អត្ថបទពាណិជ្ជកម្ម
Pepsi ប្រារព្ធ​ខួប​១២០​ឆ្នាំ នៃ​ការធ្វើ​ប្រតិបត្តិការ​នៅ​ទូទាំង​ពិភពលោក និង​ខួប​៥៥​ឆ្នាំ​នៅ​កម្ពុជា ដោយ​ផ្តល់រ​ង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​
14, Dec 2018 , 3:32 pm        
រូបភាព
អស្ចារ្យ​មែន នៅ​ឆ្នាំ ២០១៨​នេះ Pepsi បានរៀបចំ​កម្មវិធី​«Pepsi Generations» ដើម្បី​អបអរសាទរ ភាព​រីកចម្រើន និង​ភាពជោគជ័យ​របស់​ភេសជ្ជៈ Pepsi  ដែលមាន​ការគាំទ្រ​ពី​អតិថិជន នៅ​ជុំវិញ​ពិភពលោក រយៈពេល​ប្រមាណ​១២០​ឆ្នាំ​មកនេះ​។ Pepsi ជា​ភេសជ្ជៈ​ដែល​តែងតែ​ផ្តល់នូវ​ភាពសប្បាយ​រីករាយ​ជូន​ដល់​អតិថិជន ជាពិសេស​មិត្តៗ​យុវវ័យ ជាមួយនឹង​រសជាតិ​ដ៏​ឆ្ងាញ់​ត្រជាក់​ជាប់ចិត្ត គ្រប់ពេលវេលា​។   
 
Pepsi Generations ធ្វើឡើង​ក្នុងប្រទេស​ជាង ៦០ នៅលើ​ពិភពលោក ក្នុងនោះ​ក៏មាន​ប្រទេស​កម្ពុជា​ដែរ ដែល​ចូលរួម​ក្នុង​កម្មវិធី​ដ៏​សប្បាយរីករាយ​អស្ចារ្យ​នេះ​។ Pepsi ក៏​នាំមក​នូវ​ការ​រចនា​កំប៉ុង ៦​ជំនាន់ ផ្សេងៗ​គ្នា មាន​ជំនាន់ ១៩៤០, ១៩៥០, ១៩៦០, ១៩៨០, ២០០០, និង​ឆ្នាំ​២០១៨​នេះ ដែលជា​ការ​រចនា​ពិសេស​បំផុត មិន​ធ្លាប់មាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។​
 
​អ្វីដែល​ពិសេស និង​នឹកស្មាន​មិន​ដល់​នោះ គឺ​រោងចក្រ Pepsi នៅ​កម្ពុជា បាន​បើក​ដំបូង​នៅ​ដើម​ទសវត្ស​ឆ្នាំ​១៩៦០ ក្នុងសម័យ​សង្គមរាស្ត្រនិយម​។ ពេលនោះ Pepsi ប្រទេស​ថៃ បានដាក់​ទុន​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ ដោយបាន​សាងសង់​រោងចក្រ នៅក្នុង​ខេត្តបាត់ដំបង ដើម្បី​ផលិត​លក់​ក្នុងស្រុក និង​នាំ​ចេញទៅ​ផ្គត់ផ្គង់​ទីផ្សារ​ប្រទេស​ថៃ​។ នៅ​ឆ្នាំ​១៩៧៥ ក្រោម របប​ខ្មែរក្រហម រោងចក្រ Pepsi បាន​ផ្អាក​ដំណើរការ​។​


 
​ក្រោយមកទៀត រោងចក្រ Pepsi បានក្លាយ​ទៅជា​ទីតាំង​ទេសចរណ៍ មុនពេល​ដែល​វា​ត្រូវបាន​អភិវឌ្ឍន៍ ទៅជា​រោងចក្រ​ផលិត​ទឹកស្អាត ក្នុង​ខេត្តបាត់ដំបង​។​
​បច្ចុប្បន្ន ភេសជ្ជៈ Pepsi ត្រូវបាន​ផលិតឡើង ដោយ​រោងចក្រ​ធំ​បំផុត​ក្នុង​ខេត្ត​ព្រះសីហនុ ដែល មាន​ទីតាំង​ប្រភព​ទឹកស្អាត សាក​សម​ផលិត​ភេសជ្ជៈ​បំផុត​ជាមួយនឹង​បច្ចេកវិទ្យា​ទំនើប​ទាន់​​សម័យ ដែល​នេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ Pepsi រីកចម្រើន និង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សំណាក់​អតិថិជន ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​។​
 
​ដើម្បី​អបអរសាទរ​កម្មវិធី Pepsi Generations ភេសជ្ជៈ Pepsi  បានផ្តល់​កម្មវិធី​ប្រូ​ម៉ូ​សិន​ដ៏ ពិសេស គឺ​បើ​លោក​ជាវ Pepsi  គម្រប​ដប​លឿង ចំណុះ​៣៥០ML នោះ​អតិថិជន​នឹងមាន​ឱកាស​ឈ្នះ​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​ពី Pepsi​។ រង្វាន់​ជាច្រើន​កំពុង​រង់ចាំ លោកអ្នក​!  ជាវ​ភេសជ្ជៈ  Pepsi Generation គម្រប​លឿង​ឥឡូវនេះ ហើយ​ពិនិត្យ​លេខ​កូដ ៨​ខ្ទង់​ក្រោម​គម្រប​ដប រួច​ចុច​*8888*​ជាមួយ​លេខ ៨​ខ្ទង់​នោះ បន្ទាប់មក​ចុច​បញ្ជូន​ជាការ​ស្រេច (*8888*​លេខ​កូដ​៨​ខ្ទង់​#​បញ្ជូន​) ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ដ៏​ច្រើនសន្ធឹក​សន្ធាប់ ដូចជា​៖ ម៉ូតូ HondaScoopy ស៊េរី​ថ្មី ១០០​រង្វាន់ សាច់ប្រាក់​សរុប​រហូត​ដល់ ៥០,០០០​ដុល្លារ នៅក្រោម​គម្រប​ដប​និង​រង្វាន់​ពី​ប្រព័ន្ធ​ទូរស័ព្ទ Smart សរុប​៨​លាន​ដុល្លារ​។ នៅចាំ​អី​ទៀត ប្រញាប់​ឡើង ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ដ៏​ច្រើន​នេះ​។​
 
​សូម​ចូលទៅ​កាន់ www.facebook.com/pepsicambodia/ សម្រាប់​ព័ត៌មាន​បន្ថែម​ដែល​ទាក់ទង​នឹង Pepsi Generations និង​ចូលរួម​ក្នុងឱកាស​ដ៏​សែន​រំភើប​រីករាយ​នេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com