EU នឹង​ផ្តល់​ជំនួយឥតសំណង​ជិត​១០០​លាន​ដុល្លារ សម្រាប់​អភិវឌ្ឍ​វិស័យ​ជលផល​កម្ពុជា
ជាតិ
សេដ្ឋកិច្ច
EU នឹង​ផ្តល់​ជំនួយឥតសំណង​ជិត​១០០​លាន​ដុល្លារ សម្រាប់​អភិវឌ្ឍ​វិស័យ​ជលផល​កម្ពុជា
15, Dec 2018 , 10:29 am        
រូបភាព
​ភ្នំពេញ​៖ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក George Edgar បានប្រកាស​ជា​ផ្លូវការ​លើ​ការ​ផ្តល់ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុជា ក្នុង​ទំហំ​ទឹកប្រាក់​៨៧​លាន​អឺរ៉ូ​(​ជាង​៩៨.៨១៨.៩៥០​ដុល្លារ​អាមេរិក​)​។ ជំនួយ​នេះ​បាន​ពី​សហគមន៍​អឺរ៉ុប​(EU) ដែល​គ្រោង​នឹង​ចុះហត្ថលេខា​នាពេលខាងមុខ សម្រាប់​អភិវឌ្ឍ​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន CAPFISH - Capture​។

 
​ការប្រកាស​នេះ បានធ្វើ​ឡើង ជាមួយ​រដ្ឋមន្ត្រីក្រសួង​កសិកម្ម និង​នេសាទ លោក វេ​ង សាខុន ក្នង​ពេល​ចុះ​ពិនិត្យ​លើ​ការប្រមូល​ផល​ត្រី​នៅ​រដូវ​នេសាទ​ឆ្នាំ​២០១៨ របស់​ប្រជា​នេសាទ​នៅ​ភូមិ​តា​ពៅ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល កាលពី​ថ្ងៃទី​១៣​ធ្នូ​។​


 ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក George Edgar ជាលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម នៅក្នុងដំណើរចុះពិនិត្យរួមគ្នាលើការប្រមូលផលត្រីនៅរដូវនេសាទឆ្នាំ២០១៨ របស់ប្រជានេសាទនៅភូមិតាពៅ ឃុំកោះចិន ស្រុកពញាឭ ខេត្តកណ្តាល
 
​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៨ កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​ប្រតិបត្តិការ រវាង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ (AFD) ក្នុង​ចំនួន​ទឹកប្រាក់ ២៥​លាន​អឺរ៉ូ (​ជាង​២៨​លាន​ដុល្លារ​អាមេរិក​) សម្រាប់​កម្មវិធី​ជំរុញ​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន សំដៅ​ដល់​ការអភិវឌ្ឍន៍​វិស័យ​វារីវប្បកម្ម ទាំង​ទឹកសាប និង​សមុទ្រ​៕

Tag:
 សេដ្ឋកិច្ច​
  ជំនួយ​
  ជលផល​
  នេសាទ​
  EU
© រក្សាសិទ្ធិដោយ thmeythmey.com