ជាតិ
ពលរដ្ឋ​អាច​ចូលរួម​កាត់បន្ថយ​ប្លា​ស្ទីក តាមរយៈ​«​ត្រក​»
15, Dec 2018 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ផលិតផល​មួយចំនួន​អាចដាក់​បញ្ចូល​គ្នា​បាន​ក្នុង​ត្រក​មួយ ដូចជា​បន្លែ ដោយ​មិនបាច់​ប្រើ​ថង់​ប្លា​ស្ទិ​ក​នោះឡើយ​។ ឬមួយ​គេ​ប្រើ​ថង់​រួមមួយ សម្រាប់​ទំនិញ​ច្រើន​មុខ ពេល​ដើរ​ផ្សារ​។



លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន អះអាងថា នេះ​ជាស​កម្ម​ចូលរួម​កាត់បន្ថយ​ថង់​ប្លា​ស្ទីក​នៅ​កម្ពុជា​។ លោក​បន្ថែមថា ពលរដ្ឋ​ក៏​អាច​ប្រើប្រាស់​ឡើងវិញ​នូវ​ថង់ ស្បោង ចៀសវាង​ការប្រើ​ម្ដង​ហើយ​បោះចោល​។ ឧទាហរណ៍ ថង់​ដែល​បានដាក់​សាច់ ត្រូវបាន​ប្រើ​ម្ដងទៀត​សម្រាប់​ដាក់​សំរាម​។ 

​សូម​ស្ដាប់​ប្រសាសន៍​របស់លោក នេត្រ ភក្ត្រា ខាងក្រោម​នេះ​៖




​បញ្ហា​ថង់​ប្លា​ស្ទីក ជា​កង្វល់​មួយ​មិន​តែ​នៅ​កម្ពុជា​នោះទេ តែ​ទូទាំង​សកលលោក ព្រោះ​វា​មិន​ងាយ​រលាយ​ដូច​សំរាម​ចំណីអាហារ​នោះទេ​។ អនុក្រឹត្យ​របស់​រដ្ឋាភិបាល ដែល​ចាប់ផ្ដើម​អនុវត្ត​ពី​ខែមេសា​ឆ្នាំ​២០១៨​នេះ បាន​តម្រូវ​ឲ្យ​ផ្សារ​ទំនើប មជ្ឈមណ្ឌល​លក់ទំនិញ គិត​តម្លៃបន្ថែម បើកាលណា​អតិថិជន​ទាមទារ​ប្រើប្រាស់​ថង់​ប្លា​ស្ទីក​។ លោក នេត្រ ភក្ត្រា បាន​ឲ្យ​ដឹងថា ផ្សារ​ទំនើប​ធំៗ​មួយចំនួន កំពុង​អនុវត្តតាម​អនុក្រឹត្យ​នេះ​បាន​យ៉ាង​ល្អ​។ ហើយ​តាមរយៈ​វិធានការ​នេះ អតិថិជន​ខ្លះ​ក៏បាន​ផ្លាស់ប្ដូរ​ទម្លាប់​ប្រើ​ថង់​ប្លា​ស្ទីក​ផងដែរ​៕

Tag:
 នេត្រ ភក្ត្រា​
  ប្លា​ស្ទីក​
  សំរាម​
© រក្សាសិទ្ធិដោយ thmeythmey.com