អត្ថបទពាណិជ្ជកម្ម
កម្មវិធី Uncaged Night របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ បានបញ្ចប់​ដោយ​ជោគជ័យ​
13, Dec 2018 , 4:19 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​៖ ស្រា​បៀរ​ថៃ​ហ្គ័​រ ដែលជា​ស្រា​បៀរ​មាន​គុណភាព​ខ្ពស់ លំដាប់ថ្នាក់​អន្តរជាតិ បានរៀបចំ​កម្មវិធី «​រាត្រី Uncaged Night» នៅ​ទីតាំង​៣ គឺ​ខេត្តបាត់ដំបង ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​២៤ ខែវិច្ឆិកា រហូតដល់​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៨ ដោយ​ទទួលបាន​ជោគជ័យ​យ៉ាង​គគ្រឹក​គ្រេង ជាមួយ​ការអញ្ជើញ​ចូលរួម​ប្រកួត ពី​ក្រុម​រាំ​ជាច្រើន​ក្រុម និង​មាន​ទស្សនិកជន​ចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករ​។
 
​ក្រុម​រាំ NRT បាន​ក្លាយជា​ម្ចាស់​ពានរង្វាន់ ក្នុងការ​ប្រកួត​ក្បាច់​រាំ​ហ៊ី​ប​ហប់ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី “​រាត្រី Uncaged Night”  ដែល​បាន​ប្រារព្ធ​ឡើង កាលពី​ថ្ងៃទី​៨ ធ្នូ ឆ្នាំ​២០១៨ នៅឯ Urban Beer House BBK II ក្នុង​សង្កាត់​បឹង​កេងកង ២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ក្រុម​ម្ចាស់​ពានរង្វាន់​នេះ ទទួលបាន​រង្វាន់​ទឹកប្រាក់​ជ័យលាភី ចំនួន 3,000 ដុល្លារ ពី​ស្រា​បៀរ​ថៃ​ហ្គ័​រ​។  








 
​សូមជម្រាបថា កម្មវិធី «​រាត្រី Uncaged Night» គឺជា​កម្មវិធី​ប្រកួត​ក្បាច់​រាំ​ហ៊ី​ប​ហប់ ជាមួយ​រង្វាន់​ទឹកប្រាក់​ជ័យលាភី 3,000 ដុល្លារ​។ កម្មវិធី​នេះ ក៏មាន​ការចូលរួម​សម្តែង​កម្សាន្ត​សប្បាយរីករាយ ពី​តារាចម្រៀង​ល្បីឈ្មោះ​ប្រចាំ​កម្ពុជា​ជាច្រើនរូប  ជាពិសេស ក្មេង​ខ្មែរ ដែល​ចេញមុខ​ស្តែងចេញ​ភាពក្លាហាន​និពន្ធ​បទ​ចម្រៀង Original ថ្មី​សន្លាង​មួយ ដើម្បី​ជំរុញ​យុវជន​សម័យថ្មី ដែលមាន​ទេពកោសល្យ​ក្បាច់​រាំ​ហ៊ី​ប​ហប់ ចូលមក​ប្រកួត​គ្នា ក្នុង​កម្មវិធី​រាត្រី Uncaged Night របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​។ បទ​ចម្រៀង The Uncaged Night ដែល​ឧបត្ថម្ភ​ផ្តាច់មុខ ដោយ​ស្រា​បៀ​ថៃ​ហ្គ័​រ ក្មេង​ខ្មែរ​សង្ឃឹមថា បទ​ចម្រៀង​ថ្មី​នេះ នឹង​ជំរុញ​យុវជន​គ្រប់រូប ឲ្យ​ស្តែងចេញ​ភាពក្លាហាន​របស់ខ្លួន ក្នុងការ​បញ្ចេញ​ទេពកោសល្យ និង​សមត្ថភាព​។ 








 
​ចំពោះ​ព័ត៌មាន​លម្អិត​បន្ថែម ចូល​ឆែក​មើល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ www.facebook.com/TigerBeerKH ។​
 
​សូម​ពិសា​ស្រា​បៀ​ថៃ​ហ្គ័​រ​ដោយ​ការទទួលខុសត្រូវ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com