អត្ថបទពាណិជ្ជកម្ម
«SWEET NIGHTMARE» អាល់​ប៊ុ​ម​ទោល​ដំបូង​របស់ ចិត្ត ក​ញ្ច​នា ដែល​រៀបរាប់​ពី​ជីវិត​របស់​នាង ក្នុងនាម​ជា​យុវនារី​ម្នាក់​
11, Dec 2018 , 12:11 pm        
រូបភាព
ដោយ:
ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ​២០១៨៖ កញ្ញា ចិត្ត ក​ញ្ច​នា ដែល​ត្រូវបាន​មិត្ត​យុវវ័យ​ជាច្រើន ក្នុងប្រទេស​កម្ពុជា ស្គាល់​ថា​ជា​តារាចម្រៀង​យុវវ័យ និង​និពន្ធ​បទ​ចម្រៀង​ដែល​មិន​ចម្លង​គេ បានធ្វើ​សន្និសីទកាសែត សម្ពោធ​អាល់​ប៊ុ​ម​ទោល​ដំបូង​របស់ខ្លួន ដែលមាន​ឈ្មោះថា «SWEET NIGHTMARE» ដែល​កញ្ញា​បាន​ចំណាយពេល​និពន្ធ​អស់​រយៈពេល​មួយឆ្នាំ​។​
 
​ដើម្បី​សម្ពោធ​អាល់​ប៊ុ​ម​ទោល​ដំបូង​របស់ខ្លួន តារាចម្រៀង​វ័យ​២៥​ឆ្នាំ​រូបនេះ នឹង​ឡើង​ច្រៀង​បទ​ចម្រៀង​ទាំង​៧​បទ ក្នុង​អាល់​ប៊ុ​ម​ពិសេស​មួយ​នេះ ទៅដល់​ទស្សនិកជន ក៏ដូចជា​អ្នកគាំទ្រ​ចម្រៀង​មិន​ចម្លង​ពី​គេ បាន​រីករាយ​និង​ទស្សនា នៅ​ថ្ងៃទី ២២​ខែធ្នូ​ខាងមុខ ចាប់ពី​ម៉ោង ៥​ល្ងាច តទៅ នៅ​Factory Phnom Penh ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុង​ចាក់អង្រែ​ក្រោម​។ នេះ​ក៏​ជាការ​បង្ហាញ​ពី​ការគាំទ្រ នៅក្នុង​វិស័យ​ចម្រៀង​មិន​ចម្លង​គេ ក្នុងប្រទេស​កម្ពុជា​ផងដែរ​។​


 
​អាល់​ប៊ុ​ម «SWEET NIGHTMARE» គឺជា​អាល់​ប៊ុ​ម​ចម្រៀង​ពិសេស ប្លែក​សម្រាប់​ឧស្សាហកម្ម​តន្ត្រី​នៅ​កម្ពុជា ដែល​នឹង​ប្រាប់​រឿងរ៉ាវ​ពី​ជីវិត​របស់​នាង​ក្នុង​កម្រិត​ផ្ទាល់ខ្លួន ដូចជា​ការប្រឈមមុខ​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត​,​របៀប​ដែល​នាង​លើកទឹកចិត្ត​ខ្លួនឯង​,​ជីវិត​ស្នេហា​,​នឹង​ការសម្តែង​ការដឹង​ទៅកាន់​មិត្តភក្តិ និង​អ្នកគាំទ្រ​របស់​កញ្ញា​។ លើសពីនេះ​ទៀត អាល់​ប៊ុ​ម​ចម្រៀង​ទោល​មិន​ចម្លង​គេ​របស់ អ្នកចម្រៀង​វ័យក្មេង ចិត្ត ក​ញ្ច​នា មិន​ត្រឹមតែ​ជាការ​បង្ហាញ​ពី​ជីវិត​របស់​កញ្ញា​តែមួយ​មុខ​នោះទេ តែ​នេះ​គឺជា​បង្ហាញ​ពី​ភាព​រីកចម្រើន​ដ៏​វិជ្ជមាន ពី​ឧស្សាហកម្ម​តន្ត្រី​នៅ​ប្រទេស​កម្ពុជា​។ ម្ចាស់​បទ​ចម្រៀង ឈឺ និង​បទ​អ្នកដទៃ រូបនេះ​បាន​លើកឡើងថា​៖ «​ហេតុផល​ដែល​ខ្ញុំ​ដាក់​ចំណងជើង​អាល់​ប៊ុ​ម​នេះ​ថា Sweet Nightmare ពីព្រោះ​ខ្ញុំ​ធ្លាប់មាន​ឧបសគ្គ​អាក្រក់​ជាច្រើន កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ ដែល​បាន​បង្រៀន​ខ្ញុំ​ឲ្យ​កាន់តែ​រឹងមាំ និង​ឲ្យ​ខ្ញុំ​ក្រោកឈរឡើង​ហេតុនេះហើយ ទើប​ខ្ញុំ​ចាត់ទុក​រាល់​ឧបសគ្គ​អាក្រក់​ទាំងអស់នោះ ថា​ជា​សុបិន​អាក្រក់ បង្កប់​ដោយ​ភាព​ផ្អែមល្ហែម​សម្រាប់​ខ្ញុំ​ផ្ទាល់​។ អីចឹង​ហើយ ទើប​ខ្ញុំ​ចង់​ចែករំលែក​បទពិសោធន៍​ជីវិត   របសខ្ញុំ ទៅដល់​អ្នកគាំទ្រ ក៏ដូចជា​ប្រជាជន​កម្ពុជា បាន​យល់​ពី​អត្ថន័យ​ជីវិត តាមរយៈ​ការបង្កើត​បទ​ចម្រៀងរ​បស់​ខ្ញុំ​»​។​


