ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារ CIMB ប្រារព្ធ​ពិធី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន ស្រប​នឹង​កំណើន​ប្រកបដោយ​ស្ថិរភាព​
13, Dec 2018 , 11:26 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​៧ ខែធ្នូ​កន្លងទៅនេះ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (CIMB) បាន​ប្រារព្ធ​កម្មវិធី​ដ៏​រីករាយ​មួយ ដើម្បី​ផ្សារភ្ជាប់​ទំនាក់​ទំនងជា​មួយ​អតិថិជន ដើម្បី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​ធនាគារ នៅ​ភោជនីយដ្ឋាន Topaz​។ កម្មវិធី​ជួបជុំ​ប្រចាំ​ឆ្នាំនេះ មានការ​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវកិត្តិយស រួមមាន​អតិថិជន​Preferred ប្រមាណ​១០០​នាក់ ក្រោម​វត្តមាន​ប្រធាន​នាយក​ប្រតិបត្តិ (CEO) និង​គណៈ​គ្រប់គ្រង​មួយចំនួន​របស់​ធនាគា​រ CIMB ផងដែរ​។
 
​កម្មវិធី​នេះ​បាន​បង្កើត​នូវ​បរិយាកាស​កាន់តែ​ស្និទ្ធស្នាល រវាង​ថ្នាក់ដឹកនាំ​របស់​ធនាគា​រ CIMB និង​អតិថិជន ក្នុងការ​ពិភាក្សា ដោះដូរ​យោបល់ និង​ស្វែងយល់​ពី​តម្រូវការ​ចាំបាច់ និង​ស៊ីជម្រៅ​របស់​ពួកគេ​ផ្ទាល់​តែម្តង​។ បន្ថែម​ពីនេះ បាន​បង្ក​នូវ​ភាពស្និទ្ធស្នាល រវាង​អតិថិជន និង​អតិថិជន ក្នុងការ​ស្វែងរក​ឱកាស​ធុរកិច្ច នាពេល​អនាគត​។​


 
​ថ្លែង​ក្នុង​កម្មវិធី​ដ៏​ពិសេស​នេះ លោក ប៊ុន យីន ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ CIMB បាន​គូសបញ្ជាក់ថា កម្មវិធី​នេះ​គឺជា​ការអបអរសាទរ ដល់​កិច្ចខិតខំ​ប្រឹងប្រែង និង​សមិទ្ធផល​របស់ CIMB ក្នុង    រយៈពេល​១​ឆ្នាំ​កន្លងមកនេះ និង​បង្ហាញ​នូវ​ការយកចិត្តទុកដាក់​មួ​យ​កម្រិត​ទៀត ព្រមទាំង​ការថ្លែងអំណរគុណ ដល់​អតិថិជន ដែល​តែងតែ​ជឿជាក់ និង​បន្ត​គាំទ្រ ដល់​ធនាគារ CIMB នាពេល​កន្លងមក​ផងដែរ​។ 
 
