ទីក្រុង​ហូជីមិញ​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​៧​លាន​នាក់​
អន្តរជាតិ
ទីក្រុង​ហូជីមិញ​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​៧​លាន​នាក់​
16, Dec 2018 , 12:59 pm        
រូបភាព
​មន្ទីរ​ទេសចរណ៍​ទេស​ចេ​ណ៍​វៀតណាម​បាន​ឲ្យ​ដឹងថា ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ចំនួន​៧​លាន​នាក់ បាន​ទៅ​ទស្សនា​ទីក្រុង​ហូជីមិញ​ក្នុងឆ្នាំនេះ តាម​អាកាសយានដ្ឋាន​អន្តរជាតិ Tân Sơn Nhất ។ នេះ​បើតាម​ការចុះផ្សាយ​របស់​សា​ព័ត៌មាន​វៀតណាម​។


 
​លោក Ngo Thi Thu Hien អនុប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​បាន​លើកឡើងថា ក្រុមហ៊ុន​អាកាសចរណ៍​បានធ្វើ​ការសហការ​ជាមួយ​គ្រប់ភាគី ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ទេសចរណ៍​ជាច្រើន​រួមមាន ដំណើរ​កំសាន្ត​រដូវក្ដៅ​, ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ និង​កម្មវិធី​ផ្សេងៗ​ទៀត ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅក្នុង​ទីក្រុង​ហូជីមិញ​ក្នុងឆ្នាំនេះ​។ 
 
​លោក​និយាយថា​៖«​យើង​សង្ឃឹមថា​នៅក្នុង​ឆ្នាំ​ខាងមុខនេះ ទីក្រុង​ហូជីមិញ​នឹង​បន្ត​លើកកម្ពស់​វិស័យ​ទេសចរណ៍​បន្ថែមទៀត  ដើម្បី​ក្លាយជា​ទីកន្លែង​ដែល​ទាក់ទាញ​ភ្ញៀវ​អន្តរជាតិ​មក​ទស្សនា​ប្រទេស​វៀតណាម​» ។​
 
​ក្នុងអំឡុង​ខែ មករា ដល់ វិច្ឆិកា តាម​ការប៉ានស្មាន​ទីក្រុង​ហាន​ណូយ​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ប្រមាណ​៦,៨​លាន​នាក់  មានការ​កើនឡើង​១៩,៦៧ ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំកន្លងមក​។ 
 
​នាពេល​បច្ចុប្បន្ន​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​មាន​ជើងហោះហើរ​អន្តរជាតិ​ចំនួន​២៣ មកកាន់​ទីក្រុង​ហូជីមិញ​៕ 

Tag:
 ទេស​ចេ​ណ៍​វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com