 
​កញ្ញា ចិត្ត ក​ញ្ច​នា បាន​បន្ថែមទៀតថា​៖ «​ខ្ញុំ​បានដាក់​អារម្មណ៍​របស់ខ្ញុំ​,​ការខិតខំ​ប្រឹងប្រែងរ​បស់​ខ្ញុំ​,​ពេលវេលា​របស់ខ្ញុំ នៅក្នុង​អាល់​ប៊ុ​ម​អស់​រយៈពេល​ជិត​មួយឆ្នាំ ហើយ​អ្វីដែល​ខ្ញុំ​សង្ឃឹម​នោះ គឺថា​ខ្ញុំ​អាច​និយាយ​ទៅកាន់​អ្នកគាំទ្រ​របស់ខ្ញុំ ក៏ដូចជា​យុវវ័យ​ទាំងអស់ តាមរយៈ​បទ​ចម្រៀង​ទាំងនេះ​។ ខ្ញុំ​ក៏​សង្ឃឹមថា ចម្រៀង​ទាំងនេះ នឹង​ជួយ​អ្នក​ឱ្យ​ជាសះស្បើយ​ដូចនឹង​តន្ត្រី​បាន​ជួយ​ខ្ញុំ​អីចឹង​ដែរ​»​។ 


 
​លោក អេង រស្មី អ្នកគ្រប់គ្រង​របស់ កញ្ញា ចិត្ត ក​ញ្ច​នា បាន​គូសបញ្ជាក់ថា​៖«​នៅពេល​យើង​ពិភាក្សាគ្នា​អំពី​អាល់​ប៊ុ​ម​ដំបូង ក​ញ្ច​នា​បាន​ប្រាប់​ខ្ញុំ​ថា​នាង​ចង់​បង្កើត​បទ​ភ្លេង ដែលមាន       លក្ខណៈ​ស្តង់ដារ ហើយ​នាង​ចង់​ធ្វើ​អ្វី​ផ្សេង ពី​សមិទ្ធផល​ការងារ​ពីមុន ដែល​នាង​ធ្លាប់​បានធ្វើ​។ នាង​ចង់​សរសេរ​អំពី​អ្វីមួយ​ដែលមាន​លក្ខណៈ​ផ្ទាល់ខ្លួន ហើយ​និយាយ​ទៅកាន់​អ្នកគាំទ្រ​របស់​នាង តាមរយៈ​រឿង​នោះ​។ ក​ញ្ច​នា ពិតជា​បានធ្វើ​បាន​មែន ពីព្រោះ​នាង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង ចំណាយ​ទាំង​ពេលវេលា និង​ប្រាក់​កាក់ ដើម្បី​បញ្ចប់​អាល់​ប៊ុ​ម​នេះ ដែល​យើង​បានធ្វើ​យ៉ាង​ជិត​មួយឆ្នាំ​។ ខ្ញុំ​ពិតជា​មិនអាច​រង់ចាំ ដើម្បី​ចែករំលែក​បទ​ចម្រៀងរ​បស់​នាង ទៅ​មនុស្ស​គ្រប់គ្នា​បានទេ​»​។​


