ពីនេះ ពីនោះ
«​ឆាឆៅ​»«​ឆាប​»​និង​«​ឆុង​»​ជា​ភាសា​ចិន ដែល​ខ្មែរ​ប្រើ​ញឹកញាប់​
05, Dec 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ដែលជា​កម្ចី​ពី​ចិន​ជាច្រើន ត្រូវបាន​ខ្មែរ​យកមកប្រើ​ជា​ទម្លាប់​ទៅហើយ​។ មិន​ថា​ខ្មែរ ឬ​អ្នក​ដែលមាន​សែស្រឡាយ​ចិន​នោះទេ តែង​និយម​ប្រើពាក្យ ដូចជា «​ឆាឆៅ​»,«​ឆាប​» និង​ឆុង​» ដែលជា​កម្ចី​ពី​ចិន​នេះ​។



​ពាក្យ​«​ឆាឆៅ​» មានន័យថា ធ្វើ​អុកឡុក​,​ធ្វើ​ឲ្យ​រអាក់រអួល និង​ធ្វើ​ឲ្យ​ទាស់​ដំណើរ​កិច្ចការ​អ្វីមួយ​។ រីឯ​«​ឆាប​» មានន័យថា ហើរ​ហក់ចុះ​ទាប ដើម្បី​ចាប់​អ្វីមួយ​។ ចំណែក «​ឆុង​» សំដៅលើ​ចាក់ទឹក​ក្តៅ សំយុង​ចុះទៅ​លើ​តែ ឬ ទៅលើ​ថ្នាំ​ផង់​សម្រាប់​កែរោគ ឬក៏​បង់​ស្លឹក​តែ​បង់​ថ្នាំ​ផង់ ចាក់ទឹក​ក្តៅ ឲ្យ​ចេញ​រសជាតិ​។ ឆុង​ក៏មាន​ន័យ​ម្យ៉ាង​ទៀតថា​ចុះ​រាសី​,​អាប់​សិរី​សួស្តី​,​ថយអនុភាព​។ 
​នៅមាន​ពាក្យ​ជាច្រើន​ទៀត ដែល​សុទ្ធសឹងតែ​ជា​ពាក្យ​កម្ចី​ពី​ចិន ពាក្យ​ទាំងនោះ​មានដូចជា ឆៃប៉ូវ​,​ឆៃថាវ​,​ទឹក​ស៊ី​អ៊ី​,​ឆា​,​កុងស៊ី​,​យីហោ​,​កាវ​,​គុយទាវ​,​ចាប់ឆាយ​,​កៅអី​ជាដើម​៕
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com