កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool មិនទាន់​ចាញ់ ខណៈ Southampton បញ្ចប់​ភាពមិន​ចាញ់​របស់ Arsenal ត្រឹម​២២​ប្រកួត​
17, Dec 2018 , 5:34 pm        
រូបភាព
Sadio Mane និង Xherdan Shaqiri ជា​អ្នក​ជួយ​ឲ្យ Liverpool ឲ្យ​នៅ​រក្សា​ការ​នាំមុខ​ពិន្ទុ​ក្នុង​តារាង និង​បន្ត​ភាពមិន​ចាញ់​សោះ​នៅ Premier League  បន្ទាប់ពី​យកឈ្នះ Manchester United ដោយ​លទ្ធផល ៣-១​។ រីឯ Southampton ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី​លោក Ralph Hasenhüttl អាចជួយ​ក្រុម​គេច​ផុតពី​តំបន់​ត្រូវ​កាត់ចោល តាមរយៈ​ការបញ្ចប់​ភាពមិន​ចាញ់​សោះ​ចំនួន​២២​ប្រកួត​របស់​ក្រុម Arsenal  ដោយ​ការ​ស៊ុត​ចូល​ទី​គ្នា ៣-២​។​


 
​តាមរយៈ​ការប្រកួត​១៧​លើក​កន្លងមក ក្រុម​រហស្សនាម​ហង្ស​ក្រហម​នៅ​មិនទាន់​ស្គាល់​ចាញ់​នៅឡើយ​ទេ ដោយ​ឈ្នះ​១៤​លើ និង​ស្មើ​៣​លើក មាន​៤៥​ពិន្ទុ​ឈរ​នៅ​កំពូល​តារាង ដោយ​នាំមុខ​ក្រុម Manchester City តែមួយ​ពិន្ទុ​ប៉ុណ្ណោះ​។ ក្រុម​ម្ចាស់​ជើងឯក​ចាស់​ចាញ់​តែមួយ​លើក​គត់​ក្នុង​ការប្រកួត​ទាំងអស់​នៃ​ក្របខណ្ឌ​កំពូល​អង់គ្លេស​។​


 
​ក្រោម​ការដឹកនាំ​របស់​លោក Jurken Klopp រួម​ជាមួយនឹង​ខ្សែប្រយុទ្ធ​ដែល​កំពុង​លេចធ្លោ​ដូចជា Mohamad Salah, Sadio Mane និង Firmino ជាដើម​នោះ Liverpool កំពុង​ដើរ​នៅលើ​ផ្លូវ​នៃ​ក្តី​សង្ឃឹមថានឹង​អាច​ឈ្នះ​ពាន​លំដាប់​ទី​១​អង់គ្លេស​នេះ​។​
 
​ដោយឡែក Southampton ដែល​ទើប​បញ្ចប់​តំណែង​អ្នក​ចាត់​លោក Mark Hughes ក្រោយ​ដឹកនាំ​ក្រុម​មិនបាន​ល្អ​សោះ​នោះ អាច​រកឃើញ​ជ័យជម្នះ​ទី​២​របស់​ក្រុម​ក្នុង​រដូវ​កាល ២០១៨-២០១៩ នេះហើយ​។ លោក Ralph Hasenhüttl ដែល​ទើប​ឡើងមក​ជំនួស​កៅអី​លោក Hughes បាន​នាំ​ក្រុម​យកឈ្នះ​ក្រុម​ខ្លាំង Arsenal ដើម្បី​គេចផុត​ពី​តំបន់​ត្រូវ​កាត់ចោល​ទៅ​ក្របខ​ណ្ខ Championship រដូវ​ល​ក្រោយ​ដោយ​ទទួលបាន​១២​ពិន្ទុ ឈរ​នៅ​ចំណាត់ថ្នាក់​ទី​១៧​។​


 
​ជ័យជម្នះ​របស់ Southampton គឺជា​ការបញ្ចប់​ភាពមិន​ដែល​ចាញ់​សោះ​របស់​ក្រុម​កាំភ្លើង​ធំ​ក្នុងចំណោម​ការប្រកួត​ទាំង​២២​លើកចុងក្រោយ ក្រោម​ការដឹកនាំ​របស់​លោក Unai Emery​។ Arsenal ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៥​បណ្តោះអាសន្ន​ក្នុង​តារាង Premier League មាន​៣៤​ពិន្ទុ តាម​ពីក្រោយ Chelsea ដែលមាន​៣៧​ពិន្ទុ និង Totteham Hotspur មាន​៣៩​ពិន្ទុ​៕
 
​តារាង​ចំណាត់ថ្នាក់ និង​ពិន្ទុ​របស់​ក្រុម​ទាំង​២០​នៃ​ក្របខណ្ឌ Premier League គិត​ត្រឹម​សប្តាហ៍​ទី​១៧៖
១​ ​Liverpool​ ​៤៥​ពិន្ទុ​
២​ ​Manchester City​ ​៤៤​ពិន្ទុ​
៣​ ​Tottenham Hotspur​ ​៣៩​ពិន្ទុ​
៤​ ​Chelsea FC​ ​៣៧​ពិន្ទុ​
៥​ ​Arsenal​ ​៣៤​ពិន្ទុ​
៦​ ​Manchester United​ ​២៦​ពិន្ទុ​
៧​ ​Wolverhampton ​២៥​ពិន្ទុ​
៨​ ​Everton​ ​២៤​ពិន្ទុ​
៩​ ​West Ham United​ ​២៤​ពិន្ទុ​
១០​ ​Watford​ ​២៤​ពិន្ទុ​
១១​ ​AFC Bournemouth​ ​២៣​ពិន្ទុ​
១២​ ​Leicester City​ ​២២​ពិន្ទុ​
១៣​ ​Brighton ​២១​ពិន្ទុ​
១៤​ ​Newcastle United​ ​១៦​ពិន្ទុ​
១៥​ ​Crystal Palace​ ​១៥​ពិន្ទុ​
១៦​ ​Cardiff City​ ​១៤​ពិន្ទុ​
១៧​ ​Southampton​ ​១២​ពិន្ទុ​
១៨​ ​Burnley​ ​១២​ពិន្ទុ​
១៩​ ​Huddersfield ​១០​ពិន្ទុ​
២០​ ​Fulham​ ​៩​ពិន្ទុ​
 

Tag:
 បាល់ទាត់​
  Premier League
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com