ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហានិភ័យ​ជំងឺមហារីក​ស្បូន​ត្រូវបាន​កាត់បន្ថយ ចំពោះ​ម្តាយ​ដែល​បំបៅកូន​ដោយ​ទឹកដោះ​
17, Dec 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ស្ត្រី​ដែល​បាន​បំបៅ​ដោះ​កូន អាច​កាត់បន្ថយ​ជំងឺមហារីក​ស្រទាប់​ស្បូន បាន ១១ ភាគរយ បើ​ធៀប​ទៅនឹង​ស្ត្រី​ដែល​មិនបាន​បំបៅ​ដោះ​កូន​។​

 
​ឆ្លងតាម​ការវិភាគ និង​សិក្សា​ជាច្រើន គ្រូពេទ្យ​ជំនាញ​បាន​ណែនាំ​ឲ្យ​ស្ត្រី​ជា​ម្តាយ​ទាំងអស់ គួរតែ​ព្យាយាម​បំបៅ​ដោះ​កូន ឲ្យ​បាន​យ៉ាងតិច ៦ ខែ​ដំបូង ដើម្បី​កាត់បន្ថយ​ផលវិបាក និង​បញ្ហា​សុខភាព​នានា​។​
 
“​មហារីក​ស្បូន បាន​ក្លាយជា​ក្តីកង្វល់​ដ៏​ក្តៅគគុក ហើយ​ក្រុមគ្រូពេទ្យ​ជំនាញ កំពុង​សិក្សា​ស្វែងរក​វិធីសាស្ត្រ​នានា ដើម្បី​ការពារ​ជំងឺ​នេះ​” នេះ​បើតាម​ប្រសាសន៍​របស់​វេជ្ជបណ្ឌិត Susan Jordan មកពី​វិទ្យាស្ថាន​ស្រាវជ្រាវ​វេជ្ជសាស្ត្រ QIMR Berghofer ប្រទេស​អូស្ត្រាលី​។​
 
​គាត់​បន្ថែមទៀតថា ស្ត្រី​កាន់តែដឹង​ច្រើន កាន់តែ​អាច​កាត់បន្ថយ​ជំងឺមហារីក ដែល​នឹង​កើត​លើ​ខ្លួន​របស់​ពួកគេ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com