ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
«ដី»ដែលភ្ជួររាស់កាន់តែច្រើនដង កាន់តែបាត់បង់គុណភាព!
10, Dec 2018 , 8:19 pm        
រូបភាព
សៀមរាប៖ មជ្ឈមណ្ឌលសេវាកម្មកសិកម្មអភិរក្ស បែងចែកដីជា៣ប្រភេទ៖ ទី១. ដីព្រៃ, ទី២. ដីដែលកសិករដាំដុះដោយភ្ជួររាស់ និងទី៣. ដីដែលធ្វើកសិកម្មបែបអភិរក្ស។ បើតាមលោក សួស វុទ្ធី បុគ្គលិកនៃមជ្ឈមណ្ឌលសេវាកម្ម កសិកម្មអភិរក្ស ការភ្ជួររាស់ដីច្រើនដងពេក នឹងធ្វើឲ្យបាត់បង់គុណភាពដី និងស្រទាប់ដី។ ដីព្រៃ ដែលមិនត្រូវបានកសិករប្រើប្រាស់ដើម្បីដាំដំណាំ ជាដីមានគុណភាពល្អ ប៉ុន្តែក្រោយពីកសិករបានដាំដំណាំលើដីនោះ ដោយប្រើប្រាស់សារធាតុគីមី និងភ្ជួររាស់ច្រើនដង ធ្វើឲ្យបាត់បង់គុណភាពដី។

 
អ្នកជំនាញកសិកម្ម សួស វុទ្ធី បញ្ជាក់ពីរបៀបធ្វើឲ្យដីមានគុណភាពល្អឡើងវិញយ៉ាងដូច្នេះថា៖ «កសិករគួរតែដាំដំណាំ ដែលផ្ដល់ជីជាតិដល់ដី ជាពិសេសប្រភេទដំណាំគម្របដី»។ លោក វុទ្ធី ពន្យល់បន្ថែមថា ដីដែលត្រូវបានធ្វើកសិកម្មតាមបែបអភិរក្ស ពោលគឺដាំដំណាំប្រភេទគម្របដីក្នុងរយៈពេល៦ឆ្នាំ នឹងអាចឲ្យដីមានគុណភាពល្អវិញ ហើយគុណភាពដីនោះល្អប្រហាក់ប្រហែលនឹងដីព្រៃផងដែរ។
 
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកយកព័ត៌មាន ThmeyThmey ជាមួយលោក សួស វុទ្ធី បុគ្គលិកនៃមជ្ឈមណ្ឌលសេវាកម្ម កសិកម្ម អភិរក្ស ដូចតទៅ៖
 

Tag:
 កសិកម្ម
  ដី
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com