 
​គួររំលឹកថា អាល់​ប៊ុ​ម​ទោល​ដំបូង​របស់​កញ្ញា ចិត្ត ក​ញ្ច​នា ផលិតឡើង ដោយមាន​ការសហការ​និង​ការគាំទ្រ​ពី​ក្រុមហ៊ុន Smart Axiata, Jack Daniel, Kilat និង Kourprey ការចេញ​អាល់​ប៊ុ​ម​នេះ នាំមក​នូវ​ចលនា​តន្ត្រី​ថ្មី មិន​ចម្លង​គេ​នៅក្នុង​ប្រទេស​កម្ពុជា ទៅ​ជំរុញ​វិស័យ​ឧស្សាហកម្ម​តន្ត្រី​ទៅ​កម្រិត​មួយ​ផ្សេងទៀត​។ 


 
​កញ្ញា ទេព ច័ន្ទ​សោភា អ្នកឯកទេស​ជាន់ខ្ពស់​ផ្នែក​តន្ត្រី និង​កម្សាន្ត របស់​ក្រុមហ៊ុន Smart Axiata បាន​ឲ្យ​ដឹងថា អស់​រយៈពេល​២​ឆ្នាំ​ជាង​មកហើយ ដែល​ក្រុមហ៊ុន Smart បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ជំរុញ​ចលនា​តន្ត្រី​ថ្មី​មិន​ចម្លង​គេ​ក្នុងប្រទេស​កម្ពុជា ដោយ​ធ្វើ​រួមគ្នា​ជាមួយ​សិល្បៈ​ក្មេងៗ​ជំនាន់​ក្រោយ ដែល​ពោរពេញ​ទៅដល់​បទពិសោធន៍ ដើម្បី​ធ្វើ​ឲ្យ​វិស័យ​ចម្រៀង​ក្នុងប្រទេស​កម្ពុជា​កាន់តែ​រីកចម្រើន​ឡើង​។ កញ្ញា ទេព ច័ន្ទ​សោភា បញ្ជាក់​បន្តថា​៖«​យើង​ពិតជា​សប្បាយរីករាយ​ក្រៃលែង ដែល​បានឃើញ​ចលនា​នេះ មានការ​ដើរទៅ​មុខ​យ៉ាង​លឿន ហើយ​នាង​ខ្ញុំ​ក៏​អរគុណ​ទៅដល់​មនុស្ស​ទាំងអស់ ដែល​តែងតែ​គាំទ្រ​តន្ត្រី​ថ្មី​មិន​ចម្លង​គេ ហើយ​ការគាំទ្រ​នេះ ពិតជា​សំខាន់​ខ្លាំងណាស់​សម្រាប់​សិល្បករ​»​។  


 
​សូមបញ្ជាក់​ជាថ្មី​ថា ការប្រគំ​តន្ត្រី​របស់​តារាចម្រៀង​ស្រី កញ្ញា ចិត្ត ក​ញ្ច​នា នឹង​នាំយក​ការ      សម្តែង​ពោរពេញ​ទៅដោយ​ភាព​ច្នៃប្រឌិត​ទៅដល់​អ្នកគាំទ្រ នៅលើ​ឆាក​តន្ត្រី ដែល​នឹង​ប្រព្រឹត្តទៅ នៅឯ Factory Phnom Penh ដែលមាន​ទីតាំង​ស្ថិតនៅ​បណ្តោយ​ផ្លូវជាតិ​លេខ ២ ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ នា​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៨  ចាប់ពី​ម៉ោង ៥​ល្ងាច​តទៅ​។​


 
​អាល់​ប៊ុ​ម Sweet Nightmare នឹងមាន​នៅលើ​កម្មវិធី​តន្ត្រី Smart Music រយៈពេល ១ ខែ ដែលជា​កម្មវិធី (Application)​មួយ ដើម្បី​ទាញយក​តន្ត្រី​ថ្មី​មិន​ចម្លង​គេ​នៅ​កម្ពុជា ឬ​ជា​ភាសា​អង់គ្លេស​ថា Original music​។ រាល់​ការ​ស្តាប់​ចម្រៀង​នៅក្នុង Smart Music នឹង​នាំមក​នូវ​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ដល់​សិល្បករ​ដើម​នៅក្នុង​ប្រទេស​កម្ពុជា​។ ដើម្បី​ទស្សនា​វីដេអូ​ចម្រៀង​របស់ ក​ញ្ច​នា សូម​ចូលទៅ​កាន់​គេហទំព័រ​៖ https://www.youtube.com/watch?v=R7b2u2emK6E ៕ 
 


(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com