​ជាមួយ​ក្រុមការងា​រ​ផលិត​សៀវភៅ​នេះ ដោយសារ​ក្នុងនាម​ជា​អ្នក​ឆុង​កាហ្វេ​ម្នាក់ ខ្ញុំ​តែង​ប្រាថ្នា​ចែករំលែក​ចំណេះដឹង​ពី​កាហ្វេ និង​ភាព​ច្នៃប្រឌិត​នានា ដែល​ខ្ញុំ​អាចធ្វើ​បាន ដើម្បី​ផលិត សៀវភៅ​នេះ​ឡើង​។ ខ្ញុំ​សង្ឃឹមថា អូន​តូចៗ នឹងមាន​ភាពសប្បាយ​រីករាយ ពេល​អាន​សាច់​រឿងនេះ ពីព្រោះ​ការរកឃើញ​កាហ្វេ មាន​ប្រវត្តិ​គួរ​ឲ្យ​ទាក់ទាញ​មែនទែន​។​»


 
​អ្នកស្រី Meloney Lindberg តំណាង​អង្គការ​មូលនិធិ​អាស៊ី ប្រចាំ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា​៖ «​សៀវភៅ រឿង​ពី​កាហ្វេ នឹង​ជួយ​ឲ្យ​កុមារ​យល់ដឹង​ពី​ប្រវត្តិ​របស់​កាហ្វេ​។ គម្រោង​តោះ​អាន (Let’s Read!) បានចាប់ផ្តើម នៅ​ប្រទេស​កម្ពុជា តាំងពី​ឆ្នាំ​២០១៦ មកម្ល៉េះ​។ គោលបំណង​សំខាន់​របស់​យើង គឺ​បង្កើត​ធនធាន​សម្រាប់​អាន​កាន់តែ​ច្រើនឡើង ហើយ​ផ្សព្វផ្សាយ​ពី​វប្បធម៌​នៃ​ការអាន ដល់​កុមារ​នៅ​ប្រទេស​កម្ពុជា​។​»
 
“​សៀវភៅ​រឿង ខាល់​ឌី និង​ពពែ​រាំរែក ($6.00)”
 
​សាធារណជន គឺអាច​ចូលរួម​យុទ្ធនាការ​សប្បុរសធម៌ (Give Good) នេះ​បានដែរ ដោយ​ការជួយ​ទិញ​សៀវភៅ​រឿង ខាល់​ឌី និង​ពពែ​រាំរែក ដែលមាន​ដាក់លក់​នៅ​ទាំង​១៥​សាខា របស់​ហាង​កាហ្វេ Starbucks កម្ពុជា ទាំង​នៅក្នុង ក្រុងភ្នំពេញ និង​ទី​រួម​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី​១ ខែធ្នូ​នេះ​តទៅ​។ ប្រាក់ចំណេញ​ដែល​រកបាន​ពី​ការលក់​សៀវភៅ នឹង​យកទៅ​បន្ត​គាំទ្រ​ដល់​គម្រោង​Let’s Read! នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​ដទៃទៀត​នៅ​អាស៊ី​។ សៀវភៅ​រឿងនេះ មាន​ជា​ភាសា​ខ្មែរ និង​អង់គ្លេស ហើយក៏​អាច​រកបាន​នៅលើ​គេហទំព័រ​ទាំងពីរ​នេះ​។​
 
​ភាសា​ខ្មែរ  ភាសា​អង់គ្លេស  ​គម្រោង​តោះ​អាន (Let’s Read!) ជា​គម្រោង​ឌីជីថល​របស់​អង្គការ​មូលនិធិ​អាស៊ី ព្យាយាម​បង្កើន​ការទទួលបាន សៀវភៅ​កុមារ និយាយ​ពី​តំបន់​ក្នុងស្រុក តួអង្គ និង​ភាសា របស់​កុមារ នៅតាម​ប្រទេស​មួយចំនួន ទូទាំង​ទ្វីបអាស៊ី​។ គម្រោង​បណ្ណាល័យ​ឌីជីថល​តោះ​អាន  មាន​សៀវភៅ​កុមារ​ប្រកបដោយ​គុណភាព​ខ្ពស់ ជា​ភាសា​ខ្មែរ ចំនួន​ជាង ២៦០​ក្បាល និង​ជាង​១៦០០​ក្បាល​ទៀត ជា​ភាសា​២០​ផ្សេងទៀត​។ លោកអ្នក អាច​អាន និង​ដោ​ន​ឡូត​យក សៀវភៅ​ទាំងនេះ ដោយ​មិន​គិតថ្លៃ នៅលើ​គេហទំព័រ www.letstreadasia.org ឬ​ដោត​ឡូត អេប Let’s Read! នៅលើ​Google PlayStore៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com