ជាតិ
បទសម្ភាសន៍
អត្ថបទពាណិជ្ជកម្ម
​កម្ចី​អនាម័យ និង​ទឹកស្អាត​របស់ AMK ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ដោយមាន​អតិថិជន​ជាង​៦​ម៉ឺន​នាក់​កំពុង​ប្រើប្រាស់​
13, Dec 2018 , 10:18 am        
រូបភាព
​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK បាន​បង្កើត​កម្ចី​អនាម័យ និង​ទឹកស្អាត នៅ​ចុងឆ្នាំ​២០១៦ ដើម្បី​រួមចំណែក​លើកកម្ពស់​សុខុមាល​ភាព របស់​ប្រជាជន​កម្ពុជា​នៅ​ជនបទ​។ ផលិតផល​ឥណទាន​ថ្មី​នេះ ត្រូវបាន​លោក សុខ រតនា ប្រធាន​ផ្នែក​ធានារ៉ាបរង​ខ្នាតតូច និង​គម្រោង​ឥណទាន នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK មើលឃើញថា​មានការ​គាំទ្រ​យ៉ាងខ្លាំង ដោយ​អតិថិជន​ដែល​កំពុង​ប្រើប្រាស់​កម្ចី​នេះ បាន​កើន​ឡើងជា​លំដាប់​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ លោក សុខ រតនា ឲ្យ​ដឹងថា គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៨​នេះ មាន​អតិថិជន​ប្រមាណ​៦​ម៉ឺន​នាក់​ហើយ ដែល​កំពុង​ប្រើប្រាស់​កម្ចី​អនាម័យ និង​ទឹកស្អាត​របស់ AMK​។​
 
​ប្រធាន​ផ្នែក​ធានារ៉ាបរង​ខ្នាតតូច និង​គម្រោង​ឥណទាន​ដដែល ក៏បាន​គូស​បញ្ជាក់ដែរថា អេ អឹម ខេ នៅតែ​បន្ត​យកចិត្តទុកដាក់​លើ​សុខុមាលភាព​ពលរដ្ឋ​កម្ពុជា ដោយ​បន្ត​ផ្តល់​កម្ចី​អនាម័យ និង​ទឹកស្អាត​នេះ​ទៅដល់​អតិថិជន ក៏ដូចជា​ពង្រីក​ទំហំ​កម្ចី​ដល់​៥​ម៉ឺន​ដុល្លារ ដល់​អាជីវកម្ម​ខ្នាតតូច និង​មធ្យ​មណា​ដែល​ចង់​ពង្រីក​អាជីវកម្ម​ទាកទង​នឹង​អនាម័យ និង​ទឹកស្អាត​។​








 
​សូម​ទស្សនា​កិច្ច​សម្ភាស​រវាង កញ្ញា ខន ចំប៉ា នៃ​សារព័ត៌មាន​ថ្មីៗ និង លោក សុខ រតនា ប្រធាន​ផ្នែក​ធានារ៉ាបរង​ខ្នាតតូច និង​គម្រោង​ឥណទាន នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ដូចតទៅ​៖

Tag:
 សុខ រតនា​
 ​កម្ចី​
 ​អនាម័យ​
 ​ទឹកស្អាត​
 AMK
© រក្សាសិទ្ធិដោយ thmeythmey.com