ពីនេះ ពីនោះ
«​សាសព្ទ​»​គួរ​កុំ​សរសេរ​ដោយ​ដាក់​ព្យញ្ជនៈ «​រ​»
20, Dec 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​បើ​ស្មេរ​ទូទៅ​ប្រើពាក្យ​«​សាសព្ទ​»​មិនចាំបាច់​សរសេរ ព្យញ្ជនៈ​«​រ​»​នោះទេ ព្រោះ​វា​មិនបាន​បញ្ជាក់ថា​ត្រឹមត្រូវ​នោះឡើយ​។


 
​បើតាម​ការបកស្រាយរ​បស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បើ​គេ​សរសេរ​ជា​«​សាសព្ទ​» ដោយ​ដាក់ «​រ​» នៅ​ខាងចុង ពាក្យ​នោះ​វា​នឹង​ក្លាយជា​ពាក្យ​ដែល​គ្មាន​ន័យ និង​គ្មាន​ខ្លឹមសារ​នោះទេ​។ «​សាសព្ទ​»​មានន័យថា និយាយ​បូរបាច់​,​និយាយ​រៀបរាប់​ប្រាប់ តាំងពី​ខាងដើម​ដល់​ចុង​។ 
 
​ក្រៅពី​ពាក្យ «​សាសព្ទ​» ដែល​អត់​ត្រូវដាក់ «​រ​» ក៏មាន​ពាក្យ​ដទៃទៀត​ដែល​មិនគួរ​ដាក់ «​រ​»  ដែរ ដោយ​ពាក្យ​ទាំងនោះ​មានដូចជា អ៊ូរ​អរ​(​ខុស​) អ៊ូអរ ទើបត្រូវ​, ទ្វេរ​(​ខុស​) ទ្វេ ទើបត្រូវ​, រងារ​(​ខុស​) រងា ទើបត្រូវ​, រអ៊ូរ​(​ខុស​) រអ៊ូ ទើបត្រូវ​, ហូរហែរ​(​ខុស​) ហូរហែ ទើបត្រូវ​, អារ​គារ (​ខុស​) អាគារ ឬ​អគារ ទើបត្រូវ​, ដោះសារ​(​ខុស​) ដោះសា ទើបត្រូវ​,​សារ​ឡើងវិញ​(​ខុស​) សា​ឡើងវិញ ទើបត្រូវ​, បំពេរ​(​ខុស​) បំពេ ទើបត្រូវ​, វាចារ​(​ខុស​) វាចា ទើបត្រូវ​, ញាតិ​ការ​(​ខុស​) ញាតិ​កា ទើបត្រូវ​។​ល​។​
 
​ចំពោះ​ពាក្យ​ជាច្រើន​ទៀត ដែល​ស្មេរ​ទូទៅ បែរជា​ភ្លេច​សរសេរ ព្យញ្ជនៈ «​រ​»  ទៅវិញ​នោះ មានដូចជា កកេរ តែ​បែរជា​សរសេរ កកេ ទៅវិញ និង​មាន​ពាក្យ​ផ្សេងទៀត កករ​, កកូរ​, កុបករ​,​កុះករ ជាដើម​៕

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com