គួរតែ​អាន​! ទទួលទាន​ជាតិ​កាល់ស្យូម​មិន​គ្រប់គ្រាន់ នឹង​នាំ​ឲ្យ​កើតមាន​បញ្ហា​សុខភាព​ទាំងនេះ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
គួរតែ​អាន​! ទទួលទាន​ជាតិ​កាល់ស្យូម​មិន​គ្រប់គ្រាន់ នឹង​នាំ​ឲ្យ​កើតមាន​បញ្ហា​សុខភាព​ទាំងនេះ​
06, Dec 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រៅពី​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ​ហើយ​នោះ កាល់ស្យូម ក៏​សំខាន់​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល​ផងដែរ​។ សារធាតុចិញ្ចឹម​នេះ គឺ​ចាំបាច់​ណាស់​សម្រាប់​ក្រចក​, ធ្មេញ​, សាច់ដុំ និង​សូម្បីតែ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​។ ដូច្នេះ​ការទទួល​ទាន​ជាតិ​កាល់ស្យូម​មិនបាន​គ្រប់គ្រាន់​អាច​បង្ក​ផលវិបាក​ជាច្រើន​ចំពោះ​សុខភាព​។ ថា​តើក​ង្វះ​ជាតិ​កាល់ស្យូម​បង្កបញ្ហា​សុខភាព​អ្វី​ខ្លះទៅ​?



ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​បញ្ហា​ដែល​អ្នកនឹង​ជួបប្រទះ នៅពេល​រាងកាយ​ទទួលបាន​ជាតិ​កាល់ស្យូម​មិន​គ្រប់គ្រាន់ ៖
 
១. ជំងឺ​ពុក​ឆ្អឹង​
 
​ស្ថានភាព​នៃ​ជំងឺ​នេះ​ត្រូវបាន​សម្គាល់​ដោយ​ការចុះ​ខ្សោយ​នៃ​ឆ្អឹង ក៏​ព្រោះតែ​ការបាត់បង់​នូវ​ជាលិកា​ឆ្អឹង​។ ជំងឺ​ពុក​ឆ្អឹង អាចធ្វើ​ឲ្យ​ឆ្អឹង​ងាយ​បាក់ ទោះបីជា​បណ្ដាលមកពី​ការប៉ះទង្គិច​ស្រាលៗ​ក៏ដោយ​។ ដើម្បី​ទប់ស្កាត់​បញ្ហា​គួរ​ឲ្យ​បារម្ភ​នេះ វា​ជាការ​សំខាន់​ណាស់​ដែល​អ្នក​គួរ​ទទួលទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម និង​កុំ​ភ្លេច​ធ្វើ​លំ​ហាត់ប្រាណ​ជាប្រចាំ​ផង​។​
 
២. ពុក​ធ្មេញ​
 
​អ្នក​ប្រហែលជា​គ្មាន​ទំនុក​ចិត្តនឹង​ញញឹម​ចេញ​ធ្មេញ​ទៀត​ទេ ប្រសិនបើ​អ្នក​មិន​ទទួលទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាត់​កាល់ស្យូម​ជាប្រចាំ​។ នោះ​ក៏​ព្រោះតែ​រោគសញ្ញា​មួយ​នៃ​កង្វះ​ជាតិ​កាល់ស្យូម​ក្នុង​រាងកាយ គឺ​ពុក​ធ្មេញ​។​
 
៣. ក្រចក​ផុយស្រួយ​ឆាប់​បាក់​
 
​ការបន្ថែម​អាហារ​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ គឺ​ចាំបាច់​ណាស់ ប្រសិនបើ​អ្នក​ចង់​ជៀស​ផុតពី​បញ្ហា​ក្រចក​ផុយស្រួយ​ឆាប់​បាក់​។ ក៏​ដូច​ទៅនឹង​ឆ្អឹង​ដែរ ក្រចក​រឹងមាំ​បាន​ប៉ុណ្ណា គឺ​ពឹង​ផ្អែកលើ​ជាតិ​កាល់ស្យូម​ដែល​ទទួលបាន​។​
 
