ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
២៥ខេត្ត/រាជធានី
អ្នកស្រី លី គឹមស្រេង ក្រោកម៉ោង២ទៅទិញបន្លែមកលក់នៅលើកោះទ្រង់ ផ្គត់ផ្គង់ការសិក្សាកូន
× ក្រចេះ៖ ជារៀងរាល់ថ្ងៃអ្នកស្រី លី គឹមស្រេង ត្រូវក្រោកនៅម៉ោង២យប់ចេញទៅទិញបន្លែ និងសាច់ នៅក្រុងក្រចេះ ដើម្បីយកទៅលក់នៅលើកោះទ្រង់ ដែលស្ថិតនៅទន្លេមេគង្គ ទល់មុខក្រុងក្រចេះ។ ចាប់ពីម៉ោង៦ព្រឹក អាជីវកររូបនេះ ដាក់លក់បន្លែ, សាច់ និងនំចំណីមួយចំនួននៅមុខផ្ទះ ប៉ុន្តែចាប់ពីម៉ោង៨ព្រឹកទៅ អ្នកស្រីចាប់ផ្ដើមចេញលក់តាមម៉ូតូទៅតាមផ្ទះរបស់អ្នកភូមិនៅខាងកើតកោះ។ អ្នកស្រី គឹមស្រេង ប្រកបរបរនេះ ដើម្បីដោះស្រាយជីវភាពគ្រួសារ និងផ្គត់ផ្គង់ការរៀនសូត្ររបស់កូនទាំង២នាក់។ ក្នុងមួយថ្ងៃស្ត្រីដែលលក់ម្ហូបតាមម៉ូតូរូបនេះ អាចរកប្រាក់ចំណូលបាន៥០ទៅ៦០ម៉ឺនរៀល ដោយចំណេញបានពី៥ម៉ឺនទៅ៦ម៉ឺនរៀល។
សូមអញ្ជើញទស្សនាវីដេអូរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកយកព័ត៌មាននៃ ThmeyThmey ជាមួយអ្នកស្រី លី គឹមស្រេង អ្នកលក់បន្លែម្ហូបតាមម៉ូតូនៅលើកោះទ្រង់ ខេត្តក្រចេះដូចតទៅ៖
នៅលើកោះទ្រង់ មានអ្នកលក់ម្ហូបតាមម៉ូតូចំនួនពីរនាក់ គឺអ្នកស្រី គឹមស្រេង និងអ្នកលក់ម្នាក់ទៀត។ អ្នកស្រី គឹមស្រេង លក់នៅផ្នែកខាងកើត និងអ្នកលក់ម្នាក់ទៀត លក់នៅខាងលិចកោះទ្រង់។ រយៈពេល២ឆ្នាំហើយដែលអ្នកស្រី គឹមស្រេង ប្រកបរបរនេះបានធ្វើឲ្យគ្រួសារអ្នកស្រីមានជីវភាពធូរធារជាងមុន។ បើទោះបីហត់នឿយក៏ដោយ ប៉ុន្តែអ្នកស្រីមានអាហារហូបគ្រប់គ្រាន់តាមរយៈមុខរបរនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com