​ក្នុងឱកាស​នោះ លោក ប៊ុន យីន ក៏បាន​បង្ហាញ​របាយការណ៍​នៃ​ការរីកចម្រើន​របស់​ធ​នាគារ CIMB ផងដែរ​។ បើតាម​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ CIMB ចាប់តាំងពី​បើក​ដំណើរការ​ក្នុងប្រទេស​កម្ពុជា​មក ធនាគារ CIMB បាន​រក្សា​នូវ​កំណើន​ប្រតិបត្តិការ​អាជីវក​ម្មយ៉ាង​ល្អប្រសើរ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ជាក់ស្តែង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ គឺ​ចន្លោះ​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨​នេះ ធនាគារ CIMB មាន​កំណើន​លើ​ទ្រព្យសកម្ម​ជា​មធ្យម ២៨​ភាគរយ ក្នុង​មួយឆ្នាំ​, កំណើន​ឥណទាន​ជា​មធ្យម ៣២​ភាគរយ ក្នុង​មួយឆ្នាំ​, កំណើន​ប្រាក់​បញ្ញើ​ជា​មធ្យម ២៩​ភាគរយ ក្នុង​មួយឆ្នាំ និង​កំណើន​ប្រាក់ចំណេញ​ជា​មធ្យម ៧៤​ភាគរយ ក្នុង​មួយឆ្នាំ​។ លោក ប៊ុន យីន បញ្ជាក់ទៀតថា​៖«​តាមរយៈ​លទ្ធផល​ទាំងអស់នេះ បាន​បង្ហាញថា ធនាគារ CIMB មាន​កំណើន​គួរ​ជាទី​មោ​ទក ប្រកបដោយ​ស្ថិរភាព និង​សុភ​វិនិច្ឆ័យ​។ ស្ថិរភាព ព្រោះ​ការកើនឡើង មាន​ភាពនឹងនរ​ជា​លំដាប់ ហើយ​សុភ​វិនិច្ឆ័យ ព្រោះ​ការរីកចម្រើន​របស់​ធ​នាគារ គឺ​ផ្អែកលើ​ជំហាន​ខ្លួនឯង ដោយ​ពុំបាន​ប្រៀបធៀប​ជាមួយ​អ្នកដទៃ​»​។​
 
​លោក ប៊ុន យីន បាន​អះអាងថា សមិទ្ធផល​របស់​ធនា​គារ CIMB គឺ​កើតចេញពី​ការគាំទ្រ​របស់​អតិថិជន ដែល​មិនអាច​ប្រកែក​បាន​។ ដូច្នេះហើយ ធនាគារ CIMB នឹង​បន្ត​ខិតខំ​យកចិត្តទុកដាក់ កែលម្អ​ជានិច្ច​នូវ​គុណភាព​សេវាកម្ម​បម្រើ​អតិថិជន និង​នាំយក​ផលិតផល​ធនាគារ ឲ្យ​កាន់តែ​ប្រសើរឡើង​។​
​លោក ប៊ុន យីន ពន្យល់​បន្តទៀត​ដូច្នេះ​៖«​នេះ​គឺជា​កត្តា​ជា​គន្លឹះ ដែល​នាំ​ឲ្យ​ទទួល​នូវ​ភាព​គាំទ្រ​កាន់តែ​ខ្លាំងក្លា ពី​អតិថិជន​កំពុងមាន​អាទិភាព​ជាមួយ​យើង នឹង​ញុំ​ា​ង​ឲ្យ​មូលដ្ឋាន​អតិថិជន​ធនាគារ​យើង​កាន់​តែមាន​ភាពទូលំទូលាយ​»​។​


 
​សម្រាប់​ថ្ងៃ​អនាគត ធនាគារ CIMB នឹង​ផ្តោត​សំខាន់​លើ​ការកែលម្អ​នូវ​បច្ចេកវិទ្យា រចនាសម្ព័ន្ធ​ដូចដែល​យើង​តែងតែ​ឮ គេ​តែង​រំឭក​ពី​បដិវត្តន៍​បច្ចេកវិទ្យា​លើក​ទី​៤​។ ធនាគារ CIMB ជឿជាក់ថា បច្ចេកវិទ្យា នឹង​ផ្លាស់ប្តូរ​នូវ​អតិថិជន​របស់​យើង អំពី​របៀប​ផ្តល់​សេវាកម្ម និង​ផលិតផល​ថ្មី​របស់​ធនាគារ ជូន​ដល់​អតិថិជន​។ ដូច្នេះ ធនាគារ​នឹង​ខិតខំ​ប្រែក្លាយ​ខ្លួនឯង ទៅតាម​បច្ចេកវិទ្យា​ថ្មី លើ​សាខា​ទាំង​១៣​របស់​ធនាគារ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 CIMB
© រក្សាសិទ្ធិដោយ thmeythmey.com