វីដេអូ
លក្ខណៈពិសេស៣យ៉ាង របស់កាហ្វេសរីរាង្គសេដាក!
× ភ្នំពេញ៖ ក្នុងរយៈពេល១ឆ្នាំកន្លងមក អង្គការសេដាកបានផ្តួចផ្តើមគំនិត នាំមកនូវកាហ្វេសរីរាង្គពីទឹកដីប៊ូស្រា ខេត្តមណ្ឌលគីរី ដែលមានស្លាកសម្គាល់សរីរាង្គ សេដាក។ កាហ្វេសរីរាង្គពីទឹកដីប៊ូស្រាដែលមានស្លាកសម្គាល់សរីរាង្គសេដាក គឺទទួលបានស្តង់ដារសរីរាង្គសេដាក។
កាហ្វេស្តង់ដារសរីរាង្គសេដាកនេះ មានលក្ខណៈពិសេសចំនួន៣ ទី១ ជាកាហ្វេ ដែលមានប្រភពច្បាស់លាស់ទាំងទីកន្លែង និងអ្នកដាំដុះ, ទី២ ជាកាហ្វេ ដែលដាំដុះ និងទុកដាក់អនុលោមតាមគោលការណ៍ និងស្តង់ដារកសិកម្មសរីរាង្គ ជាពិសេសមិនប្រើសារធាតុគីមីសំយោគដែលមានផលប៉ះពាល់មិនល្អដល់សុខភាព និង បរិស្ថាន និងទី៣ ជាកាហ្វេ ដែលដាំដុះដោយកសិករជនជាតិដើមភាគតិច។
សូមអញ្ជើញទស្សនាវីដេអូនៃលក្ខណៈពិសេស៣យ៉ាង របស់កាហ្វេសរីរាង្គសេដាកដូចតទៅ៖
លោកអ្នកដែលចង់ចូលរួមចំណែកគាំទ្រផលិតផលក្នុងស្រុក គិតគូពីសុខភាព ពីជីវភាព កសិករតូច តាចដែលជាជនជាតិភាគតិច និងបរិស្ថាន សូមជ្រើសរើសយកកាហ្វេសរីរាង្គសេដាក។
កាហ្វេនេះ បច្ចុប្បន្នមានលក់នៅហាងកសិផលធម្មជាតិសេដាក ភោជនីយដ្ឋានអូក្រា (ផ្លូវ៥៩២ កែង ៣៣៥ ទួលគោក) ហាង F CAFÉ (នៅបុរីពិភពថ្មីចម្ការដូង) ហាងកាហ្វេ BINGO (ផ្លូវ១៦៣, នៅជាប់ ACE ផ្សារដើមថ្កូវ) ហាងកាហ្វេប៊ូស្រា (ផ្ទះលេខ139 ផ្លូវ១៣៨ ម្តុំសន្ធរម៉ុក) ហាង ក ខ កាហ្វេ (នៅ បុរីពិភពថ្មីចម្ការដូង)។ លោកអ្នក ដែលចាប់អារម្មណ៍ យកកាហ្វេសរីរាង្គសេដាកទៅលក់បន្ត សូម ទាក់ទំនងលេខ ០៩៩ ៧៧៧ ៨១២/ ០១៧ ៦៧១ ៥៧១ និង០១០ ៥៥៩ ៥៧៨៕
Tag:
កាហ្វេ
សរីរាង្គ
សេដាក
ជនជាតិដើមភាគតិច
© រក្សាសិទ្ធិដោយ thmeythmey.com