យុវវ័យ​ទើបតែ​ផ្តើម​ស្រឡាញ់គ្នា​ដំបូង ប្រើពាក្យ «​យើង​» ខុស​ក្បួន​
ពីនេះ ពីនោះ / មិនយល់...!
យុវវ័យ​ទើបតែ​ផ្តើម​ស្រឡាញ់គ្នា​ដំបូង ប្រើពាក្យ «​យើង​» ខុស​ក្បួន​
15, Dec 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ការពិត​ពាក្យ «​យើង​» មិនមែនជា​ពាក្យ​ចម្លែក​នោះទេ តែ​ចម្លែក​ត្រង់​ថា យុវវ័យ​ដែល​ចាប់ផ្តើម​ស្រឡាញ់គ្នា និង​យល់ចិត្ត​គ្នា​ដំបូង  ប្រើពាក្យ «​យើង​» មិនទាន់​ត្រឹមត្រូវ​ទៅ​មាន​ក្បួនខ្នាត​នៅឡើយ​ទេ​។ តើ​ពាក្យ​អ្វី​ទៅ​ដែល យុវវ័យ​គួរតែ​ប្រើ​ឲ្យ​ត្រូវ​នឹង​ការដែល​ផ្តើម​មាន​ស្នេហា​?


 
​យុវវ័យ​នៅក្នុង​ដំណាក់កាល​មាន​ស្នេហា យល់ចិត្ត​គ្នា និង​ស្រឡាញ់គ្នា​ដំបូង ពួកគេ​ប្រើពាក្យ​ថា «​យើង​» ជំនួស​ពាក្យ បង ឬ​អូន​ដោយសារតែ​ពួកគេ​មិនទាន់មាន​ភាពក្លាហាន​ក្នុង​ការហៅ​គ្នា អូន ឬ​បង​។ ដោយឡែក យុវវ័យ​ខ្លះ​គិតថា ដើម្បី​ឲ្យ​ស្នេហា​របស់​ពួកគេ​មាន​ភាពស្និទ្ធស្នាល​នោះ ពួកគេ​មិន​ខ្លាច​អៀន​មាត់​ក្នុងការ​ប្រើពាក្យ អូន ឬ​បង​នោះទេ​។​
 
​នៅក្នុង​វចនានុក្រម​ខ្មែរ ក៏បាន​បញ្ជាក់ថា ពាក្យ «​យើង​» សម្រាប់​និយាយ​បានតែ​ក្រាបទូល​ក្សត្រិយ៍​ថា យើងខ្ញុំព្រះអង្គ​, សម្រាប់​និយាយ​នឹង​មន្ត្រី​ស័ក្តិធំ និង​តូច យើងខ្ញុំ​ព្រះបាទ និង​យើងខ្ញុំ ឬ​សម្រាប់​និយាយ​នឹង​ព្រះ​ភិក្ខុសង្ឃ​ថា យើងខ្ញុំ​ព្រះ​កុរ​ណា​៕  
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com