៤. គេង​មិន​លក់​
 
​ជឿ ឬ​អត់ថា អ្នក​អាច​នឹង​ជួបប្រទះ​បញ្ហា​ជំងឺ​គេង​មិន​លក់ ប្រសិនបើ​អ្នក​មិន​ទទួលទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​។ ទោះបីជា​ពេលខ្លះ​កង្វះ​ជាតិ​កាល់ស្យូម​មិន​បង្ក​ផលប៉ះពាល់​ដល់​ដំណេក ប៉ុន្តែ​វា​អាចធ្វើ​ឲ្យ​អ្នក​គ្មាន​កម្លាំង​ពេញលេញ​ឡើងវិញ​នៅ​ព្រឹក​បន្ទាប់​។​
 
៥. រមួល​សាច់ដុំ​
 
​ជាពិសេស​ប្រសិនបើ​អ្នក​ចូលចិត្ត​ធ្វើ​លំ​ហាត់ប្រាណ​រត់​ត្រឹកៗ​, ហែល​ទឹក ឬ​ជិះ​កង់ ការ​រមួល​សាច់ដុំ គឺជា​អ្វីដែល​អ្នក​មិន​ចង់​ឲ្យ​កើតឡើង​។ តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​កង្វះ​នៃ​ជាតិ​កាល់ស្យូម​អាចធ្វើ​ឲ្យ​សាច់ដុំ​ងាយ​នឹង​រមួល ឬ​ឈឺចាប់​? លើសពីនេះទៅទៀត កង្វះ​នៃ​ជាតិ​កាល់ស្យូម​ក្នុង​របប​អាហារ​អាចធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ហត់នឿយ និង​ឈឺចាប់​។​
 
៦. អស់កម្លាំង​
 
​មាន​អារម្មណ៍​អស់កម្លាំង​ល្ហិតល្ហៃ​សឹង​គ្រប់ពេល​មែន​ទេ​? អ្នក​ប្រហែលជា​ត្រូវការ​ជាតិ​កាល់ស្យូម​បន្ថែម​ហើយ​។ អ្នក​ដែល​ជួបប្រទះ​បញ្ហា​នៃ​កង្វះ​ជាតិ​កាល់ស្យូម​ងាយ​នឹងមាន​អារម្មណ៍​ថា​អស់កម្លាំង​មែនទែន​។​
 
៧. រដូវ​មក​មិន​ទៀង​
 
​អ្នកជំនាញ​ជាច្រើន​និយាយថា ស្ត្រី​ដែល​ជួបប្រទះ​បញ្ហា​នៃ​កង្វះ​ជាតិ​កាល់ស្យូម គឺ​ងាយ​ទទួលរង​បញ្ហា​មក​រដូវ​មិន​ទៀង​។ លើសពីនេះទៅទៀត ពួកគេ​អាច​នឹង​ជួបប្រទះ​នូវ​ហានិភ័យ​នៃ​ការ​ហូរឈាម​ច្រើន ក៏ដូចជា​ការឈឺចាប់​មុនពេល​មក​រដូវ​។​
 
៨. ងាយ​នឹង​កើត​ជំងឺ និង​ឆ្លង​រោគ​
 
​កាល់ស្យូម គឺជា​សារធាតុចិញ្ចឹម​ដ៏​ចាំបាច់​មួយ​សម្រាប់​រក្សាបាន​នូវ​សុខភាព​ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ​ខ្លាំងក្លា​។ ប្រសិនបើ​អ្នក​ឧស្សាហ៍​កើត​ជំងឺ​ផ្ដាសាយ​, គ្រុនផ្ដាសាយ​, ក្អក​, អា​ឡែក​ស៊ី ហើយ​ងាយ​ឆ្លង​មេរោគ​ផ្សេងៗ​នោះ ចូរ​ចាប់ផ្ដើម​ទទួលទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​កាល់ស្យូម​ជាប្រចាំ​។ ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​កាល់ស្យូម គឺ​ទឹកដោះគោ​, ឈី​ស​, យ៉ា​អួរ​, ស្ពៃ​តឿ​, ស្ពៃ​ក្រ​ញ៉ា​ញ់​, សណ្ដែកសៀង​, សណ្ដែកខៀវ​, គ្រាប់​ធញ្ញជាតិ​, គ្រាប់ពូជ​, ម្ស៉ៅ​ធញ្ញជាតិ​, ត្រី​សា​ឌី​ន និង​ត្រី​សាល​ម៉ុ​ន​កំប៉ុង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com