អត្ថបទពាណិជ្ជកម្ម
ទូរស័ព្ទ Nokia 106 រូបរាង​ឡូយ​មិនធម្មតា មាន​លើ​ទីផ្សា​កម្ពុជា​ហើយ​
05, Dec 2018 , 2:41 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្មីៗ​នេះ HMD GLOBAL បានប្រកាស​បង្ហាញ​ទូរស័ព្ទ Nokia ជំនាន់​ថ្មី​មួយទៀត ដែលមាន​ឈ្មោះថា Nokia 106 ដែល​ប្រជាជន​កម្ពុជា និយម​ហៅ​អិន​ចុច​ពិល​។ ពេលនេះ ទូរ​សព្ទ​អិន​ចុច​ពិល​ម៉ូ​ឌែ​ល​ថ្មី​នេះ មាន​នៅលើ​ទីផ្សារ​កម្ពុជា​ហើយ ក្នុងតម្លៃ ១៨​ដុល្លារ​។
 
​ទូរស័ព្ទ​អិន​ចុច​ពិល Nokia 106 ត្រូវបាន​រចនា​ឡើងជា​មួយរូប​រាង​ដ៏​ស្រស់ស្អាត​។ រូបរាង​របស់​វា​ផលិត​ពី Polycarbonate ដែល​កាន់តែ​ធ្វើ​ឲ្យ​ម៉ូ​ឌែ​ល​ថ្មី​នេះ កាន់​តែមាន​រូបរាង​ឡូយ​ឡើង ជាពិសេស វា​ក៏​ការពារ​ភាព​រេច​រិល​បាន​ផងដែរ​។ ទូរស័ព្ទ​ម៉ូ​ឌែ​ល​ថ្មី បាន​ភ្ជាប់​មកជា​មួយ​ថាមពល​ថ្ម​ដល់​ទៅ 800mAh ដែល​នេះ​វា​អាច​កំដ​អ្នក​និយាយ​ទូរស័ព្ទ បាន​ទៅដល់ ១៥ ម៉ោង​ឯណោះ​។ 




 
​លើសពីនេះ អិន​ចុច​ពិល​ស៊េរី​ថ្មី​នេះ មាន​អង្គ​ចងចាំ​អាច​កត់​ត្រ​ឈ្មោះ​ដល់​ទៅ ២០០០ និង​អាច​សរសេរ​សារ​ជា​អក្សរ បាន​ដល់ ៥០០ វា​បាន​ភ្ចា​ប់​មកជា RAM ទំហំ 4MB និង​មាន​អេក្រង់ 120 X 160 ភិ​ច​សែ​ល​។ នៅតែ​រក្សា​កេរដំណែល​ពី​ដូនតា Nokia 106 អិន​ចុច​ពិល​ស៊េរី​ថ្មី​នេះ នៅតែ​ភ្ជាប់​មកជា​មួយ​ហ្គេម​ពស់ ដែល​ពេញនិយម (Snake Xenzia)៕ 



(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com